ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

19-05-2009 កាសែត​រស្មី​កម្ពុជា
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៦៤​នាក់​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ការ​​រំលូត​កូន​គ្មាន​សុវត្ថិភាព។

លោក​វេជ្ជបណ្ឌិត​ ពៅ​ លីណា​ ប្រធាន​ផ្នែក​គាំពារ​មាតា​ និង​ទារក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ជួប​ពិភាក្សា​​ជាមួយ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​នេះ​ ប្រធាន​បទ​សំខាន់ៗ​ចំនួន​៥​ដែល​លើក​យក​មក​និយាយ​រួម​មាន​ទី​១- ការ​បង្ហាញ​ពី​ច្បាប់​ស្ដី​ពី​ការ​រំលូត​កូន​ ទី​២- ព័ត៌មាន​ស្ដី​ពី​គម្រោង​ថ្នាក់​ជាតិ​ និង​រាជធានី​ភ្នំពេញ​ព្រម​ទាំង​ការ​​បណ្ដុះបណ្ដាល​ ទី​៣- ពិភាក្សា​​ជា​ក្រុម​​អំពី​ឧបសគ្គ​របស់​​ស្ត្រី​ក្នុង​ការ​​ស្វែង​រក​សេវាកម្ម​រំលូត​កូន​ប្រកប​ដោយ​សុវត្ថិភាព​ ទី​៤- ពិភាក្សា​លម្អិត​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ដោះស្រាយ​ឧបសគ្គ​ទាំង​នោះ​ និង​ទី​៥- តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ស្ត្រី​ក្រីក្រ​ងាយ​រក​បាន​សេវាកម្ម​រំលូត។

យោង​តាម​ការ​អង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​ឆ្នាំ​២០០៥​ បាន​រក​ឃើញ​ថា​ ស្ត្រី​ចំនួន​៤៧២​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​១០០.០០០​កំណើត​រស់​កើន​ពី​៤៣៧​នៃ​ការ​​អង្កេត​​ឆ្នាំ​២០០០​ លើ​ចំនួន​១០​ម៉ឺន​កំណើត​រស់​ដូច​គ្នា។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ គុំ​ កាណាល់ នាយក​មជ្ឈមណ្ឌល​ជាតិ​​គាំពារ​​មាតា​ និង​ទារក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា​ អត្រា​មរណភាព​​របស់​​មាតា​មិន​ទាន់​មាន​ការ​ធ្លាក់​ចុះ​នៅ​ឡើយ​ទេ​ គឺ​មាន​ចំនួន​​៤៧២​លើ​១០​ម៉ឺន​កំណើត​រស់។ លោក​បន្ត​ថា​ មូលហេតុ​​នៃ​មរណភាព​ទាំង​នោះ​រួម​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ពេល​សម្រាល​ ការ​បង្ក​រោគ​ និង​ការ​សម្រាល​កូន​ដោយ​ឆ្មប​មិន​មាន​​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​​ជា​ដើម។

មិន​ត្រឹម​តែ​មូលហេតុ​ខាង​លើ​នេះ​ទេ​ ការ​ស្លាប់​របស់​ស្ត្រី​ជា​មាតា​​ក៏​ចោទ​ឡើង​ពី​មូលហេតុ​នៃ​កង្វះ​ខាត​ឆ្មប​នៅ​តាម​មណ្ឌល​សុខភាព​ផង​ដែរ។

លោក​ ម៉ី​ សំបូរ​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ នៃ​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ មណ្ឌល​សុខភាព​ចំនួន​៧០​មិន​ទាន់​មាន​ឆ្មប​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​ ក្នុង​មណ្ឌល​សុខភាព​​មួយ​ត្រូវ​មាន​ឆ្មប​ម្នាក់​ ឬ​២​នាក់​ ខណៈ​បច្ចុប្បន្ន​យើង​មាន​ឆ្មប​សរុប​ចំនួន​៣.១១៣​នាក់​ ក្នុង​នោះ​១.៣០២​ជា​ឆ្មប​បឋម​ និង​១.៨១១​នាក់​ជា​ឆ្មប​មធ្យម។

លោក​បន្ត​ថា​ ចំនួន​ឆ្មប​នេះ​ មិន​ទាន់​បំពេញ​តម្រូវការ​នៅ​តាម​មណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​ ក្នុង​មួយ​ឆ្នាំ​យើង​ត្រូវ​ការ​ឆ្មប​ចំនួន​៤០០​នាក់​ ហើយ​ចាប់​ពី​ឆ្នាំ​២០០៩​ដល់​២០១៥​យើង​ត្រូវ​ការ​​ឆ្មប​ចំនួន​២.៤៨៩​នាក់៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច