ជួនកាលប្រព័ន្ធផ្សព្វផ្សាយ បោះពុម្ពផ្សាយព័ត៌មានអវិជ្ជមានអំពីយុទ្ធនាការតស៊ូមតិរបស់យើង សម្ព័ន្ធភាព អ្នកគាំទ្រ ឬអង្គការរបស់យើង។ ទោះបីព័ត៌មាននោះមិនពិតក៏ដោយ យើងក៏ត្រូវឆ្លើយតបឱ្យបានឆាប់រហ័សបំផុត ស្ដារភាពអាចទុកចិត្តបានរបស់យើងឡើងវិញ។ អង្គការដែលឆ្លាត អាចត្រៀមខ្លួនជាមុនតាមរបៀបមួយចំនួនដូចតទៅនេះ៖
១- ជ្រើសរើស និងបណ្ដុះបណ្ដាលអ្នកនាំពាក្យរបស់យើង តាំងពីដើមដំបូងនៃដំណើរការយុទ្ធនាការតស៊ូមតិ។
២- រៀបចំសារតស៊ូមតិរឹងមាំ ដែលប្រមើលទុកជាមុនអំពីប្រតិកម្មរបស់ក្រុមប្រឆាំងជំទាស់។
៣- សម្រិតសម្រាំង បណ្ដុះបណ្ដាល និងត្រួតពិនិត្យបុគ្គលិកឱ្យបានត្រឹមត្រូវ។ រៀបចំគោលនយោបាយកំណត់អំពីវិធានការដែលអង្គការយើងត្រូវធ្វើ ប្រសិនបើមានបុគ្គលិកណាម្នាក់ត្រូវចោទប្រកាន់ថាមានអាកប្បកិរិយាមិនសមរម្យ ឬខុសច្បាប់។
៤- កុំនិយាយកុហក។ ប្រសិនបើយើងមានកំហុស ត្រូវសុំទោស ព្រមទាំងបញ្ជាក់ អំពីរបៀបដែលយើងនឹងដោះស្រាយបញ្ហានោះ បន្ទាប់មកត្រឡប់ទៅបញ្ជាក់អំពីសារតស៊ូមតិរបស់យើងវិញ។
តាមរយៈការកសាងទំនាក់ទំនងល្អជាមួយប្រព័ន្ធផ្សព្វផ្សាយ យើងសង្ឃឹម និងធានាថា ព័ត៌មានខុសឆ្គងអំពីអង្គការរបស់យើង នឹងមិនត្រូវបានចុះផ្សាយទេ ឬនៅក្នុងព្រឹត្តិការណ៍មានវិបត្តិ ប្រព័ន្ធផ្សព្វផ្សាយនឹងទាក់ទងយើងជាមុន មុននឹងបោះពុម្ពផ្សាយព័ត៌មានអវិជ្ជមាន។

