ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

20-07-2008 ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ

គ្រឿង​ផ្សំ​ ៖

ត្រី​រ៉ស់​ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ អំបិល​ ទឹក​ត្រី​ ស្លឹក​ក្រូច​សើច​ ឬ​សំបក​ផ្លែ​ក្រូច​ ស្លឹក​ញ​ ដូង​ទុំ​ ប្រហុក​សាច់។

វិធី​ធ្វើ​ ៖

យក​ត្រី​មក​ពន្លះ​យក​ឆ្អឹង​ចេញ​ ហើយ​ហាន់​ជា​បន្ទះ​ស្ដើងៗ។​ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ និង​អំបិល​ត្រូវ​បុក​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ​ រួច​បារ​ដាក់​មក​ក្នុង​ចាន​សាច់ត្រី។​ ដូង​ពូត​យក​តែ​ក្បាល​ខ្ទិះ​ចាក់​មក​ក្នុង​ត្រី​ដែរ។

យក​ប្រហុក​បន្តិច​ ចិញ្ច្រាំ​ឲ្យ​ល្អិត​បន្តិច​ដាក់​លាយ​ជាមួយ​គ្នា​ ចាក់​ទឹកត្រី​បន្តិច​ ទើប​យក​វែក​មក​កូរ​ឲ្យ​សព្វ​ ទាល់​តែ​បែក​សាច់​ត្រី​ ហើយ​ទឹក​ខ្ទិះ​នោះ​យ៉ាង​ខាប់​រលាយ​ជាមួយ​គ្នា​សឹម​កូរ។

20-07-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

អ្នក​ដែល​ចូលចិត្ត​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ តើ​បាន​ជ្រាប​ច្បាស់​ហើយ​ឬ​នៅ​ថា​ វា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​លើស​ឈាម​បាន​នៅ​ថ្ងៃ​ណាមួយ។

ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម​ស្រាប់​ទៅ​ហើយ​ បើ​សិន​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​រយៈ​ពេល​យូរ​ សារជាតិ​ប្រៃ​ទាំង​នេះ​វា​នឹង​ប្រមូល​ផ្ដុំ​ទុក​ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ភ្នាស​សរសៃ​ឈាម​កើត​មាន​ដំបៅ​ ហើយ​នៅ​ត្រង់​កន្លែង​ដំបៅ​ វា​នឹង​កក​ផ្ដុំ​ទៅ​ដោយ​សារជាតិ​កូឡេស្ដេរ៉ូល​ ឬ​ សារជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​អាការ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

ហេតុដូច្នេះ​ វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ទប់ស្កាត់​ជំងឺ​លើស​ឈាម​ ក្រៅ​ពី​ព្យាយាម​បង្អត់​អាហារ​ដែល​មាន​សារជាតិ​សាប​ និង​ ជាពិសេស​ត្រូវ​ចៀសវាង​អាហារ​ប្រៃ​ផង​ដែរ។