ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

រូបភាព​ដែល​ផ្ដិត​យក​កុមារី​ជនជាតិ​កម្ពុជា​មួយ​ ឈ្នះ​រង្វាន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ នៅ​អាមេរិក

រូបថត​នារី​កូន​ខ្មែរ​ដែល​ជាប់​រង្វាន់រូប​ថត​មួយ​ដែល​អ្នក​ថត​រូប បាន​ផ្ដិត​យក​រូបភាព​របស់​កុមារី​ជនជាតិ​កម្ពុជា​មួយ​រូប​ បាន​ត្រូវ​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ប្រណាំង​ស្នាដៃ​មួយ​ របស់​អង្គការ​សម្ព័ន្ធ​សិល្បៈ​បូនីតា​ (Art League of Bonita)។

យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ របស់​អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឈ្នះ​នៅ​ក្នុង​ពិព័រណ៍​សមាជិក​ប្រចាំ​ឆ្នាំ​ កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​កន្លង​ទៅ​នេះ​ គឺ​បាន​ទៅ​លើ​លោក​ថម រីស​ (Tom Reusse)។

ប្រភព​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កម្មវិធី​ប្រឡង​ស្នាដៃ​ថតរូប​នេះ​មាន​មនុស្ស​ជា​សមាជិក​របស់​អង្គការ​នេះ​ ចំនួន​ប្រមាណ​ជា​៥០០​នាក់​ បាន​ចូលរួម​ ដោយ​ពួក​គេ​បាន​នាំ​យក​នូវ​ស្នាដៃ​ថត​ជា​ច្រើន​ដែល​ពួក​គេ​បាន​ថត​ តែ​រូបថត​ដែល​ឈ្នះ​ជា​រូបភាព​ដ៏​ល្អ​ដាច់​គេ​នោះ​ គឺ​ជា​រូបភាព​របស់​កុមារី​ជន​ជាតិ​កម្ពុជា​ទៅ​វិញ។

ពិធី​នេះ​ គឺ​ជា​ពិធី​មួយ​ដែល​គេ​រៀបចំ​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​សម្រាប់​កិច្ចការ​មនុស្សធម៌​មួយ។​ នៅ​ក្នុង​កម្មវិធី​នេះ​ គេ​បាន​យក​រូបភាព​មក​ដាក់​តាំង​នៅ​តាម​បន្ទប់​តាំង​ពិព័រណ៍​ដើម្បី​លក់​ ហើយ​យក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​មនុស្សធម៌​ផ្សេងៗ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ខាងមុខ។

អង្គការ​សម្ព័ន្ធ​សិល្បៈ​បូនីតា​នេះ​ គឺ​ជា​អង្គការ​មិន​គិត​ប្រាក់​ចំណេញ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​ផ្លរីដា​ (Florida) សហរដ្ឋ​អាមេរិក​ ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ច័ន្ទ 11 Feb 2008