ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ខ្ញុំ​គិត​ថា​ ...........ភាព​តាន​តឹង​ >= 1

       
បាន​ដាក់​ស្នើ​ដោយ Mak Dara នៅ ច័ន្ទ, 04/20/2009 - 14:17

សួស្តី​ បង​ សុភក្ត្រា  អេឌែន  សុជាតា​ និង​ បងៗ​ កំពុង​ឈរ​លើ​តំបន់​បណ្តាញ​នេះ​ទាំងអស់​គ្នា។

ខ្ញុំ​បាទ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រធាន​បទ​នេះ​យ៉ាង​ខ្លាំង​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​បង​ សុភក្ត្រា។

ខ្ញុំ​បាទ​សូម​ចូលរួម​ផ្តល់​ជាមតិយោបល់​បន្តិចបន្តួច​ផង​ដែរ​ ចំពោះ​ប្រយោគ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​ថា៖  តើបុរសនិង ស្រ្តីធ្វើអ្វីខ្លះនៅពេលដែលពួកគេមានអារម្មណ៏តានតឹង?

សំណួរ​នេះ​មិន​ពិបាក​អ្វី​នឹង​ឆ្លើយទេ​ បើ​យើង​គិត​ទៅ​ ប៉ុន្តែ​វា​​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មានដែរ​ប្រសិន​បើ​យើង​ជជែក​វែក​ញែក​អោយ​ស៊ី​ជម្រៅ​លើ​ពាក្យថា​ អារម្មណ៍​តាន​តឹង

មនុស្ស​ម្នាក់​ៗមាន​អារម្មណ៍​តានតឹង​ផ្សេង​ៗ​ពី​គ្នា គិត​ចាប់​ពី​វ័យ​ក្មេង​ ដល់​វ័យ​ចំណាស់៖

១- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ការងារ

២- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ការសិក្សា

៣- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ជីវភាព​ក្នុង​ក្រុម​គ្រួសារ

៤- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ស្នេហា និង​ សង្សា

៥- អ្នក​ខ្លះ​តាន​តឹង​ជាមួយ​នឹង​អត់​លុយ​ចាយ
........................................

  • ចំពោះ​មនុស្ស​ប្រុស​វ័យ​ក្មេង​ ភាគ​ច្រើន​មានអារម្មណ៍​តានតឹង​ជាមួយ៖
    ១- ការសិក្សា​ ពេល​ដែល​ពួក​គេ​រៀន​មិនចេះ​ ដូចនេះ​ពួក​គេ​តែង​តែ​ទៅ​លេង​កីឡា ស្តាប់​ចម្រៀង​ រឺ​ក៏ ទៅ​ដើរ​លេង​នៅ​ផ្ទះ​មិន​ភក្ត្រ​របស់​ពួក​គេ។ តែ​បើ​ពួកគេ​ប្រលង​ឡើង​ថ្នាក់​មិន​ជាប់​ទេ​ ខ្ញុំ​គិត​ថា​គេ​ពិត​ជា​ខូច​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​អាចទៅ​ផឹកស្រា​ ការ៉ាអូខែ​ ទៅ​ញ៉ែស្រី​នៅ​ពេល​រាត្រី...។ល។
    ២- អត់​លុយ​ចាយ ពេលដែល​ពួក​គេ​អត់​លុយ​ចាយ​ ភាគច្រើន​ពួក​គេ​មិន​ធ្វើ​អ្វី​ទាំង​អស់​ ដេក​នៅ​តែ​ផ្ទះ  រឺក៏ ពួក​គេដើរលេង​សេពគប់​មិត្ត​មិនល្អ ជក់​គ្រឿង​ញៀន...។ល។
  • ចំពោះ​មនុស្ស​ស្រី​វ័យ​ក្មេង​ ភាគច្រើន​មាន​អារម្មណ៍​តានតឹង​ជាមួយ៖
    ស្នេហា និង​សង្សា ពេល​ដែល​បែក​បាក់​ស្នេហា ចូល​ចិត្ត​អាន​សៀវភៅ​ទាក់​ទង​និង​ស្នេហា ទៅ​លោត​ទឹក​សំលាប់​ខ្លួន​ ទៅ​ស្តាប់​ចម្រៀង​ដែល​កំសត់ ទៅយំ ទៅ​ជជែក​លេង​ជាមួយ​មិត្ត​ភក្ត្រ...អ្នក​ខ្លះ​ទៅ​ជួយ​ធ្វើ​ការងារ​ម៉ែ​ឪ...។ល។

ខ្ញុំបាទ​សូម​ជូន​យោបល់​ប៉ុន​នេះ តើ​បងៗ​ជា​ស្ត្រី​​មាន​យោបល់​អ្វី​បន្ថែម​ទៀត​ទេ?

ពី​ខ្ញុំ​បាទ​ ចាន់ហាន

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច