ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

31-07-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

ធ្មេច​បើកៗ​បួន​ឆ្នាំ​បាន​កន្លង​ផុត​ ពេលវេលា​នេះ​វា​ហាក់​បី​ដូចជា​​មួយ​ប៉ប្រិច​ភ្នែក​សម្រាប់​អ្នក​ដែល​មាន​សេចក្ដី​សុខ​ និង​សុភមង្គល​ ប៉ុន្តែ​ពេល​វេលា​បួន​ឆ្នាំ​នេះ​វា​ហាក់​បី​ដូចជា​បួន​សតវត្សរ៍​សម្រាប់​រូប​​នាង​ លីដា​ ដែល​រស់​នៅ​ក្នុង​មុខ​របរ​ពេស្យាកម្ម។

ឆ្នាំ​នេះ​នាង​ លីដា​ (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) មាន​អាយុ​ ២២​ឆ្នាំ​ហើយ ​នាង​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរវាយ​ ឃុំ​ស្ពឺ​ ក​ ស្រុក​ចម្ការ​លើ​ខេត្ត​កំពង់ចាម។ ស្រមោល​ និង​សុបិន​អាក្រក់​ បាន​រសាត់​​ឆ្ងាយ​ចេញ​ពី​ជីវិត​របស់​នាង​ហើយ​ ប៉ុន្តែ​ភាព​ឈឺ​ចាប់​ និង​សេចក្ដី​ទុក្ខសោក​ វា​ហាក់​បី​ដូចជា​​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​នាង​​រហូត។ ឲ្យ​តែ​ពេល​រាត្រី​ចូល​​មក​ដល់​ នាង​តែងតែ​ស្រមៃ​​ឃើញ​នូវ​ភាព​ឈឺ​ចាប់​ទាំង​នោះ​វា​ហាក់​បី​ដូចជា​កំពុង​តែ​កើត​មាន​នៅ​លើ​រូប​នាង​ថ្មីៗ​ជា​ប្រចាំ។

31-07-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​៖ ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​​ចរាចរ​នៅ​ទូទាំង​ប្រទេស​ ក្នុងខែ​ កក្កដា​ មាន​ការ​ថយ​ចុះ​ តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​មាន​ការ​កើន​ឡើង​​ច្រើន​ជាង​ខែ​ណាៗ​ទាំងអស់​ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ស្មើ​នឹង​៣៧​ភាគរយ​ នៃ​ចំនួន​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

លោក​ កែវ​ សាវិន​ ប្រធាន​នាយកដ្ឋាន​​ដឹកជញ្ជូន​ និង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរ​ផ្លូវ​គោក​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៣០​ កក្កដា​ នេះ​ថា​ យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​មក​ពី​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​ខែ​ កក្កដា​នេះ​ ជន​រងគ្រោះ​​ដល់​បាត់បង់​​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​មាន​ការ​ថយ​ចុះ​ បើ​ប្រៀបធៀប​ទៅ​នឹង​​បណ្ដា​ខែ​មុនៗ។ តែ​សម្រាប់​ទីក្រុង​ភ្នំពេញ​បែរ​ជា​មាន​​ការ​កើនឡើង​យ៉ាង​ខ្ពស់​ គឺ​ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​មាន​ចំនួន​ជិត​ដល់​៤០​ភាគរយ​ នៃ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

31-07-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​មាន​នៅ​ក្នុង​ "តែ"​ អាច​ជួយ​ដល់​​ដំណើរ​ការ​ជីវគីមី​នៅ​ក្នុង​​​ខ្លួន​យើង។ ដូច្នេះ​វា​ក៏​ជួយ​ការពារ​​ដល់​ការ​គាំង​បេះដូង​ដែល​នាំ​ឲ្យ​​គ្រោះថ្នាក់​ដល់​ជីវិត។

ការ​សិក្សា​ស្រាវជ្រាវ​​ថ្មី​មួយ​បាន​និយាយ​ថា​ ការ​ផឹក​"តែ"​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​នឹង​នាំ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ ហើយ​ថែម​ទាំង​អាច​ការពារ​ប្រឆាំង​ការ​គាំង​បេះដូង​ទៀត​ផង។

