ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មិនា ឆ្នាំ២០០៨ កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយបានកំណត់យកប្រធានបទ «ស្ត្រី និងភាពម្ចាស់ការ» និងបានរៀបចំនូវសកម្មភាពមួយចំនួន សម្រាប់ទិវានាឆ្នាំនេះ។ កម្មវិធីស្ត្រីបានរៀបចំ និងជំរុញឲ្យមានការប្រើប្រាស់កំណត់ហេតុបណ្ដាញ វេទិកាលើបណ្ដាញ និងបញ្ជីសំបុត្ររួម gender@lists.open.org.kh ដែលជាមធ្យោបាយអេឡិចត្រូនិកសម្រាប់ការប្រាស្រ័យទាក់ទងដែលមាននៅលើវិបផតថលស្ដីអំពីស្ត្រី សម្រាប់ការពិភាក្សា និងចែករំលែកគំនិត ទស្សនៈអំពីបញ្ហាស្ត្រី និងយេនឌ័រ។
ជាពិសេសទៅទៀតនោះ កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយបានធ្វើការពិនិត្យតាមដានការផ្សព្វផ្សាយព័ត៌មានរបស់សារព័ត៌មាននានាអំពីស្ត្រី នាឱកាសទិវានារីអន្តរជាតិ៨មិនា ឆ្នាំ២០០៨។



រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៩ កក្កដា ឆ្នាំ ២០០៨ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន គណៈគ្រប់គ្រងសាកលវិទ្យាល័យ សហការជាមួយបណ្ឌិតសាស្ត្រាចារ្យក្រសួងអប់រំ បានបង្កើតក្រុមប្រឹក្សាវាយតំលៃនិក្ខេបបទរបស់បេក្ខនារីបណ្ឌិត អ៊ិន សុគន្ធា មុននឹងសម្រេចប្រកាសផ្ដល់សញ្ញាបត្របណ្ឌិត ផ្នែកនីតិសាស្ត្រជូនបេក្ខនារី។