ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ការ​ត្រួត​ពិនិត្យ​ផែនការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដើម្បី​វាយ​តម្លៃ​ពី​ជោគ​ជ័យ​របស់​ផែនការ​ផ្សព្វផ្សាយ​របស់​យើង យើង​ត្រូវ​វិភាគ​លើ​ទំហំ​នៃ​ការ​ផ្សាយ​អំពី​យុទ្ធនាការ​តស៊ូ​មតិ។ សំណុំ​ឯកសារ​រក្សា​ទុក​ព័ត៌មាន​របស់​យើង​គួរ​តែ​មាន​រក្សា​ទុក​នូវ​ការ​ផ្សាយ​អំពី​យុទ្ធនាការ​របស់​យើង​នោះ គឺ​ជា​ប្រភព​​ព័ត៌មាន​ដ៏​សំខាន់។ យើង​នឹង​ប្រើ​ប្រាស់​សំណុំ​​ឯកសារ​រក្សា​ទុក​ព័ត៌មាន​នេះ ដើម្បី​ចង្អុល​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ទាំង​៥ ដូច​ខាង​ក្រោម​នេះ៖

១- ឥទ្ធិពល​នៃ​កិច្ច​ប្រឹង​ប្រែង​នៃ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង

២- សេចក្ដី​ថ្លែងការណ៍​មិន​ត្រឹម​ត្រូវ​ ឬ​ការ​ភ័ន្ត​ច្រឡំ​ខុស​ពី​ការ​ពិត​ ដែល​តម្រូវ​ឱ្យ​មាន​ការ​កែ​តម្រូវ (ដែល​តាម​ធម្មតា​ធ្វើ​ឡើង​តាម​រយៈ​លិខិត​​ផ្ញើ​ទៅកាន់​និពន្ធ​នាយក)

៣- សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ចាប់​អារម្មណ៍​បំផុត​ចំពោះ​បញ្ហា​របស់​យើង

៤- បញ្ហា​ព័ត៌មាន ឬ​សារ​តស៊ូ​មតិ​ ដែល​ត្រូវ​ការ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ

៥- របៀប​ដែល​បញ្ហា​កំពុង​តែ​ផ្លាស់ប្ដូរ ឬ​ការងារ​របស់​យើង​ផ្លាស់​ប្ដូរ​សាធារណ​មតិ

 

 

 

 

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ពុធ 23 Jan 2008