ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

សេដ្ឋកិច្ច​កម្ពុជា​​ត្រូវ​បាន​ព្យាករណ៍​ថា​ មាន​កំណើន​ ៣-៤​ភាគរយ​នៅ​ឆ្នាំ​២០១០

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​៣៤​ នៃ​សហព័ន្ធ​​សមាគម​សេដ្ឋកិច្ច​​អាស៊ាន​នៅ​សណ្ឋាគារ​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ មាន​ការ​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៣-៤​ភាគរយ​នៅ​ឆ្នាំ​២០១០។

ការ​ព្យាករណ៍​នេះ​ត្រូវ​​បាន​លោក ​គង់​ វិបុល​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឲ្យ​ដឹង​ថា​ "នៅ​ក្នុង​​គម្រោង​ឆ្នាំ​២០០៩​មាន​សញ្ញា​វិជ្ជមាន​​នៃ​ការ​កើន​ឡើង​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ ៤.៣ភាគរយ​ ១០.១ភាគរយ​ នៅ​ក្នុង​វិស័យ​​ឧស្សាហកម្ម​​ ៨.៦ភាគរយ​ សម្រាប់​​វិស័យ​ស្បៀង​ និង​ឧស្សាហកម្ម​ភេសជ្ជៈ​ និង​១៣.១ភាគរយ​​ សម្រាប់​វិស័យ​ហិរញ្ញវត្ថុ។

លោក​ Larry Strange នាយក​ប្រតិបត្តិ​ CDRI បាន​ថ្លែង​ថា​ "នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ​វិស័យ​កសិកម្ម​ នៅ​តែ​មា​ន​ភាព​រឹងមាំ​នៃ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ហើយ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​​នេះ​ យើង​ឃើញ​លទ្ធផល​នៃ​ការ​​​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​នៅ​ក្នុង​អាស៊ាន។ ចំពោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​តូច​ ហើយ​ពឹង​ផ្អែក​​ទៅ​លើ​ជំនួយ​យ៉ាង​ច្រើន​នៅ​ឡើយ​ ហើយ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​អនុតំបន់​មហា​ទន្លេ​មេគង្គ។ អនាគត​ប្រទេស​នេះ​ វិស័យ​ដែល​មាន​​អាទិភាព​ខាង​ពាណិជ្ជកម្ម​ គឺ​សំណង់​ ទេសចរណ៍​ និង​ចលនា​ខាង​ផ្នែក​ពលកម្ម"។

លោក​រដ្ឋលេខាធិការ​ គង់​ វិបុល​ បាន​បន្ត​ទៀត​ថា​ "ដោយ​សារ​ការ​កាត់បន្ថយ​នៃ​ការ​នាំ​ចេញ​នូវ​សំលៀកបំពាក់​ក៏​ដូច​ជា​ការងារ​សំណង់​ ទេសចរណ៍​និង​មាន​ផល​ប៉ះពាល់​ ដោយ​ប្រយោល​ចំពោះ​ការ​បន្ថយ​នូវ​ប្រាក់​បង្វែរ​​ពី​ទី​ក្រុង​ទៅ​ជនបទ​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០០៩​មាន​ការ​ធ្លាក់​ចុះ"។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ "ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទាំង​បី​ ដែល​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩ គឺ​រំពឹង​​ថា​ មាន​៤​ភាគរយ​នៃ​ឧស្សាហកម្ម​កាត់ដេរ​ ៧,៨​ភាគរយ​ នៃ​វិស័យ​ទេសចរណ៍​ ហើយ​២,៦​ភាគរយ​ នៃ​សកម្មភាព​សំណង់។ រដ្ឋាភិបាល​កម្ពុជា​ឈាន​ទៅ​កាត់​បន្ថយ​យ៉ាង​លឿន​នៃ​ផល​ប៉ះពាល់​​វិជ្ជមាន​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​មក​លើ​ប្រជាពលរដ្ឋ​ ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា។ កម្ពុជា​ដោះស្រាយ​វិបត្តិ​នេះ​តាមរយៈ​មធ្យោបាយ​ពីរ​ គឺ​បង្កើត​ការងារ​ និង​ប្រាក់​ចំណូល​គ្រួសារ"។

លោក​ លឹម​ សុវណ្ណារ៉ា​ អ្នក​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ប្រចាំ​អង្គការ​ UNDP បាន​ថ្លែង​​ថា​ "វិស័យ​៤​ ដែល​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ មាន​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ វិស័យ​ទេសចរណ៍​ វិស័យ​សំណង់​ ទីផ្សារ​ អចលនទ្រព្យ​កម្ពុជា។ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ បាន​ធ្វើ​ឲ្យ​កម្មករ​ កម្មការិនី​ចំនួន​ ៦៣.០០០នាក់​ បាត់បង់​ការងារ​ ការ​នាំ​ចេញ​នៅ​ក្នុង​៨​ខែ​ដំបូង​ មាន​ការ​ធ្លាក់​ចុះ​២៣​ភាគរយ។ វិស័យ​ទេសចរណ៍​មាន​ការ​កើន​ឡើង​ពី​ ៣.៨៧ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០០៨​ ដល់​៦.០៥​ភាគរយ​ ក្នុង​ឆ្នាំ​២០០៩​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា។ ការ​នាំ​ចូល​សម្ភារៈ​សំណង់​​ធ្លាក់​ចុះ​ ៣០​ភាគរយ​ និង​កម្លាំង​ធំៗ​ជា​ច្រើន​ ត្រូវ​បាន​ពន្យារ​ពេល​សាង​សង់​ដូចជា​ IFC, Camco City ជា​ដើម"៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 16 Dec 2009