ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

04-06-2008 The Mekong Times

កុមារ​រុញ​អីវ៉ាន់​នៅ​តាម​ព្រំដែន​
(រូបថត​៖ អង្គការ​លីកាដូ)
«ការ​ថែទាំ​សុខភាព​ទារក​ និង​កុមារ​គឺ​ជា​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ» និង «ការ​អប់រំ​ជា​ដំណោះ​ស្រាយ​មួយ​សមស្រប​សម្រាប់​កុមារ» គឺ​ជា​ប្រធាន​បទ​ពីរ​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ទិវា​កុមារ​អន្តរជាតិ​ ០១​ មិថុនា​ និង​ខួប​ទី​៧​នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ថ្ងៃ​ទី​ ១២​ មិថុនា​ដែល​ប្រារព្ធ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៣​ មិថុនា​ ម្សិល​មិញ​ នៅ​សួនច្បារ​សម្ដេច​ ហ៊ុន​ សែន​ មាត់​ទន្លេ​ទីក្រុង​ភ្នំពេញ​ ប្រយោជន៍​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​ការ​លើក​តម្កើង​កុមារ​ឲ្យ​ប្រសើរ​នៅ​ក្នុង​សង្គម។

04-06-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ​៖ ការ​ចេញ​ផ្សាយ​របាយការណ៍​ស្ដី​ពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០០៨​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ថ្ងៃ​ទី​៣​ មិថុនា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​នេះ​ (៤​ ខែ​មិថុនា) វេលា​ម៉ោង​១០​ព្រឹក​ ម៉ោង​នៅ​ឆ្នេរ​ខាង​កើត​សហរដ្ឋអាមេរិក​ (ត្រូវ​នឹង​ម៉ោង​៩​យប់​នៅ​ប្រទេស​កម្ពុជា)​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ ខុនដូលីហ្សរ៉ែ​ នឹង​ប្រកាស​ចេញ​ផ្សាយ​របាយការណ៍​ស្ដី​ពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០០៨​ ក្នុង​ពិធី​ជា​សាធារណៈ​មួយ​នៅ​ឯ​ក្រសួង​ការ​បរទេស​​សហរដ្ឋអាមេរិក​ ទី​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី។ របាយការណ៍​ទាំងមូល​ស្ដី​ពី​ការ​ជួញដូរ​មនុស្ស​នឹង​មាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ www.state.gov/g/tip បន្ទាប់​​ពី​របាយការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ចេញ​ផ្សាយ​បន្តិច​ដោយ​លោក​ស្រី​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ហើយ​សេចក្ដី​បកប្រែ​ជា​ភាសា​ខ្មែរ​ដែល​និយាយ​ពី​ប្រទេស​កម្ពុជា​នឹង​មាន​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​បន្ទាប់​តាម​រយៈ​គេហទំព័រ​ khmer.cambodia.usembassy.gov ។

04-06-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​មួយ​រូប​ឈ្មោះ​ សែ​ ដារា​ បាន​ទទួល​មេដាយ​សំរឹទ្ធ​មួយ​ពី​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២០។

លោក​ ម៉ែន​ ចាន់សុខា​ តាង​នាម​ឲ្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​យើង​បាន​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ។​ ការ​ប្រឡង​នេះ​កម្ពុជា​បាន​រៀបចំ​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស។​ លោក​បន្ត​ថា​ ប្រទេស​នីមួយៗ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​ចំណាយ​ និង​រៀបចំ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​នេះ​ ហើយ​វិញ្ញាសា​ប្រឡង​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​អាស៊ី​ប៉ាស៊ីហ្វិក​ (Asian Pacific Mathematic Olympiad)​ បាន​ផ្ញើ​ជា​សម្ងាត់​ឲ្យ​ប្រទេស​នីមួយៗ។

04-06-2008 The Mekong Times

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី​១​ មិថុនា​កន្លង​ទៅ​នេះ​ដើម្បី​រម្លឹក​ដល់​គ្រប់​គណបក្ស​នយោបាយ​ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ផ្លូវ​ការ​រួច​ហើយ​មាន​បំណង​ចង់​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ដែល​ខ្លួន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចង់​ផ្ទេរ​ឈ្មោះ​បេក្ខជន​សហព័ទ្ធ​«ប្ដី​ ឬ​ប្រពន្ធ​ និង​កូន» ត្រូវ​ដាក់​ពាក្យ​មក​គ.ជ.ប​ មិន​ឲ្យ​ហួស​ថ្ងៃ​ទី​២៥​ មិថុនា​ ឆ្នាំ​២០០៨​ ពោល​គឺ​មុន​មួយ​ថ្ងៃ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៤ ចាប់​ផ្ដើម។

