ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

11-09-2008 កាសែត​រស្មី​កម្ពុជា


លោក​បណ្ឌិត​ អូន​ ព័ន្ធមុនីរ័ត្ន​ ជួប​ពិភាក្សា​ជាមួយ​លោក​ តូជីម៉ា​ ហ្វីកូស៊ី​ ប្រធាន​ធនាគារ​ជប៉ុន​ JBIC (រូបថត៖ គន្ធា)
ភ្នំពេញ៖ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ​ការិយាល័យ​តំណាង​របស់​ធនាគារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ (JBIC) ដែល​ជា​កន្លែង​​ពិនិត្យ​ផ្ដល់​ឥណទាន​សម្រាប់​​គម្រោង​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​នឹង​រើ​ពី​ក្រុង​បាងកក​(ថៃ)​មក​នៅ​ក្រុង​ភ្នំពេញ​ ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០០៨​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា: លោក​តូជីម៉ា​ ហ៊ីកូស៊ី​ ប្រធាន​ធនាគារ​ជប៉ុន​ (JBIC)បាន​ជម្រាប​ប្រាប់​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ជំនួប​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា: ទី​ស្នាក់​ការ​ធនាគារ​ជប៉ុន​ JBIC សម្រាប់​កិច្ចការ​ប្រទេស​កម្ពុជា​ដែល​ពី​មុន​មាន​ស្នាក់​ការ​នៅ​ក្រុង​បាងកក​ នឹង​ត្រូវ​រើ​មក​នៅ​ជាមួយ​ទី​ភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជប៉ុន​ JICA នៅ​ប្រទេស​កម្ពុជា​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ក្រោយ​ពី​ធនាគារ​ JBIC និង​អង្គការ​ JICA បាន​ច្របាច់​បញ្ចូល​គ្នា​តាម​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន។

11-09-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កាល​ពី​ថ្ងៃ​ទី ០២​ ខែ​កញ្ញា ឆ្នាំ ២០០៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​ប្រកាស​​អំពី​​ បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤។ កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​ទទួល​ការអនុញ្ញាត​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ក្នុង​ការ​ផ្សព្វផ្សាយ​​បន្ត​នូវ​​ការ​​ប្រកាស​​អំពី​​បញ្ជី​រាយនាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤​នេះ​ ក្នុងវិបផតថល​ស្ដីអំពីស្ត្រី។

គួរ​រំឡឹក​ផងដែរ​ថា វិបផតថល​ស្ដី​អំពី​ស្ត្រី​ ​បាន​ចុះ​ផ្សាយ​រួច​ម្ដង​មក​ហើយ​នូវ​អត្ថបទ​របស់​សារព័ត៌មាន​រស្មី​កម្ពុជា​ ចុះ​ថ្ងៃ​ទី ០៣ ខែ​កញ្ញា ឆ្នាំ ២០០៨ ស្ដី​អំពី​ការ​ប្រកាស​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​​អំពី​​បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤ នេះ៕

11-09-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ​ ៖ ភ្នំពេញ​ ថ្ងៃ​ទី​១០​ កញ្ញា​ ២០០៨​ គម្រោង​ទប់ស្កាត់​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រគំតន្ត្រី​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​ នៅ​បរិវេណ​អង្គរ​ឃ្យុងយូ​ នា​ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​ទី​១២​ កញ្ញា​ ចាប់​ពី​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​ រហូត​ដល់​ម៉ោង​៧​ និង​៤០​នាទី។

ព្រឹត្តិការណ៍​នេះ​ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ ដើម្បី​ការ​យល់​ដឹង​ពី​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ដល់​កុមារ​យុវវ័យ​ និង​ប្រជាពលរដ្ឋ​ទូទៅ។​ នា​ឱកាស​នោះ​ផង​ដែរ​ក៏​នឹង​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ខ្សែ​ទូរស័ព្ទ ​ដើម្បី​រាយការណ៍​ព័ត៌មាន​ដល់​នគរបាល​ ក៏​ដូចជា​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ។​ នា​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​កត់សំគាល់​ លើ​វិស័យ​ទេសចរណ៍​ ដែល​នៅ​ក្នុង​ភ្ញៀវ​ទេសចរ​បរទេស​បាន​កើន​ដល់​ចំនួន​១,៧៦២.០៤៥​ នៅ​ក្នុង​ឆ្នាំ​២០០៧​ ដែល​កើន​ឡើង​ដល់​ទៅ​១៩%​ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​ក្នុង​ឆ្នាំ​២០០៦។

11-09-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​៖ ចំណាត់ថ្នាក់​ចំពោះ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ល្អ​ជាង​ឆ្នាំ​មុន​ចំនួន​១៥​ថ្នាក់​ ដោយសារ​តែ​មាន​កំណែទម្រង់​ចំនួន​២​ ហើយ​​សូចនាករ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​កើន​ល្អ​ប្រសើរ។ ប្រៀបធៀប​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស​នានា​លើ​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៧​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៥០​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨១​ ចំណែក​នៅ​ឆ្នាំ​នេះ​កម្ពុជា​​បាន​ទទួល​ចំណាត់​ថ្នាក់​ទី​១៣៥​ ក្នុង​ចំណោម​ចំនួន​ប្រទេស​ដដែល។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដី​ពី​ការ​ធ្វើ​​អាជីវកម្ម​ឆ្នាំ​២០០៩​ ដែល​ចេញ​ផ្សាយ​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​ធនាគារ​ពិភពលោក​ នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០០៨។

ប្រទេស​កម្ពុជា​បាន​កើន​ចំណាត់ថ្នាក់​ល្អ​បែប​នេះ​ ដោយ​សារ​តែ​បាន​ធ្វើ​កំណែ​ទម្រង់​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អាជីវកម្ម​ក្នុង​ការ​ទទួល​បាន​ឥណទាន​ និង​ក្នុង​ដំណើរ​ការ​បិទ​អាជីវកម្ម។

11-09-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​៖ បណ្ដាញ​សារព័ត៌មាន​អាស៊ី​ហៅ​កាត់​ថា​ AMF (Asia Media Forum) កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ បាន​ធ្វើ​ការ​ប្រកាស​អំពី​ការ​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​កាសែត​អាស៊ី​ នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ជា​លក្ខណៈ​តំបន់។

នៅ​ក្នុង​អាហារូបករណ៍​នេះ​ អ្នក​កាសែត​នឹង​ទទួល​បាន​លុយ​ចំនួន​១០០០​អឺរ៉ូ​ ឬ​ក៏​១.៤០០​ដុល្លារ​ សម្រាប់​សរសេរ​រឿង​នៅ​ក្នុង​ប្រទេស​អាស៊ី។

អាហារូបករណ៍​នេះ​ ត្រូវ​បាន​​បង្កើត​ឡើង​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​កាសែត​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទ​សំខាន់​ចំនួន​បី​ គឺ​ជន​ភៀស​ខ្លួន​ប៊ូតាន​ និទណ្ឌភាព​ និង​ភាព​គ្មាន​នីតិរដ្ឋ​នៅ​ក្នុង​រដ្ឋ​ប្រជាធិបតេយ្យ​អាស៊ី​អាគ្នេយ៍​ ប្រជាធិបតេយ្យ: តើ​ណេប៉ាល់​អាច​សម្រេច​បាន​ដែរ​ឬ​ទេ?

11-09-2008 កាសែត​កោះ​សន្តិភាព
ប្រមុខ​អូប៉ិចធ្វើ​​សន្និសីទ​កាសែតតម្លៃ​ប្រេង​ឆៅ​មួយ​ធុង​កាល​ពី​ថ្ងៃ​ទី​៩​ កញ្ញា​ បាន​ចុះ​មក​នៅ​ក្រោម​១០០​ដុល្លារ​ នៅ​ទីក្រុង​ឡុង​ ហើយ​ជិត​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ នៅ​ទីផ្សារ​ប្រេង​ក្រុង​ញ៉ូវយក​ ខណៈ​ពេល​ដែល​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា​ OPEC ប៉ុនប៉ង​រក្សា​ទុក​កំរិត​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ដដែល​ ខណៈ​ពេល​ការ​គំរាម​កំហែង​នៃ​ខ្យល់​ព្យុះ​ឈ្មោះ​ IKE ​បាន​ឆ្លង​ផុត។

នៅ​ទីក្រុង​ឡុង​ ប្រេង​ឆៅ​មួយ​ធុង​កាល​ពី​ថ្ងៃ​ទី​៩​ កញ្ញា​ ស្ថិត​ក្រោម​១០០​ដុល្លារ​ ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២​ មេសា​មក​ គឺ​មក​នៅ​ត្រឹម​៩៩,៣០​ដុល្លារ។​ នៅ​ទីផ្សារ​ប្រេង​ក្រុង​ញ៉ូវយក​ ប្រេង​ឆៅ​មួយ​ធុង​ពេល​បិទ​ទីផ្សារ​ស្ថិត​នៅ​ត្រឹម​១០៣,២៦​ដុល្លារ​ គឺ​ចុះ​៣,០៨​ដុល្លារ​មួយ​ធុង​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ពេល​បិទ​ទីផ្សារ​ថ្ងៃ​ទី​៨​ កញ្ញា។