សំរាប់ច្បាប់ និង ពិធីសារជំរើសនៃ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងនឹងនារីភេទ សូមចូលទៅកាន់ ៖
លេខ ៣៤/១៨០ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ
ចូលជាធរមាននៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៨១ ស្របតាមបទបញ្ញត្តិមាត្រា ២៧ (១)
រដ្ឋភាគីនៃអនុសញ្ញានេះ
កត់សំគាល់ឃើញថា ធម្មនុញ្ញសហប្រជាជាតិអះអាងជាថ្មី នូវជំនឿលើសិទ្ធិមូលដ្ឋានរបស់មនុស្ស លើសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី។
កត់សំគាល់ឃើញថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស បញ្ជាក់នូវគោលការណ៍មិនរើសអើង និងបានប្រកាសថា មនុស្សគ្រប់រូបកើតមកមានសេរីភាពនិងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ ហើយថាមនុស្សគ្រប់រូប ត្រូវទទួលបានសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនោះ ដោយគ្មានការប្រកាន់បែងចែកណាមួយ រួមមានការបែងចែកខាងផ្លូវភេទផង។
កត់សំគាល់ឃើញថា រដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស មានកាតព្វកិច្ចធានាសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ក្នុងការអាស្រ័យផលសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និងនយោបាយ។
- សេចក្តីអធិប្បាយ ១
- ...អានបន្ថែម
- អាន2451ដង
គណៈកម្មាធិការបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ
សម័យប្រជុំលើកទី៣៤
ថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦
១- គណៈកម្មាធិការបានពិចារណាលើរបាយការណ៍លើកដំបូង និងតាមកាលកំណត់លើកទីពីរ និងលើកទីបី (CEDAW/C/KHM/1-3) របស់ប្រទេសកម្ពុជា នាសម័យប្រជុំរបស់ខ្លួនលើកទី៧០៥ និង៧០៦ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ (សូមមើល CEDAW/C/SR.705 និង706)។ បញ្ជីបញ្ហា និងសំណួរផ្សេងៗរបស់គណៈកម្មាធិការមាននៅក្នុងCEDAW/C/ KHM/Q/1-3 និងការឆ្លើយតបរបស់ប្រទេសកម្ពុជាមាននៅក្នុង CEDAW/C/KHM/1-3/Add.1.
សេចក្ដីផ្ដើម៖
២- គណៈកម្មាធិការស្ងើចសរសើរដល់រដ្ឋភាគីដែលផ្ដល់សច្ចាប័នលើអនុសញ្ញាដោយគ្មានខរក្សាទុក ហើយសរសើរផងដែរ ដល់រដ្ឋភាគីចំពោះរបាយការណ៍លើកដំបូង និងតាមកាលកំណត់លើកទីពីរនិងលើកទីបី ដែលបានអនុវត្តតាមគោលការណ៍ណែនាំ ទន្ទឹមនឹងនេះ គណៈកម្មាធិការក៏មានការសោកស្ដាយផងដែរចំពោះការយឺតយ៉ាវ។ គណៈកម្មាធិការក៏បានសំដែងនូវការស្ងើចសរសើរផងដែរ ដល់រដ្ឋភាគីចំពោះការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅនឹងបញ្ជីបញ្ហា និងសំណួរផ្សេងៗ ដែលបានលើកឡើងដោយក្រុមការងារមុនសម័យប្រជុំ និងចំពោះការរាយការណ៍ផ្ទាល់មាត់ និងការបញ្ជាក់បំភ្លឺឆ្លើយតបទៅនឹងសំណួរទាំងឡាយ ដែលគណៈកម្មាធិការបានចោទសួរផ្ទាល់មាត់។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន1565ដង





