ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

Date
31-08-2008 ទស្សនាវដ្តី​អង្គរធំ

គ្រឿង​ផ្សំ​


-ត្រប់​វែង​ ២​ផ្លែ
-យីហ៊ឺ​ ១/៤​ពែង​
-បង្គា​ក្រៀម​ ២-៣​ស្លាបព្រាបាយ
-ដើម​ខ្ទឹម​ហាន់​ ២​ដើម​
-ម្ទេស​ដៃ​នាង​ យក​គ្រាប់​ចេញ​ ចិត​បន្ទះ​វែងៗ​ ១​ផ្លែ
-ម្ទេស​អាចម៍​ឆ្មា​គ្រាប់​ធំ​ ហាន់​ជា​ចំណិត​ (បើ​សិន​មិន​ចូល​ចិត្ត​ មិន​ដាក់​ក៏​បាន) ២​ផ្លែ
-ខ្ទឹម​ស​ហាន់​ធំៗ​ ១/២​ស្លាបព្រាបាយ​
-ប្រេង​​សម្រាប់​ឆា​ និង​ចៀន
-ទឹក​ស៊ីអ៊ីវ​​សម្រាប់​ផ្សំ​រសជាតិ
-ការ៉ុត​ ចិត​សម្រាប់​តុបតែង​

30-08-2008 ទស្សនាវដ្តី​អង្គរធំ

ចេក​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង...។

ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។

ជួយ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។

29-08-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​មួយ​រូប​បាន​អះអាង​ថា​ អត្រា​បោះបង់​ការ​សិក្សា​របស់​បណ្ដា​សិស្ស​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ មាន​រហូត​ដល់​ទៅ​ពី​៥០​ ទៅ​៦០​ភាគរយ​ ហើយ​មូលហេតុ​សំខាន់​ដែល​ពួក​គេ​បោះបង់​ការ​សិក្សា​ចោល​នោះ​ គឺ​ទៅ​រៀបការ​ដែល​ជា​ផ្នែក​មួយ​នៃ​សម្ពាធ​ពី​វប្បធម៌​មូលដ្ឋាន។

លោក​ ជុំ សុផល​ អនុប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ កន្លង​ទៅ​នេះ​ថា​ វប្បធម៌​នៅ​មូលដ្ឋាន​ នៅ​ក្នុង​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​អត្រា​បោះបង់​ការ​សិក្សា​នៅ​ក្នុង​បណ្ដាល​ខេត្ត​ភាគ​ឦសាន​ មាន​តួលេខ​ខ្ពស់។

29-08-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ នៅ​សណ្ឋាគារ​ Imperial Garden Villa & Hotel កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ សីហា​ កន្លង​មក​នេះ​មាន​​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចំរុះ​ជំនាន់​ទី​៩​តំបន់​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​ សំ​ ព្រហ្មនា​ រដ្ឋលេខាធិការ​​ក្រសួង​ទេសចរណ៍​ លោក​ ជា​​ សុធន​ អភិបាល​រង​រាជធានី​ភ្នំពេញ​ មន្ត្រី​រាជការ​នៃ​ក្រសួង​ទេសចរណ៍​ និង​សិក្ខាកាម​យ៉ាង​ច្រើន​កុះករ។

29-08-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ នាយកដ្ឋាន​ឧតុនិយម​ប្រាប់​ថា​ ចាប់​ពី​ថ្ងៃ​ទី​៣១​ សីហា​ ទៅ​ដល់​ថ្ងៃ​ទី​៣-៤​ កញ្ញា​ ប្រទេស​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​មក​ល្អ​ឡើង​វិញ​ ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ ដែល​កំពុង​កើត​មាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ ហើយ​នៅ​ក្នុង​ខែ​កញ្ញា​ ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់​មក​បាន​ល្អ។​ តែ​ទិន្នន័យ​អាកាសធាតុ​នៅ​ក្នុង​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ បង្ហាញ​ថា​ សីតុណ្ហភាព​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​បន្ត​ឡើង​កម្ដៅ​ឆ្លង​ផុត​អន្តរកាល​ឡានីណា​ និង​អេលនីណូ​នោះ​ទៅ​ហើយ​ បើ​សិន​ជា​ទិន្នន័យ​អាកាសធាតុ​ក្នុង​ខែ​សីហា​ ឃើញ​នៅ​មាន​ឡើង​កម្ដៅ​ទៀត​នោះ​ភាព​រាំងស្ងួត​នៅ​ចុង​រដូវវស្សា​នេះ​អាច​នឹង​កើត​មាន​ហើយ។

