ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

30-06-2008 The Mekong Times

និស្សិត​បញ្ញវន្ត​នៅ​សាកល​វិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​បង្ហាញ​ពី​តម្រូវ​ការ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ដែល​នឹង​ប្រសូត្រ​ឡើង​​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៤​ ខាង​មុខ​នេះ​ ហើយ​ក៏​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​​កំពុង​​ខិតខំ​បង្ហាញ​ពី​គោលនយោបាយ​ និង​កិច្ច​សន្យា​របស់​គណបក្ស​ខ្លួន​ទាក់ទង​នឹង​យុវជន​​នៅ​ក្នុង​ពេល​ឃោសនា​យុទ្ធនាការ​បោះឆ្នោត​ដែល​កំពុង​​តែ​ដំណើរការ​នេះ​ដែរ។ ការ​បង្ហាញ​អំពី​​តម្រូវ​ការ​របស់​និស្សិត​នៅ​កម្ពុជា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទិសដៅ​ទាមទារ​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៤​ និង​នាយករដ្ឋមន្ត្រី​សម្រាប់​​រដ្ឋាភិបាល​​ថ្មី​របស់​ប្រទេស​កម្ពុជា​ថា​ តើ​រដ្ឋាភិបាល​ថ្មី​នេះ​ គួរ​មាន​កាតព្វកិច្ច​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ណា​ដែល​ម្ចាស់​ឆ្នោត​ចង់​បាន។

កញ្ញា​ អេង​ ឈាងឡេង​ និស្សិត​ឆ្នាំ​ទី​២​ ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​ ២៧​ មិថុនា​​ឲ្យ​ដឹង​ថា​៖ "ជា​មួយ​និង​ការ​ឃោសនា​គោលនយោបាយ​របស់​គណបក្ស​នីមូយៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៤​ នៅ​កម្ពុជា​ បាន​បំពេញ​នូវ​អ្វី​ដែល​ខ្លួន​តែងតែ​សន្យា​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​ផង​ដែរ"។

30-06-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ សម្ព័ន្ធ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ថ្នាក់​ជាតិ ​ទាមទារ​ការពារ​សិទ្ធិ​មនុស្ស​ បាន​ប្រកាស​ព័ត៌មាន​អំពី​ការ​ដឹងគុណ​របស់​ពួក​គេ​ចំពោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា  និង​គោរព​ស្នើ​សុំ​ជួប​ជាមួយ​សម្ដេច​តេជោ​ ដើម្បី​ដោះស្រាយ​ផ្ទៃក្នុង​ និង​បញ្ហា​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​ការ​ប្រកាស​ព័ត៌មាន​ ចុះ​ផ្សាយ​ថ្ងៃ​ទី​ ២៥​ មិថុនា​ សម្ព័ន្ធ​បាន​រៀបរាប់​ថា​ «យើង​ខ្ញុំ​ជា​តំណាង​ឲ្យ​យុទ្ធនាការ​សម្ព័ន្ធ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ថ្នាក់​ជាតិ​ ទាមទារ​ការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​បង្កើត​ឡើង​ដោយ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា​បណ្ដាញ​បុរស​ស្ត្រី​អភិវឌ្ឍន៍​កម្ពុជា​ និង​សហជីព​អ្នក​រកស៊ី​ផ្លូវ​ភេទ​កម្ពុជា​សូម​គោរព​ស្នើ​សុំ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ពួក​យើង​ខ្ញុំ​ គឺ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ផ្ទៃក្នុង​ និង​បញ្ហា​សិទ្ធិ​មនុស្ស។​ យើង​ខ្ញុំ​ដឹង​ថា​ សម្ដេច​នឹង​ស្ដាប់​សំឡេង​របស់​ពួក​យើង​ខ្ញុំ​ ពីព្រោះ​សម្ដេច​គឺ​ជា​ វីរបុរស​របស់​ប្រជាជន​ក្រីក្រ​ ដែល​បាន​បោះឆ្នោត​ជ្រើសរើស​យក​សម្ដេច​ ហើយ​សម្ដេច​ក៏​ជា​មេដឹកនាំ​ដ៏​មាន​សារសំខាន់​តែ​ម្នាក់​គត់​ ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​សិទ្ធិ​មនុស្ស​របស់​យើង​ខ្ញុំ»។

30-06-2008 កាសែត​រស្មី​កម្ពុជា

អ្នក​ជំនាញ​ការ​របស់​អង្គការ​សុខភាព​​ពិភពលោក​ និង​សុខភាព​មាតា​ និង​ទារក​បាន​ឲ្យ​ដឹង​ថា​ សុខភាព​មាតា​ និង​ទារក​នៅ​ក្នុង​ពេល​កើត​ នៅ​កម្ពុជា​ នៅ​តែ​ជា​បញ្ហា​ដ៏​គួរ​​ឲ្យ​​ព្រួយ​បារម្ភ​ ហើយ​បញ្ហា​ព្រួយ​បារម្ភ​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​ខ្វះខាត​ឆ្មប​ គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង។

