ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

25-07-2008 កាសែត​កម្ពុជា​ថ្មី

គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ និង​លោក​ស្រី​ ម៉ម សុមាលី​ ពិភាក្សាលើ​បញ្ហា​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទភ្នំពេញ​៖ ដើម្បី​បង្កើន​ការ​ស្វែង​យល់​ពី​បញ្ហា​​រួម​ក្នុង​ទិសដៅ​រួម​ចំណែក​​ប្រយុទ្ធ​ប្រឆាំង​​ទេសចរណ៍​ផ្លូវ​ភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​គណៈប្រតិភូ​សភា​សហភាព​​អឺរ៉ុប​ដែល​ដឹក​នាំ​ដោយ​លោក​ Jules Maaten និង​លោកស្រី​ Swale Ludford បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។
កាល​ពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ កន្លង​មក​នេះ​ គណៈប្រតិភូ​សភា​​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​ពិភាក្សា​ស្វែង​យល់​ពី​បញ្ហា​មួយ​ចំនួន​ជុំវិញ​​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​ នៅ​កម្ពុជា​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​អង្គការ​​ AFESIP ប្រចាំ​ក្រុង​ភ្នំពេញ​​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​​មួយ​ចំនួន​ផង​ដែរ។

25-07-2008 ទស្សនាវដ្ដី​សម្លេង​ស្ត្រី​ខ្មែរ

ជាង​៧០​ឆ្នាំ​ហើយ​ គឺ​​នៅ​ថ្ងៃ​ទី​៦​ កុម្ភៈ​ ១៩១៨​ រដ្ឋសភា​នៃ​ប្រទេស​អង់គ្លេស​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​សំខាន់​ គឺ​ច្បាប់​ស្ដី​ពី​ការ​ផ្ដល់​សិទ្ធិ​ជា​លើក​ទី​មួយ​ដល់​ស្ត្រី​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ការ​បោះឆ្នោត។

មិនមែន​តែ​នៅ​ប្រទេស​អង់គ្លេស​ទេ​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ ការ​តស៊ូ​របស់​ស្ត្រី​ ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​មាន​រយៈ ពេល​យូរ​ និង​តឹងតែង។​ ស្ត្រី​ដែល​បាន​ធ្វើ​ការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​នេះ​ គេ​ប្រសិទ្ធិនាម​ថា​ "Suffragettes"។

រដ្ឋវីយ៉ូមិង​ (Wyoming)​ ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក​ គឺ​ជា​រដ្ឋ​ទី​១ ​ដែល​បាន​ទទួល​ស្គាល់​ និង​យល់​ព្រម​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ជូន​ស្ត្រី​ជនជាតិ​ខ្លួន​នៅ​ឆ្នាំ​ ១៨៦៩។

25-07-2008 The Mekong Times

ឆ្លើយ​តប​ជា​មួយ​និង​គោលការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​​ក្នុង​ការ​សម្រេច​បន្ថែម​ប្រាក់​​បំណាច់​ពីរ​​ម៉ឺន​រៀល​​ទៅ​លើ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​​រាជការ​ ប៉ូលិស​ ទាហាន​នៅ​ទូទាំង​ប្រទេស​ដោយ​គិត​​ចាប់​ពី​ខែ​កក្កដា​នេះ​ រហូត​​ដល់​ខែ​ធ្នូ​ មន្ត្រី​ដែល​កំពុង​​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ និង​មន្ទីរ​ផ្សេងៗ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​បន្ថែម​នេះ។ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​​មិន​ចាំបាច់​​ធ្វើការ​បន្ថែម​ប្រាក់​បំណាច់​មក​ដល់​មន្ត្រី​រាជការ​សម្រាប់​ពេល​នេះ​ទេ​ ប៉ុន្តែ​សំខាន់​បំផុត​រដ្ឋាភិបាល​​គួរ​តែ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ចំពោះ​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​នៅ​ក្នុង​ពេល​​បច្ចុប្បន្ន​​នេះ​ប្រសើរ​ជាង។

លោក​ស្រី​ ទឹម​ ដាឡាត់​ មន្ត្រី​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២៣​កក្កដា​ថា៖ "ចំពោះ​ខ្ញុំ​​ដែល​ជា​មន្ត្រី​រាជការ​មួយ​រូប​មាន​ការ​ត្រេកអរ​ណាស់​​ដែល​រដ្ឋាភិបាល​មាន​គោលការណ៍​សម្រេច​ឧបត្ថម្ភ​បន្ថែម​​លើ​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ។

25-07-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

នៅសល់​តែ​ពីរ​​ថ្ងៃ​ទៀត​ទេ​ដល់​ពេល​បោះ​ឆ្នោត​សភាអាណតិ្ត​ទី​៤​ ដែល​នឹង​ប្រ​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៧​ កក្កដាខាង​មុខ​នេះ​។ ជា​មួយ​និង​ការ​ត្រៀម​ស្មារតី​ ទាំង​ប្រជា​ពលរដ្ឋ គណបក្ស​នយោបាយ​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(​គជប) សម្រាប់​ការ​បោះ​ឆ្នោត​នោះ គេ​ឃើញ​មាន​ហេតុ​ការ​​ប្រាសាទ​ព្រះ​វិហារ បាន​ធ្វើ​ឲ្យសាធារណៈ​ជន​ជាតិ​និង​អន្តរជាតិ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​​របស់​ខ្លួន។​

កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា​ សម័យ​ប្រ​ជុំ​លើក​ទី ៣២ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ ជាបេតិកភណ្ឌ​ពិភពលោក។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​នយោបាយ​ដែល​មាន​ស្រាប់ហើយ​​​ ក្នុង​រដ្ឋាភិបាល​ថៃ​ជា​មួយ​គណបក្ស​ប្រឆាំងនៃ​ប្រទេស​នេះ ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ ។​ ​មួយ​សប្ដាហ៍​ក្រោយ​មក​ក៏​មាន​ការ​ពង្រាយ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ។​ ការ​ពង្រាយ​កម្លាំង​យោធា​កាន់​តែ​កើន​ឡើង ទន្ទឹម​និង​មាន​ចរចា​ដោយ​មិន​បាន​សម្រេច​វាង​ភាគី​ទាំង​ពីរ​កម្ពុជា​-ថៃ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​ ២១ កក្កដា កន្លង​មក។​ ភាគី​ថៃ ព្រម​ទាំង​មិន​យល់​ព្រម​ទទួល​យក​​ការ​សម្រប​សម្រួល​ដែល​ប្រទេស​អាស៊ាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ព្រំ​ដែន​នេះ។​ ការ​បដិសេធ​របស់​ថៃ បាន​ធ្វើ​ឲ្យ​សមាគម​ប្រជា​ជាតិ​​អាស៊ាន​ស្ថិត​ក្នុង​ភាព​អសកម្ម​លើ​បញ្ហា​ព្រះ​វិហារ។ ក្រោយ​ពី​កិច្ច​ចរចា​មិន​បាន​សម្រេច សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន ​កាល​ពី​ថ្ងៃ​ទី​២១ ក៏​បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គនាយក​អង្គ​ការ​ UNESCO ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ។​​​​​​​​​

25-07-2008 The Mekong Times

អាជ្ញាធរ​​ក្រុង​រួម​​នឹង​អាជ្ញាធរ​ខេត្ត​នានា​បាន​ប្ដេជ្ញា​អនុវត្តន៍​​តាម​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​​ និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​នីតិកាល​​ទី​៤​ នៃ​រដ្ឋសភា​ ដោយ​បាន​ដាក់​បទ​បញ្ជា​ និង​សេចក្ដី​ជូន​ដំណឹង​​ទៅ​ម្ចាស់​ហាង​​លក់​ទំនិញ​ទាំងអស់​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ឡើយ​ បើ​មិន​គោរព​​តាម​ការ​ជូន​ដំណឹង​​នេះ​ទេ​ អាជ្ញាធរ​នឹង​​មាន​វិធានការ​ពិន័យ។

លោក​ ម៉ាន់​ ឈឿន​ អភិបាល​រង​ក្រុង​ភ្នំពេញ​​មាន​ប្រសាសន៍​ថា៖ "ទាក់ទង​សេចក្ដី​ណែនាំ​​របស់​រាជរដ្ឋាភិបាល​​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​​បោះឆ្នោត​ និង​ថ្ងៃ​​បោះឆ្នោត​នា​ថ្ងៃ​ទី​២៦​-២៧​ នេះ​ យើង​បាន​ត្រៀម​ខ្លួន​រួច​អស់​ហើយ​ដែល​ជា​វិធាន​ការ​​ដ៏​ល្អ​​ប្រពៃ​ណាស់​ ព្រោះ​ប្រជាពលរដ្ឋ​យើង​​សុទ្ធ​តែ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ យើង​មិន​ចង់​ឲ្យ​​ស្រា​មក​ធ្វើ​ត្រី​មុខ​នោះ​ឡើយ។

25-07-2008 ទស្សនាវដ្ដី​សម្លេង​ស្ត្រី​ខ្មែរ

ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ខាង​មុខ​នេះ​ យើង​នឹង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ​ដើម្បី​បំពេញ​​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​ក្នុង​ការ​​ជ្រើសរើស​គណបក្ស​នយោបាយ​ និង​តំណាងរាស្ត្រ​ដែល​យើង​ពេញ​ចិត្ត។ ដូច្នេះ​គឺ​ជា​​ថ្ងៃ​ដែល​​សំខាន់​បំផុត។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អោយ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​​ជ្រើសរើស​នេះ​បាន​ត្រឹមត្រូវ?

យើង​ត្រូវ​កំណត់​ជា​ដំបូង​ថា​ យើង​​នឹង​បោះឆ្នោត​អោយ​គណបក្ស​ណា​ដែល​មាន​គោលនយោបាយ​​ដោះស្រាយ​សេចក្ដី​ត្រូវ​ការ​​របស់​ប្រជាពលរដ្ឋ។ ដើម្បី​អោយ​ដឹង​លក្ខណៈ​សម្បត្តិ​នេះ​ ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ស្វះស្វែង​យល់​​ពី​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ​តាម​រយៈ​​ការ​ស្ដាប់​​វិទ្យុ​ មើល​ទូរទស្សន៍​ អាន​ឯកសារ​ផ្សេងៗ​មាន​កាសែត​ ទស្សនាវដ្ដី​ ខិត្តប័ណ្ណ​ ព្រម​ទាំង​ផ្ទៀង​ស្ដាប់​រាល់​ការ​ឃោសនា​ផ្ទាល់​របស់​សកម្មជន​​គណបក្ស​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។