ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ -​ ថៃ​សម្រេច​បាន​លទ្ធផល​មួយ​ជំហាន​វិជ្ជមាន​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ

រូប​ភាព៖ The Mekong Times
បន្ទាប់​ពី​ដំណើរ​ការ​ចរចា​អស់​រយៈ​ពេល​ ១២​ម៉ោង ​រួច​មក​ កិច្ច​ចរចា​រវាង​ថៃ​ និង​កម្ពុជា​ បាន​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃ​ចន្ទ​ ម្សិលមិញ។​ បើ​ទោះបី​ជា​មិន​ទាន់​ដោះស្រាយ​បញ្ហា​ទាំងស្រុង​ ប៉ុន្តែ​កិច្ច​ចរចា​នេះ​គឺ​ត្រូវ​បាន​ភាគី​ទាំងពីរ​អះអាង​ថា​ ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា។​ លោកឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ដែល​បាន​ដឹក​នាំ​កិច្ច​ចរចា​ជាមួយ​នឹង​សមភាគ​ថៃ​ លោក​ ទី ប៊ុនណាក់​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា​ កិច្ច​ចរចា​បាន​ទទួល​ផ្លែផ្កា។​ បើ​តាម​លោក​ ហោ ណាំហុង​ ភាគី​នៅ​ក្នុង​កិច្ច​ចរចា​ខ្មែរ​-ថៃ​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​រៀង​ខ្លួន​ដូចជា ៖​ "ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​ការ​បរទេស ​ជា​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​បន្ត។​ បន្ទាប់​មក​នឹង​មាន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ដើម្បី​ដោះស្រាយ​បញ្ហា"។

លោក​ ហោ ណាំហុង​ ក៏​បាន​ឲ្យ​ដឹង​ថា​ភាគី​ទាំងពីរ​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ទាំងពីរ​ដើម្បី​ដោះ​មីន​នៅ​តំបន់​ដែល​ត្រូវ​វាស់​វែង​ព្រំដែន​ និង​តំបន់​ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន។ លោក​បន្ត​ថា​ ភាគី​ខ្មែរ​ -​ ថៃ​បាន​ព្រមព្រៀង​គ្នា​រៀបចំ​កង​កម្លាំង​វិញ​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ​ នៅ​តំបន់​ជុំវិញ​ព្រះវិហារ​ និង​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។​ "ការ​ព្រមព្រៀង​គ្នា​នេះ​ គឺ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ភាគី​ទាំងពីរ​ក្នុង​ការ​វាស់វែង​ព្រំដែន​ និង​បោះ​បង្គោល​ព្រំដែន​ព្រមទាំង​ជំហរ​ស្របច្បាប់​របស់​ភាគី​ទាំងពីរ​ទេ"​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​មុន​នឹង​បន្ថែម​ថា៖​ "បញ្ហា​នៅ​សេសសល់​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ដោះស្រាយ​ពេល​ក្រោយ"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ អង្គារ 29 Jul 2008