ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

05-02-2010 Phnom Penh Post
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

អាជ្ញាធរ​ស្រុក​ក្នុង​ខេត្ត​ព្រៃវែង​ បាន​ចាត់​វិធានការ​ ការពារ​ និង​ទប់ស្កាត់​​ជំងឺ​រាករូស​ និង​ក្អួត​ចង្អោរ​ បន្ទាប់​ពី​អ្នក​ភូមិ​៦​នាក់​ ក្នុង​ឃុំ​រក្សជ័យ​ ស្រុកបាភ្នំ​ បាន​កើត​ជំងឺ​​នេះ​ជា​បន្តបន្ទាប់​រួច​មក។

លោក​ អ៊ុក​ ស៊ុនដេត​ អនុប្រធាន​​ស្រុក​ប្រតិបត្តិ​អ្នក​លឿង​ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្រុម​ការងារ​របស់​លោក​ដែល​មក​ពី​ខេត្ត​ ស្រុក​ និង​អាជ្ញាធរ​ភូមិ​ជុំ​ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ និង​ព្យាបាល​​អ្នក​ជំងឺ​ ក្នុង​ឃុំ​រក្ស​ជ័យ​ដែល​កំពុង​តែ​រាករូស​ និង​ក្អួត។

លោក​ថ្លែង​ថា​ "ជំហាន​​ដំបូង​យើង​ស្រាវជ្រាវ​​រក​មូលហេតុ​ ដែល​បង្ក​ជំងឺ​​ និង​ព្យាបាល​​ពួក​គេ​ ដោយ​យើង​មាន​ផ្ដល់​ជា​ថ្នាំ​អូរ៉ាលីត្រ​ និង​ថ្នាំ​រាក​ដល់​អ្នក​ភូមិ"។ វិធានការ​​របស់​អាជ្ញាធរ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន​ ៦​នាក់​​ក្នុង​ភូមិ​ចំនួន​៣​ គឺ​ភូមិតាអួក​ ភូមិ​ជ្រួល​ធំ​ និង​​ភូមិ​ថ្មី​ក្រៅ​ កំពុង​​កើត​ជំងឺ​រាករូស​ និង​ក្អួត​ចង្អោរ​ តាំង​ពី​ថ្ងៃទី​០១​ ខែ​​កុម្ភៈ​ កន្លង​ទៅ​ដែល​អាជ្ញា​ និង​អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា​ អាច​ជា​ជំងឺ​​អាសន្ន​រោគ​ ព្រោះ​​កន្លង​​មក​មាន​អ្នក​​​ភូមិ​ចំនួន​៣៤​នាក់​ ក្នុង​ឃុំ​ធាយ​ជាប់​គ្នា​នឹង​ឃុំ​រក្ស​ជ័យ​ បាន​កើត​ជំងឺ​រាករូស​ និង​ក្អួត​ ហើយ​ត្រូវ​គ្រូ​ពេទ្យ​ជំនាញ​​អះអាង​​ថា​ ជា​ជំងឺ​​អាសន្ន​រោគ។ តែ​អ្នក​ជំងឺ​​ក្នុង​ឃុំ​ធាយ​នោះ​ត្រូវ​បាន​សះស្បើយ​វិញ​ បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ទាន់​ពេលវេលា​ពី​គ្រូ​ពេទ្យ​បង្អែក​ស្រុក​ និង​ខេត្ត។

លោក​ ហុង​ សុផល​ មេឃុំ​រក្សជ័យ​ ក្នុង​ស្រុក​បាភ្នំ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​ទាំង​៦​នាក់​នោះ​ នៅ​មិន​ទាន់​​ជា​សះស្បើយ​នៅ​ឡើយ​ទេ​ ហើយ​ក្នុង​នោះ​មាន​២​នាក់​ មាន​អាការ​ធ្ងន់ធ្ងរ​​ម្នាក់​ឈ្មោះ​ ខួន​ អួន​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ កំពុង​សំរាក​ព្យាបាល​​នៅ​​ផ្ទះ​ ក្នុង​ភូមិ​ថ្មី​ក្រៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​ស្វាយរ៉ុយ​ អាយុ​៥០​ឆ្នាំ​ ត្រូវ​​បាន​​បញ្ជូន​ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ លោក​បញ្ជាក់​ទៀត​ថា​ លោក​បាន​​អញ្ជើញ​មេ​ភូមិ​ទាំង​១២​ភូមិ​ មក​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ជំរុញ​ឲ្យ​​ពួក​គាត់​ ជួយ​​ផ្សព្វផ្សាយ​ និង​អប់រំ​​ដល់​អ្នក​ភូមិ​ឲ្យ​ចេះ​រក្សា​អនាម័យ​ចំណី​អាហារ​​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នក​ស្រី​ ស្រ៊ុន​ វ៉ាន់ថុន​ កូន​ស្រី​​ លោក​ស្វាយ​ រ៉ុយ​ ដែល​បញ្ជូន​មក​សម្រាក​ព្យាបាល​​ នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ឪពុក​របស់​អ្នកស្រី​ នៅ​មិន​ទាន់​បាន​ធូរស្រាល​ នៅ​ឡើយ​ទេ​ ហើយ​គ្រូពេទ្យ​ បាន​បន្ត​ដាក់​សៀរ៉ូម​អស់​ជិត​១៥០​ផ្លោក​ហើយ។ អ្នកស្រី​​ថ្លែង​​ទៀត​ថា​ "គាត់​រាក​ហូរ​ដូច​ទឹក​ ហូប​មិន​បាន​ និយាយ​ខ្សាវៗ។ ពេទ្យ​មិន​ប្រាប់​ថា​ គាត់​មាន​ជំងឺ​អី​ទេ តែ​បាន​នាំ​គ្នា​សម្រុក​ មក​មើល​គាត់​ច្រើន​ណាស់ ដូចជា​សង្ស័យ​ថា​ គាត់​មាន​ជំងឺ​​អ្វី​ចម្លែក​អ៊ីចឹង"។

លោក​ លី​ សុវណ្ណ​ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​​ក្រសួង​​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ និង​ព្យាបាល​អ្នក​ជំងឺ​​នៅ​ក្នុង​ឃុំ​រក្ស​ជ័យ​នោះ​ហើយ។ លោក​បញ្ជាក់​ថា​ ក្រុម​ការងារ​របស់​​លោក​ បាន​យក​កំហាក​អ្នក​ជំងឺ​​មក​​ពិសោធន៍ ហើយ​ទទួល​បាន​លទ្ធផល​ខ្លះៗ​ហើយ​ តែ​លោក​បដិសេធ​មិន​ទាន់​ប្រាប់​ពី​លទ្ធផល​នោះ​ទេ​ដោយ​អះអាង​ថា​ មិន​ទាន់​ពិត​ប្រាកដ។ លោក​បញ្ជាក់ ប្រសិន​បើ​អ្នក​ភូមិ​ មាន​​អាការ​រាករូស​ ឬ​ក្អួត​ចង្អោរ​ ខ្វះ​ជាតិ​ទឹក​ ពួក​គេ​ត្រូវ​ហូប​ទឹក​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ទឹក​អូរ៉ាលីត្រ​ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ត្រូវ​បញ្ជូន​ទៅ​ពេទ្យ៕​

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច