ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

02-07-2009 កាសែត​រស្មី​កម្ពុជា
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

សហរដ្ឋអាមេរិក​បើក​សម្ពោធ​កម្មវិធី​បណ្ដុះបណ្ដាល​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ដែល​នឹង​បង្ហាញ​ដល់​មន្ត្រី​ក្រសួង​យុត្តិធម៌​នូវ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ថ្មី​ដែល​បង្កើត​ឡើង​ដើម្បី​បង្កើន​នូវ​សមត្ថភាព តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​តុលាការ។

សហរដ្ឋអាមេរិក​គាំទ្រ​ដល់​ប្រព័ន្ធ​ដែល​នឹង​ចាប់ផ្ដើម​រៀបចំ​ឡើង​ឲ្យ​កាន់តែ​​ទំនើប​​តាម​របៀប​ដែល​ក្រសួង​ទុក​ដាក់​រៀបចំ​ឯកសារ​ការងារ​តុលាការ។

ប្រព័ន្ធ​នេះ​រួម​មាន ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យុត្តិធម៌ ប្រព័ន្ធ​អ៊ីត្រាណេត​សម្រាប់​ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​ការិយាល័យ និង​គេហទំព័រ​សម្រាប់​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្នុង​តុលាការ​ដូចជា​ចំនួន​រឿងក្ដី និង​អត្រា​នៃ​ការ​ជម្រះ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​គាំទ្រ​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក​តាម​រយៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) វគ្គ​នេះ​មាន​រយៈ​ពេល​៤​ខែ​ដែល​នឹង​ត្រូវ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​របស់​ក្រសួង​ពី​៧៥-៩០​នាក់។ នេះ​គឺ​ជា​វគ្គ​បណ្ដុះបណ្ដាល​ព័ត៌មានវិទ្យា​ដំបូង​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង។

ក្នុង​ពិធី​សម្ពោធ​នៅ​ឯ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក​ស្រី Carol A.Rodley រួម​ជាមួយ​ឯកឧត្ដម​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​គណៈ​ធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​វគ្គ​បណ្ដុះបណ្ដាល និង​ប្រព័ន្ធ​ព័ត៌មាន​យុត្តិធម៌​ថ្មី​ដែល​មាន​សក្ដានុពល​នេះ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មាន​ភាព​រំភើប​ណាស់​ចំពោះ​សក្ដានុពល​នៃ​ប្រព័ន្ធ​ទាំង​នេះ​ក្នុង​ការ​ពង្រឹង​ផ្នែក​ជា​ច្រើន​នៃ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌»។ លោក​ស្រី​បាន​បន្ត​ទៀត​ថា «ក្រសួង​នឹង​មាន​លទ្ធភាព​កាន់​តែ​លឿន និង​សុក្រឹត​ក្នុង​ការ​កំណត់​ឲ្យ​ច្បាស់​ថា​ ផ្នែក​ណា​នៃ​ណា​នៃ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំពុង​ទទួល​ជោគជ័យ​ ហើយ​ផ្នែក​ណា​ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ជាង​មុន»។

ដូច​ដែល​ក្រសួង​យុត្តិធម៌ រួម​ជាមួយ​មេធាវី និង​ចៅ​ក្រម​ទាំងអស់​ទូទាំង​ប្រទេស​រួម​គ្នា​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​យុត្តិធម៌ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​នឹង​បែរ​មក​ជឿជាក់​លើ​តុលាការ​ដើម្បី​ដោះស្រាយ​នូវ​ជម្លោះ​របស់​ពួក​គេ។

ជា​លទ្ធផល​ចំនួន​សំណុំរឿង​បណ្ដឹង និង​ភាព​ស្មុគស្មាញ​របស់​ក្រសួង​ណឹង​កើន​ឡើង ហើយ​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រព័ន្ធ​ថ្មី​នេះ។

សហរដ្ឋអាមេរិក​ប្ដេជ្ញា​ធ្វើ​ការងារ​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ដៃ​គូ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​មាន​ប្រសិទ្ធភាព យុត្តិធម៌ និង​ឯករាជ្យ។

ជា​ចុងក្រោយ USAID បាន​ផ្ដល់​ថវិកា​ប្រហែល​ជា​២​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដោយ​បណ្ដុះបណ្ដាល​ចៅក្រម និង​មេធាវី និង​ផ្ដល់​ឲ្យ​សាធារណៈ​អាច​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​តុលាការ៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច