រូបថត ៖ The Mekong Timesនាយករដ្ឋមន្ត្រីរដ្ឋគូវ៉េត បានប្រកាសសន្យាជំរុញឲ្យប្រទេសកម្ពុជាក្លាយខ្លួនទៅជាមហាអំណាចខាងវិស័យកសិកម្មក្នុងពេលអនាគតដ៏ខ្លីនេះ។ នេះគឺជាការសន្យាថ្មីមួយរបស់នាយករដ្ឋមន្ត្រីរដ្ឋគូវ៉េត ដែលបានធ្វើឡើងនៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលនឹងត្រូវបន្តតំណែងដឹកនាំរដ្ឋាភិបាលកម្ពុជារយៈពេល ៥ឆ្នាំ ទៅមុខទៀតក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ឈ្នះអាសនៈចំនួន ៩០ ក្នុងចំណោមអាសនៈ ១២៣ របស់រដ្ឋសភា។
ក្រោយជំនួបទ្វេភាគីកាលពីថ្ងៃ ចន្ទ ម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា៖ "លោកនាយករដ្ឋមន្ត្រីគូវ៉េត បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពលធំខាងដីកសិកម្ម ដែលអំណោយផលល្អខាងអាកាសធាតុ និងប្រជាជនមានភាពឧស្សាហ៍ព្យាយាម។

