ភ្នំពេញ៖ បណ្ដាញក្រុមកុមារតស៊ូមតិដែលស្ម័គ្រចិត្តធ្វើការរួមគ្នា ដើម្បីសិទ្ធិកុមារនៅកម្ពុជាមកពី១១ខេត្តក្រុង ក្នុងប្រទេសដែលបង្កើតឡើងដោយគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGOCRC) បានធ្វើសន្និបាតប្រចាំឆ្នាំ២០០៨ រយៈពេល២ថ្ងៃកាលពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០០៨ នៅសណ្ឋាគារថោនវីយូ រាជធានីភ្នំពេញ។
អត្ថបទចាស់ៗ
រាជធានីភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគម្រោងពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅមូលដ្ឋាន (DDLG) លោកស្រី រីកាដា រីជឺ (Ricarda Rieger) នាយិកាស្ដីទីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងលោក រ៉ាហ្វែល ដូចៅម៉ូរ៉េណូ (Rafael Dochao Moreno) ភារៈធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានជួបប្រជុំនាថ្ងៃទី២៣ កញ្ញា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០០៨ របស់គណៈកម្មាធិការដឹកនាំគម្រោង (DDLG) ដើម្បីវាយតម្លៃអំពីសមិទ្ធផល និងការប្រឈមនានារបស់គម្រោង។
សមាជិកសភា ថ្វាយបង្គំព្រះមហាក្សត្រ (រូបថត៖ វិរៈមុនី)ភ្នំពេញ៖ ក៏ជាការរំលឹកខួបលើកទី១៥នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋសភាជាតិបានបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៤នៅថ្ងៃទី២៤ ខែកញ្ញានេះ ក្រោមព្រះរាជធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការបោះឆ្នោតសកលកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅនេះ។
បាត់ដំបង៖ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ជំនាន់ទី២ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ នៅសាលសហសិក្សានៃសកលវិទ្យាល័យបាត់ដំបង លោក សំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា "មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាហើយ តែមិនមានអាជ្ញាប័ណ្ណ មិនអាចក្លាយខ្លួនជាមគ្គុទ្ទេសក៍ទេសចរណ៍បានទេ"។
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃចន្ទ បានជួបពិភាក្សាជាមួយ លោក ហ្សក មូលីណាស់ (George Mullinax) មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារអាមេរិក ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសរបស់អាមេរិកចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារទៅអនាគត។
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចមាន រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា តំណាងមកពីក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសុខាភិបាលក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាសាកលវិទ្យាល័យមួយចំនួន សហគមន៍និងមន្ត្រីអប់រំថ្នាក់កណ្ដាលខេត្ត-ក្រុងមួយចំនួនទៀត។
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា បានធ្វើសេចក្ដីអំពាវនាវជាសាធារណៈមួយឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលមានសកម្មភាពចរាចរទៅមកច្រើនខុសថ្ងៃធម្មតា។
កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកឯកទេសផ្នែករោគក្រពះ និងពោះវៀន មកពីមន្ទីរពេទ្យ Changi ផ្នែកឯកទេសទូទៅនៃប្រទេសសិង្ហបុរី បានធ្វើសិក្ខាសាលាមួយស្ដីអំពីការបង្ការ និងការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ដោយប្រើបច្ចេកវិជ្ជាទំនើបចុងក្រោយបង្អស់ទៅកាន់អ្នកជំងឺកម្ពុជា និងក្រុមគ្រូពេទ្យទាំងឡាយនៅការិយាល័យតំណាងមន្ទីរពេទ្យសាំងហ្គាពួរ ប្រចាំកម្ពុជា (Sig Med)។
លោក អ៊ឹម សួស្ដី (ស្ដាំ) ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយ គ.ជ.ប (រូបថត៖ វិសាល)ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសក្នុងសន្និសីទព័ត៌មានមួយកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ នូវការចាប់ផ្ដើមការងារស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំក្នុងក្របខ័ណ្ឌការងារដ៏សំខាន់មួយ គឺការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតប្រចាំឆ្នាំ២០០៨នេះ។