31-07-2008 កាសែត​កម្ពុជា​ថ្មី

ខេត្ត​កំពង់​ស្ពឺ៖​ ស្ត្រី​ម្នាក់​រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ​ ដោយសារ​តែ​បុរស​ជា​ប្ដី​វាយ​មួយ​ដែក​ចម្រឹង​បង្អួច​ចំ​ពី​លើ​ ព្រោះ​តែ​ខឹង​នាង​ប្រពន្ធ​ហាម​មិន​ឲ្យ​ផឹក​ស្រា។​ ឃើញ​ហេតុការណ៍​ដូច្នោះ​ ម្ដាយ​ក្មេក​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​នាំ​ខ្មាស​ញាតិ​ជិត​ខាង​ ប៉ុន្តែ​ដោយ​មាន​ជាតិ​សុរា​កាច​ចូល​ពោះ​ខ្លះ​នោះ​ បុរស​កំរោល​ចូល​បាន​ព្រលះ​ម្ដាយ​ក្មេក​មួយ​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់​តែ​ម្ដង។

ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ នៅ​ក្នុង​ភូមិ​បឹង​ច្រាម​ខាង​ត្បូង​ ឃុំ​ព្រះនិព្វាន​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ក្រោយ​ពី​បង្ក​រួច​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​បន្ត​ទៀត។

ជន​សង្ស័យ​ដែល​វាយ​ប្រពន្ធ​បែក​ក្បាល​ និង​ទាត់​ម្ដាយ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​នោះ​មាន​ឈ្មោះ​ នួន ភា​ ភេទ​ ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ​ មាន​ប្រពន្ធ​ឈ្មោះ​ ញឹម នុង​ អាយុ​២៦​ឆ្នាំ​ រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ។​

30-07-2008 ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ

កសិករ​កំពុង​ល្ហុង​ខ្វងដោយសារ​តែ​ តម្លៃ​ប្រេង​ឆៅ​កើន​ឡើង​​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​អាជីវកម្ម​ និង​ដំណើរ​ការ​ក្នុង​បច្ចេកទេស​កសិកម្ម​នៅ​តាម​ជនបទ​ ក្នុង​ចំណោម​ប្រទេស​នាំ​ចូល​ប្រេង​សាំង​ និង​ម៉ាស៊ូត។ ប្រទេស​ជា​ច្រើន​ បាន​និង​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​សាំង​ ឬ​ម៉ាស៊ូត​ ដោយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ​ ចម្រាញ់​ពី​ដំណាំ​កសិកម្ម​មួយ​ចំនួន​ដូចជា​ ដូង​ប្រេង​ ពោត​ អំពៅ​ ល្ង​ និង​គ្រាប់​ល្ហុង​ខ្វង​ ជា​ដើម។ ប៉ុន្តែ​ ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​ប្រភេទ​ដំណាំ​ល្ហុង​ខ្វង​មួយ​ទេ​ ដែល​ផលិត​ជា​ជីវ​ឥន្ធនៈ​បាន​ ដោយសារ​តែ​​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​​មួយ​ចំនួន​ ក្នុង​ការ​បង្កើត​ម៉ាស៊ីន​សម្រាប់​ចម្រាញ់​ប្រេង​ល្ហុង​ខ្វង​ ដើម្បី​ផលិត​ជា​ប្រេង​ម៉ាស៊ូត។

30-07-2008 កាសែត​កម្ពុជា​ថ្មី

ភ្នំពេញ​ ៖​ អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំ​ជក់​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​ក្លាយ​ជា​សន្ធិសញ្ញា​សុខភាព​សាធារណៈ​ទី​១​ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៥។​ ដើម្បី​គាំទ្រ​សន្ធិសញ្ញា​សុខភាព​ពិភពលោក​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំ​ជក់​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៥។

យោង​តាម​របាយការណ៍​សង្ខេប​សំរាប់​ប្រទេស​កម្ពុជា​ ស្ដីពី​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ និង​ការ​ត្រួតពិនិត្យ​ថ្នាំ​ជក់​បាន​ឲ្យ​ដឹង​ថា​ អត្រា​ និង​និន្នាការ​នៃ​ការ​ជក់​បារី​ក្នុង​ចំណោម​បុរស​ និង​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ​ មាន​បុរស​៥៣,៩​ភាគរយ​ និង​ស្ត្រី​៦.០​ភាគរយ​ក្នុង​នោះ​ការ​ជក់​បារី​នៅ​ទី​ជនបទ​ជាទូទៅ​មាន​អត្រា​ខ្ពស់​ជាង​នៅ​ទីក្រុង។

