បច្ចុប្បន្នមានប្រមាណជាង៧២ភាគរយ នៃអ្នកកើតជំងឺមហារីកបំពង់កបានមកពិគ្រោះ និងព្យាបាលជំងឺនៅដំណាក់កាលធ្ងន់ធ្ងរ។ ដោយសារតែមានការធ្វេសប្រហែសពីបញ្ហាសុខភាព ទើបធ្វើឲ្យអត្រាអ្នកស្លាប់ដោយសារជំងឺមហារីកបំពង់កមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។ ជំងឺមហារីកបំពង់កជាប្រភេទជំងឺមួយក្នុងចំណោមជំងឺកាចសាហាវជាងគេចំនួន៣ ដែលបច្ចុប្បន្នកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ហើយឱកាសជាសះស្បើយមានតិចតួចបំផុត។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាព ចូលខ្លួនមកបកស្រាយនូវចម្ងល់ ដែលទាក់ទងនឹងជំងឺមហារីកបំពង់កជូនប្រិយមិត្តអ្នកអានតាមរយៈទស្សនាវដ្ដីសុខភាពយើង។