នាយកដ្ឋាន​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ សីហា​ នេះ​ថា​ ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើត​មាន​ឡើង​ដោយ​អូស​បន្លាយ​កាត់​លើ​ព្រំប្រទល់​ភាគ​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ភ្ជាប់​ទៅ​នឹង​វិសម្ពាធ​ទាប​មួយ​ទៀត​ នៅ​លើ​សមុទ្រ​ខាង​ជើង​ប្រទេស​ហ្វីលីពីន។​ ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​កើត​មាន​កាល​ពី​ម៉ោង​១​យប់​ ថ្ងៃ​ទី​២៨​ សីហា​នេះ​ ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​នៅ​កម្ពុជា​មាន​ពពក​ពី​តិច​ទៅ​មធ្យម​ និង​មាន​ភ្លៀង​ផ្គរ​ជា​មធ្យម​ នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ទំនាប​ភាគ​ពាយ័ព្យ។

29-08-2008 កាសែត​កម្ពុជា​ថ្មី

លោក​ ថោ​ ខុន​ ចូលរួម​ជា​អធិបតី​ភាព​ក្នុង​សិក្ខាសាលាភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដ​ពី​ "ការ​វាយ​តំលៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា" នា​ព្រឹក​ថ្ងៃ​ទី​២៨​ សីហា​ ឆ្នាំ​២០០៨​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ក្រុង​ភ្នំពេញ​ក្រោម​ការ​អញ្ជើញ​​ចូល​រួម​ពី​សំណាក់​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រួម​ទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន។

លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​ថា​ គោល​បំណង​ដែល​រៀបចំ​ឲ្យ​មាន​ជា​សិក្ខាសាលា​នេះ​ឡើង​​ពោល​គឺ​ដើម្បី​ពិភាក្សា​ និង​ផ្ដល់​នូវ​អនុសាសន៍​ទៅ​លើ​របាយការណ៍​បញ្ចប់​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​សុក្រឹត្យ​ហើយ​យក​ទៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ និង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​នៃ​បំរែបំរួល​ធាតុ​អាកាស​ និង​​ការ​កើន​កំដៅ​ក្នុង​ពិភពលោក​ព្រម​ទាំង​ឈាន​ទៅ​សំរេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហវត្ស​របស់​អង្គការ​សហប្រជាជាតិ។

28-08-2008 កាសែត​កោះ​សន្តិភាព

លោក​ ហេន សុផល​ កំពុង​គូរ​ (រូបថត៖សារ៉ាយ)រាជធានី​ភ្នំពេញ​ ៖​ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៧៨​ ចំហៀង​ខាង​ជើង​សាលា​រចនា​ ហើយ​ទៅ​ដល់​ផ្ទះ​លេខ​៣៩C​ ដែល​ដាក់​ស្លាក​យីហោ​ ហេន សុផល​ វិចិត្រសាល​យើង​នឹង​បាន​ជួប​បុរស​វ័យ​ចំណាស់​ម្នាក់​ ដែល​កំពុង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្ទាំង​គំនូរ​នៅ​ពី​មុខ​គាត់​យ៉ាង​ស្ងៀមស្ងាត់​ ដៃ​ម្ខាង​កាន់​ជក់​ជូត​ស្រាលៗ​ទៅ​លើ​រូបភាព​យ៉ាង​ផ្ចិតផ្ចង់​នោះ​ គឺ​លោក​ ហេន សុផល​ ដែល​ជា​វិចិត្រករ​ខ្មែរ​ជើង​ចាស់​ និង​ជា​អតីត​សិស្ស​សាលា​រចនា​ដើម​ទសវត្ស​ឆ្នាំ​៨០។

លោក​ ហេន សុផល​ ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​រាក់ទាក់​រួសរាយ​ និង​ទទួល​ភ្ញៀវ​នោះ​ បាន​និយាយ​ថា​ លោក​គឺ​ជា​អតីត​សិស្ស​សាលា​រចនា​ តាំង​ពី​ឆ្នាំ​១៩៨២​ ហើយ​បាន​ប្រកប​មុខរបរ​គូរ​រូប​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៣​ផង​ដែរ​ ដែល​រហូត​មក​ដល់​ពេល​នេះ​លោក​ក៏​មិន​បោះបង់​អាជីព​ជា​ជាង​គំនូរ​នៅ​ឡើយ​ដែរ​ ព្រោះ​ថា​មុខរបរ​នេះ​កំពុង​តែ​កាក់កប​ ហើយ​អាច​ចិញ្ចឹម​ជីវិត​ក្នុង​គ្រួសារ​បាន​ដោយ​ងាយស្រួល​ទៀត​ផង។​

28-08-2008 កាសែត​កម្ពុជា​ថ្មី

សិក្ខាកាម​ចូល​រួម​សិក្ខាសាលាភ្នំពេញ​៖ ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក​កាល​ពី​ថ្ងៃ​ពី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨​ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​​គាំទ្រ​ផែនការ​​សកម្មភាព​​ជាតិ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​នៅ​កម្ពុជា​ក្រោម​អធិបតី​ភាព​​លោក​ ឯម​ សំអាន​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ។

លោក​ ឯម​ សំអាន​ បាន​និយាយ​ថា​ សិក្ខាសាលា​ដែល​រៀបចំ​​នា​ពេល​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​រួម​គ្នា​​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ស្ថានការណ៍​អនុវត្ត​ច្បាប់​​ចរាចរ​កន្លង​ទៅ​ត្រួត​ពិនិត្យ​លើ​កត្តា​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អត្រា​បទល្មើស​មាន​កំណើន​ខ្ពស់​ព្រម​ទាំង​ការ​ផ្ដល់​​បទពិសោធន៍​ និង​មតិយោបល់​ល្អៗ​ដែល​ជា​ដំណោះស្រាយ​របស់​អ្នក​ជំនាញ​បរទេស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​​អនុវត្ត​ច្បាប់​សំដៅ​ទប់ស្កាត់​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរ។

28-08-2008 កាសែត​រស្មី​កម្ពុជា

លោក​ឧត្ដមសេនីយ៍ឯក​ តេង សាវង្ស​ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ប៊ែរណារដ៍ ឡឺរ៉យ​ តំណាង​ UNODC ប្រចាំ​ក្រុង​វីយែន​ (រូបថត​៖វិសាល)ភ្នំពេញ​ ៖​ លោក​ឧត្ដមសេនីយ៍ឯក​ តេង សាវង្ស​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ទទួល​ជួប​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ សីហា​ នេះ​ ជាមួយ​លោក​ប៊ែរណារដ៍ឡឺរ៉យ​ (Bernard Leroy) មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​របស់​ UNODC ប្រចាំ​ទីក្រុង​វីយែន​ ប្រទេស​អូទ្រីស​ ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ក្នុង​នោះ​ UNODC បាន​អះអាង​ថា​ នឹង​បន្ត​ជួយ​ពង្រឹង​វិស័យ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា។

លោក​ សួន ខឿន​ មន្ត្រី​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​នេះ​ លោក​ តេង សាវង្ស​ បាន​ថ្លែង​អំណរគុណ

28-08-2008 កាសែត​រស្មី​កម្ពុជា

ប្រជាជន​១៤​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​បង្គន់​

ផ្ទះ​របស់​ប្រធាន​សមាគម​បង្គន់​ពិភពលោក​មាន​រូប​ដូច​បង្គន់​ ហើយ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោកភ្នំពេញ​៖ ប្រទេស​កម្ពុជា​​នឹង​ចាប់​ផ្ដើម​ចូល​រួម​​នៅ​ក្នុង​បដិវត្ត​បង្គន់​នៅ​ពេល​ឆាប់ៗ​នេះ​​ ដោយ​សហការ​ជាមួយ​សមាគម​បង្គន់​ពិភពលោក។

ចយ​ យុន​ ស៊ុង​ (CHOI Yoon-Sung) អ្នក​ពិគ្រោះ​យោបល់​នៃ​សមាគម​បង្គន់​ពិភព​លោក​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​មួយ​សម្រាប់​គម្រោង​សាកល្បង​សាងសង់​បង្គន់​សាធារណៈ​ ដែល​ផ្ដួចផ្ដើម​ដោយ​សមាគម​បង្គន់​ពិភពលោក។ ប្រទេស​​ទាំង​១០​ដែល​ត្រូវ​បាន​ជ្រើសរើស​នោះ​រួម​មាន​ ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ចិន​​ ប្រទេស​ម៉ុងហ្គោលី​ ហ្គាណា​ កាមេរូន​ កេនយ៉ា​ ប៉ាគីស្ថាន​ និង​​អាហ្វ្រិក​ខាង​ត្បូង។ ប្រទេស​ទាំង​១០​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ប្រទេស​ចំនួន​១៩​ ដែល​បាន​ស្នើ​សុំ​គម្រោង​នេះ។