30-07-2008 ទស្សនាវដ្ដី​សម្លេង​ស្ត្រី​ខ្មែរ

លោកស្រី​ គង់​ មុំ​ ជា​ប្រធាន​កិច្ចការ​នារី​ស្រុក​អន្លង់វែង​អន្លង់វែង​ ពាក្យ​នេះ​គ្រាន់​តែ​​ឮ​កាលណា​អារម្មណ៍​យើង​ក៏​នឹក​ភ្លែត​ទៅ​ដល់​តំបន់​មួយ​ដែល​យើង​គិត​ថា​ នៅ​ចុង​កាត់​មាត់​ញក​ កណ្ដាល​ទ្រូង​ព្រៃ​ គ្មាន​ភាព​​ស៊ីវីឡៃ​ ហើយ​គ្មាន​សន្តិសុខ។ បាន​ជា​គិត​​ដូច្នេះ​​មក​ពី​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ស្រុក​អន្លង់វែង​ ដែល​ឋិត​នៅ​ខេត្ត​ឧត្តរមានជ័យ​ គឺ​ជា​ជំរក​ចុងក្រោយ​របស់​ក្រុម​ខ្មែរ​ក្រហម​ ហើយ​ដែល​ទើប​នឹង​​ធ្វើ​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៨​នេះ។ ប៉ុន្តែ​ការ​ពិត​គឺ​ផ្ទុយ​ពី​អារម្មណ៍​ដែល​នឹក​គិត​ខាង​លើ​ទាំង​ស្រុង​ អន្លង់​វែង​បច្ចុប្បន្ន​​មាន​ការ​អភិវឌ្ឍន៍​ប្រែ​​មុខ​មាត់​ថ្មី​មិន​ចាញ់​ស្រុក​នានា​ឡើយ។ នេះ​គឺ​ដោយសារ​ការ​ប្រឹងប្រែង​របស់​ថ្នាក់​​ដឹកនាំ​ក្នុង​ស្រុក​ដែល​ក្នុង​នោះ​រួម​មាន​លោកស្រី​ គង់​ មុំ​ ប្រធាន​កិច្ចការ​នារី​ស្រុក​ផង​ដែរ។ ដើម្បី​យល់​ដឹង​អំពី​ស្នាដៃ​​របស់​លោក​ស្រី​ មជ្ឈមណ្ឌល​សម្លេង​ស្ត្រី​​ខ្មែរ​បាន​ចុះ​ទៅ​ស្រុក​អន្លង់វែង​ជួប​ផ្ទាល់​ [ជាមួយ]លោកស្រី​ និង​អ្នក​ដឹកនាំ​មួយ​ចំនួន។

29-07-2008 ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ

ពេល​វេលា​សម្រាប់​កម្ពុជា​ ក្នុង​ការ​ទទួល​យក​ផលប្រយោជន៍​ពី​ការ​បូម​ប្រេងកាត​កំពុង​តែ​ខិត​ជិត​មក​ដល់​ហើយ​ នៅ​ពេល​ដែល​មន្ត្រី​អាជ្ញាធរ​ប្រេងកាត​ជាតិ​បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើម​ផលិតកម្ម​នៅ​ឆ្នាំ​ ២០១១។

លោក​ ទេ ដួងតារា​ អគ្គនាយក​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ប្រេង​ និង​ឧស្ម័ន​ កាល​ពី​ខែ​ មីនា​ នេះ​ថា​ "កម្ពុជា​នឹង​ចាប់ផ្ដើម​ ផលិត​ប្រេង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១១​ ដើម្បី​កាត់បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស"។

នេះ​គឺ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ក្នុង​ថវិកា​ជាតិ​ ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​សាធារណៈ។​ រហូត​មក​ដល់​ពេល​នេះ​ បរិមាណ​ប្រេង​ និង​ឧស្ម័ន​ ដែល​កម្ពុជា​អាច​មាន​ គឺ​ស្ថិត​ក្នុង​ការ​ប៉ាន់ស្មាន​នៅ​ឡើយ។​ បើ​យោង​តាម​ការ​សិក្សា​របស់​អង្គការ​ UNDP និង​សាកលវិទ្យាល័យ​ Harvard​ បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ អាច​មាន​ប្រេង​ប្រហែល​ ២ ០០០​លាន​ធុង​ និង​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​ ១០ ០០០​កោដិហ្វីតគីប​ (ប្រមាណ​ ២៨៣ ០០០​កោដិលីត្រ)។

