ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ការ​កសាង​សមត្ថភាព

04-09-2008 កាសែត​រស្មី​កម្ពុជា

តាកែវ​៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្ត​តាកែវ​ ដែល​ស្ថិត​នៅ​ ភូមិ​ព្រៃ​ញឹាក​ ឃុំខ្វាវ​ ស្រុក​សំរោង​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បញ្ចប់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរ​ ជួសជុល​ម៉ូតូ​ ម៉ាញ៉េ​ និង​ទូរទស្សន៍​វគ្គ​ទី​១១​ ក្រោម​អធិបតីភាព​​លោក​ ធ​ សែន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត។

លោក​ ម៉ាន​ រ៉ាឌី​ នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែល​បញ្ចប់​​នា​ពេល​នេះ​ មាន​៣​ផ្នែក​ ដោយ​មាន​រយៈ​៤​ខែ​ ក្នុង​នោះ​មាន​ផ្នែក​ជួសជុល​ម៉ូតូ​ ផ្នែក​ជួសជុល​ម៉ាញ៉េ​ និង​ទូរទស្សន៍​ និង​ផ្នែក​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​៤៥​នាក់​មក​ពី​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ស្រុក​សំរោង​ និង​ត្រាំកក់​ ខេត្ត​តាកែវ​ ដែល​ជា​ស្ត្រី​មេម៉ាយ​ទី​ទ័លក្រ​ និង​សិស្ស​ដែល​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា។

01-09-2008 កាសែត​កោះ​សន្តិភាព

លោក​ ណាត ប៊ុនរឿន​ និង​សមភាគី​ជប៉ុន​ក្នុង​ពិធី​ជួប​សិក្ខាកាម​មន្ត្រី​អប់រំ​មុន​ទៅ​ជប៉ុន​ (រូបថត​ ៖​ ដាណេ)រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ សហការ​ជាមួយ​អង្គការ​ JICA​ ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជូន​សិក្ខាកាម​ចំនួន​១៩​រូប​ ក្នុង​នោះ​ស្ត្រី​៩​រូប​ ដើម្បី​បណ្ដុះបណ្ដាល​ស្ដីពី​ការ​អប់រំ​វិទ្យាសាស្ត្រ​ធម្មជាតិ​ និង​គណិតវិទ្យា​រយៈ​ពេល​១៨​ថ្ងៃ​ នៅ​ប្រទេស​ជប៉ុន។​ សិក្ខាកាម​ជា​មន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ទាំង​នេះ​មក​ពី​នាយកដ្ឋាន​បណ្ដុះបណ្ដាល​ និង​វិក្រឹតការ​ វិទ្យាស្ថាន​ ជាតិ​អប់រំ​ និង​មក​ពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ដែល​ត្រូវ​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ សីហា​ ២០០៨។

29-08-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ នៅ​សណ្ឋាគារ​ Imperial Garden Villa & Hotel កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ សីហា​ កន្លង​មក​នេះ​មាន​​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចំរុះ​ជំនាន់​ទី​៩​តំបន់​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​ សំ​ ព្រហ្មនា​ រដ្ឋលេខាធិការ​​ក្រសួង​ទេសចរណ៍​ លោក​ ជា​​ សុធន​ អភិបាល​រង​រាជធានី​ភ្នំពេញ​ មន្ត្រី​រាជការ​នៃ​ក្រសួង​ទេសចរណ៍​ និង​សិក្ខាកាម​យ៉ាង​ច្រើន​កុះករ។

14-08-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ និស្សិត​កម្ពុជា​៥​នាក់​ទៀត​បាន​ជាប់​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០០៨​ -​ ២០០៩​ ក្រោម​ការ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប​តាមរយៈ​កម្មវិធី​អាហារូបករណ៍​ Erasmus Mundus របស់​គណៈកម្មការ​សហគមន៍​អឺរ៉ុប។

នៅ​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ប្រតិភូ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​និស្សិត​ទាំង​៥​នាក់​ដែល​ជាប់​អាហារូបករណ៍​ និង​និស្សិត​ផ្សេងៗ​ទៀត​ដែល​ជាប់​អាហារូបករណ៍​នា​ឆ្នាំ​កន្លង​ទៅ​ មក​ជួប​សំណេះសំណាល​ដក​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពិសា​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយដ្ឋាន​បារ៉ាន់។

និស្សិត​៥​នាក់​ដែល​ជាប់​អាហារូបករណ៍​ និង​បន្ត​ការ​សិក្សា​ក្នុង​កម្មវិធី​ថ្នាក់​អនុ​បណ្ឌិត​ទាំង​នោះ​មាន​ កញ្ញា​ ប៊ូ ម៉ូលីការ​ នឹង​ទៅ​សិក្សា​ផ្នែក​សុខភាព​សាធារណៈ​នៅ​ចក្រភព​អង់គ្លេស​ និង​ប្រទេស​ដាណឺម៉ាក​ លោក គង់ រ៉ាដា​ និង​ទៅ​សិក្សា​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក​ និង​ប្រទេស​បារាំង​ លោក​ ឡាំង ឡន​ នឹង​សិក្សា​ផ្នែក​អភិវឌ្ឍន៍​ជនបទ

28-07-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្រសួង​កិច្ចការ​នារី​ កាល​ពី​ថ្ងៃ​ទី​ ២៤​ កក្កដា​ មាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អ្នក​ប្រឹក្សា​យោបល់​ឈប់​ជក់​បារី​ ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​បី​ថ្ងៃ​ កន្លង​មក​ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២២​ ដល់​ ២៤​ កក្កដា។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន​២៧​នាក់​ មក​ពី​នាយកដ្ឋាន​នានា​របស់​ក្រសួង​កិច្ចការ​នារី។ វគ្គ​បណ្ដុះបណ្ដាល​រៀបចំ​ធ្វើ​ឡើង​ដោយ​អង្គការ​អាដ្រា​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួង​កិច្ចការ​នារី​ទាំងមូល​ ឲ្យ​លះបង់​ចោល​នូវ​ទំលាប់​ជក់​បារី​ ដោយ​ចាប់ផ្ដើម​ជ្រើសរើស​យក​ទំលាប់​ថ្មី ​ដើម្បី​ប្រែក្លាយ​ក្រសួង​មន្ទីរ​ទាំងអស់​ឲ្យ​ទៅ​ជា​តំបន់​គ្មាន​ផ្សែង​បារី។​