លោក​ស្រី​វេជ្ជបណ្ឌិត​ ជាង​ កន្និដ្ឋា​ មន្ត្រី​នៃ​អង្គការ​សុខភាព​​ពិភពលោក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​អះអាង​ថា​ សុខភាព​មាតា​ និង​ទារក​នៅ​ក្នុង​ពេល​កើត​ គឺ​ជា​បញ្ហា​មួយ​ដែល​កម្ពុជា​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​​ដោយសារ​តែ​នៅ​ក្នុង​មួយ​ឆ្នាំៗ​​មាន​ទារក​ និង​មាតា​រាប់​ពាន់​នាក់​បាន​ត្រូវ​ស្លាប់។ លោកស្រី​បាន​បញ្ជាក់​ថា​ "គេ​​បាន​ប៉ាន់ប្រមាណ​ថា​ នៅ​ក្នុង​មួយ​ឆ្នាំៗ​មាន​ទារក​​ និង​ស្ត្រី​កម្ពុជា​ប្រមាណ​ជា​ ២.០០០​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​និង​ពេល​កើត"។

30-06-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ​ ៖​ ការ​ឃោសនា​រក​សម្លេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨។រយៈ​ពេល​៣០​ថ្ងៃ​នេះ​ គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ទាំងអស់​ និង​តំណាង​គណបក្ស​នយោបាយ​អាច​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ ទៅ​អ្នក​បោះឆ្នោត​ដោយ​គោរព​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត។​ គ.ជ.ប​ បាន​បង្ហាញ​ពី​បទ​បញ្ជា​ និង​នីតិវិធី​ជំពូក​ទី​៧​ សកម្មភាព​ឃោសនា​បោះឆ្នោត​មាន​ដូច​ខាង​ក្រោមៈ

-​ ការ​ជួបជុំ​ ឬ​ការ​រៀបចំ​ជា​ក្បួន​ព្យុហយាត្រា​ ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរ​ជើង​ ឬ​ដោយ​មាន​យាន​ជំនិះ​គ្រប់​ប្រភេទ​ ឬ​ការ​ឃោសនា​តាម​ផ្ទះ។

-​ ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​ផ្សាយ​កាសែត​វីដេអូ​ ឬ​វីស៊ីឌី​ ឬ​ឌីវីឌី​ក្នុង​រោង​វីដេអូ​សាធារណៈ​ ឬ​ទី​ធ្លា​សាធារណៈ។

-​ សកម្មភាព​បិទផ្សាយ​នូវ​រូបភាព​ឃោសនា។

30-06-2008 កាសែត​រស្មី​កម្ពុជា

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​​ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​លទ្ធផល​នៃ​ការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ស៊ើប​អង្កេត​ដើម្បី​ជ្រើសរើស​យក​ជ័យ​លាភី​ចំនួន​ប្រាំ​រូប។ ​អ្នក​កាសែត​​ប្រាំ​រូប​ ដែល​ត្រូវ​បាន​​ជ្រើសរើស​សម្រាប់​ទទួល​រង្វាន់​នោះ​ រួម​មាន​ ១​- លោក​ អោម​ ឡាយុំ​ អ្នក​យក​ព័ត៌មាន​​កាសែត​រស្មីកម្ពុជា​​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ សម្រាប់​ស្នា​ដៃ​​អត្ថបទ​ដែល​មាន​​​ចំណង​ជើង​ថា​ ជម្លោះ​ដី​ធ្លី​ និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង​ដី​ធ្លី​នៅ​អូរជ្រៅ។ សម្រាប់​ចំណាត់​ថ្នាក់​លេខ​មួយ​នេះ​លោក​ អោម​ ឡាយុំ​ ទទួល​បាន​ពានរង្វាន់​​មួយ​ និង​រង្វាន់​​ជា​ប្រាក់​ចំនួន​ ១.១០០​ដុល្លារ​អាមេរិក។ ២​- លោក​ លាង​ ដឺលុច​ អ្នក​យក​ព័ត៌មាន​កាសែត​ភាសា​បារាំង​កាំបូដស័រ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ សម្រាប់​ស្នាដៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ ហេតុ​អ្វី​បាន​ជា​​សេវា​សាធារណៈ​មិន​មាន​ប្រសិទ្ធភាព? សម្រាប់​ចំណាត់​​ថ្នាក់​លេខ​២ លោក​ លាង​ ដឺលុច​ ទទួល​​បាន​ពានរង្វាន់​មួយ​ និង​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​៨០០​ដុល្លារ​អាមេរិក។ ៣​- កញ្ញា​ អ៊ុង​ សុភា​ អ្នក​យក​ព័ត៌មាន​កាសែត​កាំបូដស័រ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី ​សម្រាប់​ស្នាដៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ ជោគ​វាសនា​ខុសៗ​គ្នា​នៃ​អ្នក​សំណង់​អនាធិបតេយ្យ​ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។