ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

20-09-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

សុខភាព​របស់​យើង​ យើង​ត្រូវ​ថែ​ទាំ​ដោយ​ខ្លួន​ឯង។​ វិធី​ខាង​ក្រោម​នេះ​ គឺ​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​កាន់​ការ​មាន​សុខភាព​ល្អ​ ហើយ​មធ្យោបាយ​ទាំងនោះ​ ក៏​មិន​បាច់​ចំណាយ​ប្រាក់​ច្រើន​ដែរ​ បើ​មិន​សាកល្បង​មិន​ដឹង​ឡើយ។

១-ផឹក​ទឹក​ផ្លែ​ប៉ោម​ប្រភេទ​មាន​កាក​សរសៃ

តាម​ធម្មតា​ទឹក​ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ច្រើន​ស្រាប់​ ប៉ុន្តែ​ទឹក​ប៉ោម​ប្រភេទ​កាក​សរសៃ​មាន​ប្រយោជន៍​ច្រើន​ទ្វេ​ដង​ឯណោះ​ ពីព្រោះ​វីតាមីន​មួយ​ចំនួន​នឹង​រលាយ​ពេល​យើង​ច្របាច់​ទឹក​ប៉ោម​​​​​​​​​​​​​​​​​​​​ចេញ​ពី​សាច់។​ ដូច្នេះ​បើ​យើង​ទទួល​ទាន​សាច់​វា​ជាមួយ​ផង​នោះ​ យើង​នឹង​បាន​ប្រយោជន៍​ទ្វេ​គុណ​តែ​ម្ដង។

២-មិន​ត្រូវ​ប្រើ​ទឹក​ថ្នាំ​ជូត​កញ្ចក់​នៅ​កន្លែង​ហប់

ពេល​ប្រើ​ទឹក​ថ្នាំ​ជូត​កញ្ចក់​ ទឹក​ថ្នាំ​សម្អាត​គ្រឿង​សង្ហារិម​ ឬ​ ស្ប្រ៉ៃ​បាញ់​បន្ទប់​ ត្រូវ​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញ​ចូល។​ បើ​មិន​ដូច្នេះ​ទេ​ សារធាតុ​គីមី​ដែល​នៅ​ក្នុង​ទឹក​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ និង​មនុស្ស​ក្នុង​ផ្ទះ​កើត​ជំងឺ​ហឺត​ស្ទើរ​គ្រប់​គ្នា។