29-07-2008 ទស្សនាវដ្ដី​សម្លេង​ស្ត្រី​ខ្មែរ

ព្រះរាជាណាចក្រ​កម្ពុជា​​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​ អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ។ ប្រជាពលរដ្ឋ​ទូទៅ​ទទួល​ផលប្រយោជន៍​ធំធេង​ណាស់​ពី​លទ្ធិ​នេះ​ តើ​ចំពោះ​ស្ត្រី​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ឡែក​អ្វី​ខ្លះ?

លទ្ធិប្រជាធិបតេយ្យ​មានន័យ​ថា​ បែបបទ​ដឹកនាំ​ប្រទេស​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ធំ។ កន្លង​មក​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ប្រាប់​ថា​ របប​ដឹកនាំ​ប្រទេស​មាន​ការ​វិវត្ត​ផ្លាស់ប្ដូរ​ពីរ​របប​មួយ​ទៅ​របប​មួយ​ តាំង​ពីរ​របប​កុលសម្ព័ន្ធ​ សក្ដិភូមិ​ មូលធន​ កុម្មុយនិស្ត​ដែល​ពុំ​មាន​របប​ណា​ប្រគល់​អំណាច​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​ដូច​​របប​ប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ​ក្នុង​លទ្ធិ​ចុង​ក្រោយ​នេះ​សិទ្ធិ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ក្នុង​ដំណាក់​កាល​ដំបូង​ បាន​ចំពោះ​តែ​ភេទ​ប្រុស​ប៉ុណ្ណោះ​ គឺ​លុះ​ត្រា​តែ​មាន​ការ​ទាមទារ​តាម​រយៈ​កូដកម្ម​បាតុកម្ម​របស់​ស្ត្រី​ជាតិ​អង់គ្លេស​នៅ​ឆ្នាំ​១៩០៣​ ទើប​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​រួម​បោះឆ្នោត​ជា​មួយ​បុរស​ចាប់​ពី​ឆ្នាំ​១៩១៨​មក។

29-07-2008 កាសែត​កម្ពុជា​ថ្មី

ភ្នំពេញ​ ៖​ ដើម្បី​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ មាន​តែ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​ប៉ូលិស​ដែល​អនុវត្ត​ច្បាប់​ ឲ្យ​ពួក​គាត់​បាន​យល់​អំពី​ច្បាប់​ អំពី​ការ​ការពារ​ និង​ការ​អនុវត្ត​​ច្បាប់​នៅ​ក្នុង​ការ​ជួយ​ដល់​ស្ត្រី​ និង​កុមារ​ទើប​ធ្វើ​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​កុមារ​ និង​ស្ត្រី​ មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​បាន។

លោកស្រី​ ម៉ម សុម៉ាលី​ អគ្គ​នាយិកា​អង្គការ​ AFESIP​ និង​មូលនិធិ​ Somaly Mam បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា​ ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ហើយ​ ប៉ុន្តែ​បញ្ហា​កន្លង​មក​ភាគច្រើន​ដែល​បាន​កើត​ឡើង​នោះ​ដោយសារ​មន្ត្រី​ប៉ូលិស​អនុវត្ត​ច្បាប់​ មិន​បាន​យល់​ច្បាស់​អំពី​ច្បាប់​ អំពី​ការ​ការពារ​ និង​ការ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ការ​ជួយ​ដល់​ស្ត្រី​ និង​កុមារ។​ លោកស្រី​ ជឿជាក់​ថា​ នៅ​ពេល​ដែល​យើង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​មន្ត្រី​ប៉ូលិស​នគរបាល​ និង​ការ​បណ្ដុះបណ្ដាល​ពួក​គាត់​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​បន្ថែម​ទៀត​នោះ​ ទើប​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា​មាន​ស្ថានភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ជា​ពិសេស​ជាមួយ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងឡាយ។