ប្រវត្តិ ស៊ី ឌី ខេម
អង្គការអភិរក្ស និងអភិវឌ្ឍន៍ កម្ពុជា (ស៊ី ឌី ខេម) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយដែលបង្កើតឡើងតាំងពីឆ្នាំ ២០០២ ដើម្បីបម្រើប្រយោជន៍សាធារណៈ មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់បក្សពួក និងមិនបម្រើនយោបាយ។ អង្គការបានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការអន្តរជាតិ សមាគម និង សហគមន៍នានា ដែលមិនដើម្បីរកកម្រៃ និងមានតួនាទីធ្វើសកម្មភាពបម្រើអោយសង្គម និងមិនរើសអើងទៅលើជាតិសាសន៍ សាសនា ពណ៌សម្បុរភេទណាមួយឡើយ។
អង្គការនេះបានចុះឈ្មោះជាផ្លូវការ ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា លេខ ១៤៨ សជណ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៤។
ទស្សនៈ វិស័យ
ស៊ី ឌី ខេម ជាកម្លាំងមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូជម្រើសមួយ ក្នុងចលនា ទូទាំងប្រទេស និងពិភពលោក ដែលពុះពារដើម្បីបញ្ឈប់ការបំផ្លាញធនធានធម្មជាតិ និងអភិវឌ្ឍន៍ការរស់នៅរបស់ប្រជាជនប្រកបដោយសុវត្ថិភាព។
ស៊ី ឌី ខេម ចង់បានពិភពលោកមួយ ដែលពោរពេញទៅដោយបរិស្ថានល្អ និងការអភិវឌ្ឍន៍សង្គមដោយរួមបញ្ចូលទាំងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់សង្គមជាតិទាំងមូល ទៅថ្ងៃអនាគត។
បេសកកម្ម
បេសកកម្មរបស់ ស៊ី ឌី ខេម គឺរួមចំណែកអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍។
ស៊ី ឌី ខេម មានបេសកកម្ម៖
១.ពង្រឹងសមត្ថភាពដើម្បីជួយខ្លួនឯង និងសង្គម
២.ផ្ដល់កាលានុវត្តន៍ និងអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព
៣.ផ្ដល់ជំនួយសង្គ្រោះក្នុងការអភិរក្ស និងអភិវឌ្ឍន៍
៤.ដោះស្រាយទំនាស់ធនធានធម្មជាតិ និងការតស៊ូមតិដើម្បីអភិវឌ្ឍន៍ ហើយនិងប្រឆាំងការរើសអើងគ្រប់រូបភាព
៥.ពង្រឹងផ្នែកសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ
៦.អភិរក្សបរិស្ថានអោយកាន់តែប្រសើរឡើង តាមរយៈការអប់រំដល់សហគមន៍និងប្រជាពលរដ្ឋទូទៅ
៧.លើកស្ទួយ យេនឌ័រ និងអប់រំសុខភាព។
គោលបំណង និងទិសដៅ
១. ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ
- ផ្ដល់ការអប់រំ និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
- ផ្ដល់ជំនួយបច្ចេកទេស ដល់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
- ចូលរួមរាល់សកម្មភាពនៅក្នុងស្រុក និងពិភពលោក
- សហការជាមួយស្ថាប័ន ឬអង្គការនានា
- បទពិសោធន៍ក្នុងការអភិរក្សជាមួយស្ថាប័ននានា។
២. ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព
- ផ្ដល់ការអប់រំ និងពង្រឹងសមត្ថភាពសហគមន៍
- ជំនួយបច្ចេកទេស និងបទពិសោធន៍
- ការរៀបចំ និងអភិវឌ្ឍន៍សហគមន៍
- ដោះស្រាយជម្លោះធនធានធម្មជាតិ។
- លើកស្ទួយ និងគាំទ្រ យេនឌ័រ
- អប់រំ និងផ្សព្វផ្សាយសុខភាពដល់សហគមន៍។
៣. កម្មវិធីអ្នកស្ម័គ្រចិត្ត និងកម្មវិធីពិភាក្សា បរិស្ថាន៖
- ផ្ដល់កាលានុវត្តន៍អោយនិស្សិត និងយុវជនបានបទពិសោធន៍ការងារ
- បណ្ដុះបណ្ដាលនិស្សិត ពីការស្រាវជ្រាវ អប់រំ វគ្គខ្លីៗ និងពិភាក្សាបរិស្ថាន
- បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់អ្នកស្ម័គ្រចិត្តដល់អង្គការ ឬស្ថាប័នផ្សេងៗ។
អាសយដ្ឋានទំនាក់ទំនង
អង្គការអភិរក្ស និងអភិវឌ្ឍន៍កម្ពុជា
ផ្ទះលេខ ៤២AE0 ផ្លូវ៤៨៨ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទលេខ ៖ (៨៥៥) ១១ ៩៣២ ៨០៤ ឬ ០១២ ៩៣២ ៨០៤
អ៊ីមែល ៖ info@cdcam.org
cdcam@mail.com
WWW.cdcam.org (កំពុងស្ថិតក្នុងការស្ថាបនា)

