ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

08-02-2010 Phnom Penh Post
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

មន្ត្រី​ជាន់ខ្ពស់​​ក្រសួង​​ទេសចរណ៍ ​បាន​និយាយ​កាល​ពី​ថ្ងៃ​​អាទិត្យ​ថា​ ប្រទេស​កម្ពុជា​​នឹង​​​ភ្ជាប់​​ការហោះហើរ​​ផ្លូវ​អាកាស​ ជាមួយ​ប្រទេស​​ឥណ្ឌនេស៊ី​ និង​ប្រ៊ុយណេ ​ដើម្បី​​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ស្រូប​យក​អ្នក​ទេសចរ​ ពី​ប្រទេស​ទាំងពីរ​នេះ។

លោក​ ទិត​ ចន្ថា​ អគ្គនាយក​ក្រសួង​ទេសចរណ៍​ បាន​និយាយ​កាល​ពី​​ថ្ងៃ​​​អាទិត្យ​ថា ប្រទេស​កម្ពុជា​នឹង​ភ្ជាប់​​ការ​ហោះហើរ​រវាង​ទីក្រុង​បូរូបូឌូ​របស់​ឥណ្ឌូនេស៊ី​ជាមួយ​ខេត្ត​សៀមរាប​ នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ​ ហើយ​បន្ទាប់​​មក​នឹង​ធ្វើការ​ភ្ជាប់​ការ​ហោះហើរ​ ជាមួយ​ប្រទេស​ប្រ៊ុយណេ​បន្ថែម​ទៀត។

លោក​ ទិត ចន្ថា ​ថ្លែង​ថា​ "យើង​កំពុង​​តែ​ធ្វើការ​ចរាចរ​ផ្នែក​បច្ចេកទេស​ដើម្បី​ដាក់​​ឲ្យ​មាន​ការ​ហោះហើរ​​ត្រង់​ទៅ​ត្រង់​មក​​ជាមួយ​ប្រទេស​ទាំងពីរ​​ហើយ​យើង​សង្ឃឹម​ថា​ បើ​សិន​ជា​ផែនការ​នេះ​​​អាច​ដំណើរការ​បាន​​ដូច​ការ​គ្រោង​ទុក​នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​ថែម​ទៀត"។

ប្រទេស​កម្ពុជា​មាន​បំណង​ចង់​ភ្ជាប់​ការ​ហោះហើរ​ផ្នែក​ផ្លូវ​អាកាស​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ ​ឲ្យ​បាន​ទាំងអស់​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ​ ប៉ុន្តែ​​សព្វថ្ងៃ​នេះ​គេ​ទើប​តែ​ធ្វើការ​ភ្ជាប់​ការ​ហោះ​ហើរ​បាន​ជា​មួយ​ប្រទេស​ចំនួន​៥​ប៉ុណ្ណោះ​ ក្នុង​​នោះ​មាន​ប្រទេស​ថៃ​​ វៀតណាម​ ឡាវ​ ម៉ាឡេស៊ី​ និង​សិង្ហបុរី។

កាល​ពី​ចុង​ឆ្នាំ​២០០៩​ ក្រសួង​​ទេសចរណ៍​បាន​​ប្រកាស​ថា​ ប្រទេស​កម្ពុជា​នឹង​ភ្ជាប់​ការ​​ហោះហើរ​ ផ្លូវ​​អាកាស​ជាមួយ​ប្រទេស​​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ​​កាល​ពី​ថ្ងៃ​អាទិត្យ​​មន្ត្រី​ក្រសួង​​ទេសចរណ៍​បាន​បញ្ជាក់​​ថា​ ជើង​ហោះហើរ​ដំបូង​ពី​ហ្វីលីពីន​នៅ​មិន​ទាន់​អាច​ចាប់​ផ្ដើម​បាន​នៅ​ឡើយ​​ទេ ​ពីព្រោះ​​នៅ​មាន​ការ​រៀបចំ​ផ្នែក​បច្ចេកទេស​បន្ត។ លោក​ ទិត ចន្ថា​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នឹង​​ភ្ជាប់​ ការ​ហោះហើរ​ ជាមួយ​ប្រទេស​ហ្វីលីពីន​ នៅ​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ក្រោយ​ពេល​ការ​រៀបចំ​ផ្នែក​បច្ចេកទេស​ត្រូវ​បាន​ធ្វើ​ចប់​សព្វ​គ្រប់។

ទិត​ ចន្ថា​ និយាយ​ថា​ "យើង​មាន​គោលបំណង​ភ្ជាប់​ការ​ហោះហើរ​​ជាមួយ​​ប្រទេស​ជា​សមាជិក​អាស៊ាន​​ទាំងអស់​ ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​​ទេសចរ​មក​ក្នុង​ប្រទេស​ពីព្រោះ​ថា​ ទេសចរណ៍​គឺ​ជា​ប្រភព​នាំ​មក​នូវ​ការងារ​ និង​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ"។

លោក​ អាង​ គឹមអៀង​ ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​និយាយ​កាល ​ពី​ថ្ងៃ​​អាទិត្យ​ថា​ សព្វថ្ងៃ​ប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​ដែល​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​ពីព្រោះ​​ប្រទេស​នេះ​សម្បូរ​ដោយ​សម្បត្តិ​វប្បធម៌​ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​​ ប៉ុន្តែ​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដោយសារ​ប្រទេស​នេះ​ភ្ជាប់​ការ​ហោះហើរ​ផ្នែក​ផ្លូវ​​អាកាស​ជាមួយ​ប្រទេស​ក្នុង​តំបន់​​បាន​តិច​ទើប​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ដែល​មក​កម្សាន្ត​មាន​ចំនួន​តិចតួច។

លោក ​គឹម អៀង​ "យើង​គាំទ្រ​គ្រប់​សកម្មភាព​​ភ្ជាប់​ការ​ហោះហើរ​ទាំងអស់​​របស់​ប្រទេស​កម្ពុជា​ជាមួយ​​ប្រទេស​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ពីព្រោះ​យើង​ជឿ​ថា​ មាន​ជើង​ហោះហើរ​ច្រើន​ទើប​មាន​ទេសចរ​ចូល​មក​កម្សាន្ត​ច្រើន"។

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០០៩​ កន្លង​ទៅ​នេះ​​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ ១ ១៦១​ ៥៧៧នាក់​​ ដែល​ចូល​មក​​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​​អ្នក​ទេសចរ​ចំនួន​ ១ ១១១ ៧២៩​ នាក់​ដែល​ចូល​មក​តាម​ផ្លូវ​អាកាស​ក្រៅ​ពី​នោះ ​គឺ​ចូល​មក​តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក។

លោក​ ទិត​ ចន្ថា​ បាន​និយាយ​ថា​ នៅ​ឆ្នាំ​ខាង​មុខ​ប្រទេស​កម្ពុជា​នឹង​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ច្រើន​​ថែម​ទៀត​បើ​សិន​ជា​ផែនការ​ភ្ជាប់​ការ​ហោះហើរ​ផ្នែក​ផ្លូវ​អាកាស​ជាមួយ​​ប្រទេស​​ជា​ច្រើន​​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ការ​ចរាចរ​ទទួល​បាន​ជោគជ័យ។ លោក​បន្ត​ថា​ "យើង​​សង្ឃឹម​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​រង្វង់​ប្រមាណ​ជា​ ១០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ"៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច