ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

វិភាគទាន​

វិប​ផតថល​ស្ត្រី​​ អាច​ដំណើរ​ការ​បាន​អាស្រ័យ​ដោយ​ការ​ចូលរួម​ចំណែក​ ពី​ស្ថាប័ន​ អង្គការ​នានា​ និង​ពី​សំណាក់​លោកអ្នក​ តាម​រយៈ​​ការ​ផ្ដល់​ជា​មតិ​យោបល់​​ ជា​ព័ត៌មាន​ ចូលរួម​ក្នុង​ការ​ពិភាក្សា​ និង​ផ្ដល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​។​

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​រាល់​ការ​ចូលរួម​វិភាគទាន​​របស់​លោក​អ្នក​ ក្នុង​ការ​ធ្វើ​អោយ​ វិប​ផតថល​នេះ​មាន​ដំណើរ​ការ​ជាប់​ជានិច្ច និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើប្រាស់​វិប​ផតថល​នេះ​ ជា​ប្រយោជន៍​ ក្នុង​ការ​លើក​ស្ទួយ​ការ​ចូលរួម​ចំណែក​ ដោយ​ស្មើ​គ្នា​រវាង​​ស្ត្រី​និង​បុរស​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​​កម្ពុជា​។​

ក្រុម​ការងារ​របស់​យើង​ខ្ញុំ​ សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ អោយ​ចូលរួម​វិភាគទាន​ ជាមួយ​កម្មវិធី​ស្ត្រី​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដូច​ខាងក្រោម​៖​​​

  • ចែក​រំលែក​ចំណេះដឹង​របស់​លោក​អ្នក
ចំណេះដឹង​ជា​ប្រភព​ធនធាន​ដ៏​សំខាន់​ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ លោកអ្នក​អាច​ចែក​រំលែក​ចំណេះដឹង​របស់​លោក​អ្នក​ តាមរយៈ​​ការ​ចូលរួម​ពិភាក្សា​ លើ​ប្រធាន​បទ​ផ្សេងៗ​ ស្ដី​អំពី​ស្ត្រី​ ដោយ​ប្រើប្រាស់​នូវ​រាល់​មធ្យោបាយ​ទំនាក់​ទំនង​ ដែល​ផ្ដល់​ដោយ​វិប​ផត​ថល​ស្ត្រី​ ដូចជា​៖​ កំណត់​ហេតុ​បណ្ដាញ​ វេទិកា​លើ​បណ្ដាញ​ និង​បញ្ជី​សំបុត្រ​រួម​ជា​ដើម​។​​
  • ផ្ដល់​ជា​ជំនួយ​ថវិកា​ ហិរញ្ញវត្ថុ
វិប​ផតថល​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ អាស្រ័យ​ដោយ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ពី​ Open Society Institute - OSI - និង​ Spanish International Cooperation Agency - AECI។​ ប្រសិន​បើ​លោក​អ្នក​ មាន​បំណង​ចង់​ ចូលរួម​វិភាគ​ទាន​ផ្នែក​ហិរញ្ញវត្ថុ​ មក​កាន់​កម្មវិធី​ស្ត្រី​ សូម​ទំនាក់​ទំនង​មកកាន់​ក្រុម​ការងារ​យើង​ខ្ញុំ​តាម​រយៈ​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ women[@]open.org.kh
  • ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជាមួយ​កម្មវិធី​ស្ត្រី
លោក​អ្នក​ក៏​អាច​ចូលរួម​ផង​ដែរ​ ជា​ធនធាន​មនុស្ស​ ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេង​ៗ​ ជាមួយ​កម្មវិធី​ស្ត្រី​ ដោយ​ផ្ដល់​នូវ​ចំណេះដឹង​អំពី​ស្ថាន​ភាព​ស្ត្រី​ និង​បទ​ពិសោធន៍​ការងារ​ជាមួយ​ស្ត្រី​។​ សូម​ទំនាក់​ទំនង​ជាមួយ​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​​ ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​លំអិត​ អំពី​ការ​ធ្វើការ​ស្ម័គ្រ​ចិត្ត​ជាមួយ​កម្មវិធី​ស្ត្រី​ ដោយ​ផ្ញើ​សារ​អេឡិចត្រូនិក​ មក​កាន់​អាសយដ្ឋាន​ women[@]open.org.kh

 

ប្រសិន​បើ​លោក​អ្នក​មាន​ជា​គំនិត​ផ្សេង​ៗ​ ក្នុង​ការ​ចូលរួម​វិភាគ​ទាន​ ដល់​កម្មវិធី​ស្ត្រី​ ក្រុម​ការងារ​របស់​យើង​ខ្ញុំ​ សូម​ស្វាគមន៍​រាល់​មតិ​យោបល់​ទាំង​នោះ​ដោយ​ក្ដី​សោមនស្ស​រីករាយ​។

 
ស្នើដោយ៖ dara  កាល​បរិច្ឆេទ៖ សុក្រ 31 Aug 2007