អនុលោម​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ ព្រម​ទាំង​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​ បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​កន្លែង​ផ្សេង​អាច​មាន​សិទ្ធិ​ផ្ទេរ​ឈ្មោះ​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ដែល​បេក្ខជន​ឈរ​ឈ្មោះ។

04-06-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ ពាក្យ​យេនឌ័រ​នៅ​តែ​ថ្មី​សម្រាប់​ប្រជាជន​គ្រប់រូប​ និង​បណ្ដា​ប្រទេស​លើ​ពិភពលោក។​ ពាក្យ​នេះ​ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ខុស​ៗ​គ្នា​ និង​តែង​ប្រែប្រួល​តាម​សម័យកាល។​ ប៉ុន្តែ​ពាក្យ​យេនឌ័រ​ ត្រូវ​គេ​ឲ្យ​និយមន័យ​មួយ​យ៉ាង​ច្បាស់លាស់។

ឆ្លើយ​តប​បញ្ហា​នេះ​ អង្គការ​អែកសិនអេដ​ បាន​អញ្ជើញ​លោកស្រី​ កាមឡា បាស៊ីន​ (KAMLA BHASIN)​ ដែល​មាន​កិត្តិសព្ទ​ល្បីល្បាញ​ផ្នែក​ហ្វឹកហ្វឺន​យេនឌ័រ​ មក​ពី​ប្រទេស​ឥណ្ឌា​ ធ្វើ​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ជាង​១០​រូប​ ដែល​ពួក​គេ​មក​ពី​កាសែត​ វិទ្យុ​ និង​ទូរទស្សន៍​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

04-06-2008 កាសែត​រស្មី​កម្ពុជា

កំពង់​ឆ្នាំង​៖ ក្មួយ​ស្រី​ ហ៊ាន​ ស្រីម៉ា​ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៦​ (ក) នៃ​សាលា​បឋម​សិក្សា​គំរូ​ក្រុង​ខេត្ត​កំពង់​ឆ្នាំង។ ក្មួយ​ស្រី​កើត​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា​ ១៩៩៥​ មាន​បង​ប្អូន​បង្កើត​ទាំងអស់​៤​នាក់​ហើយ​ពួក​គេ​ គឺ​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​ស្លាប់​​ដោយ​សារ​ជំងឺ​អេដស៍។ សព្វ​ថ្ងៃ​ពួក​គេ​រស់​នៅ​លើ​ខ្ទម​ក៏​តូច​មួយ​ ស្ថិត​នៅ​ក្នុង​ភូមិ​កណ្ដាល​ ឃុំ​កំពង់​ឆ្នាំង​ ស្រុក​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​មើល​ថែ​ពី​ជី​ដូន​ចាស់។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ក្មួយ​ស្រី​ ហ៊ាន​ ស្រីម៉ា​ បាន​រៀបរាប់​ពី​ជីវិត​ពិត​របស់​ក្មួយ​ដែល​រស់​នៅ​ក្នុង​នាម​ជា​ក្មេង​កំព្រា​ក្រីក្រ​ ដែល​តស៊ូ​​ដើម្បី​​រស់​ផង​ និង​ដើម្បី​រៀន​សូត្រ​ផង​ យ៉ាង​លំបាក​លំបិន​គួរ​ឲ្យ​អាសូរ​បំផុត។

04-06-2008 កាសែត​រស្មី​កម្ពុជា

គាស់ក្រឡ​-បាត់​ដំបង​៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ឪពុកម្ដាយ​ជនរងគ្រោះ​ ដោយ​ចោទ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អនីតិជន​ ពេល​ឪពុក​ម្ដាយ​មិន​នៅ​ផ្ទះ​ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០០៨។ ហេតុការណ៍​ចាប់​រំលោភ​នោះ​កើត​ឡើង​កាល​ពី​ម៉ោង​១១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​​ ឆ្នាំ​២០០៨​ នៅ​ចំណុច​​ក្រុម​៤​ ភូមិ​ឫស្សី​ព្រះ​ ឃុំ​ឆ្នាល់​មាន់​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់​ដំបង។