ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ជំរឿន ២០០៨

14-01-2010 កាសែត​ដើម​អំពិល

ភ្នំពេញ៖ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មាន​សុក្រឹតភាព​ពិតប្រាកដ​នៃ​ចំនួន​បុគ្គលិក មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ម្សិលមិញ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ជំរឿន​នូវ​ចំនួន​បុគ្គលិក​របស់​ខ្លួន។ ប្រយោជន៍​ដើម្បី​រក​ឲ្យ​ឃើញ​ឈ្មោះ​មន្ត្រី ដែល​បម្រើ​ការងារ​ពិត​ប្រាកដ និង​បុគ្គលិក​ដែល​ត្រូវ​ឈប់​ពី​ការងារ ឬ​បុគ្គលិក​ដែល​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​បុគ្គលិក​ឈប់​ហើយ​លក់​ឈ្មោះ​បន្ត​ឲ្យ​អ្នក​ដទៃ។

09-12-2009 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ ៖ លទ្ធផល​ស្ដី​ពី​ការ​ធ្វើ​បញ្ជី​សហគ្រាស​ទូទាំង​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ ២០០៩ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ធ្នូ ឆ្នាំ​២០០៩​នេះ។

13-10-2009 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ នៅ​សាលា​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​១២​ តុលា​ ២០០៩​ មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ចុង​ក្រោយ​​នៃ​ជំនឿ​ទូទៅ​នូវ​ប្រជាជន​រាជធានី​​ភ្នំពេញ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ស្ថិត​ក្រោម​អធិបតីភាព​​លោក​ ម៉ាន់​ ឈឿន​ អភិបាល​​រង​រាជធានី​ភ្នំពេញ​លោក​ អ៊ុក​ ចាយ​ រដ្ឋលេខាធិការ​ក្រសួង​ផែនការ ដោយ​មាន​ការ​ចូល​​រួម​ពី​មន្ត្រី​ពាក់ព័ន្ធ​​ក្រោម​ឱវាទ​​មួយ​ចំនួន​ទៀត។

08-09-2009 កាសែត​ដើម​អំពិល

អត្រា​មរណភាព​ទារក​បាន​ធ្លាក់​ចុះ​គួរ ​ឲ្យ​កត់​​សម្គាល់​ក្នុង​ឆ្នាំ​២០០៨​​នេះ ក្នុង​គ្រា​ដែល​លទ្ធភាព​បង្កើត​កូន​សរុប​នៅ​កម្ពុជា​ ក្នុង​អំឡុង​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​ ២០០៨ ​បាន​ធ្លាក់​ចុះ​ដល់​ ៣,១ភាគរយ។

08-09-2009 កាសែត​ដើម​អំពិល

ភ្នំពេញ៖ យោង​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​ចុង​ក្រោយ​​នៃ​ការ​ជំរឿន​ប្រជារាស្ត្រ​របស់​ប្រទេស​កម្ពុជា​​ឆ្នាំ​២០០៨​ បង្ហាញ​ឲ្យ​ដឹង​ថា​​ កើន​ឡើង​ ១.៩៦​ភាគរយ​ ក្នុង​រយៈពេល​១០​ឆ្នាំ​ គឺ​កើន​ពី​ ១១.៤​លាន​នាក់​​ ក្នុង​ឆ្នាំ​១៩៩៨​ ដល់​ ១៣.៤​លាន​នាក់​ ក្នុង​ឆ្នាំ​២០០៨។