ការគិតរបស់មនុស្សយើងមានលក្ខណៈមិនដូចគ្នាឡើយ។ ការគិតច្រើនហួសហេតុពេកអាចធ្វើឲ្យមានផលវិបាកចំពោះខ្លួនឯឯ ព្រោះនាំឲ្យមានអារម្មណ៍សោកសៅ និងមានភាពតានតឹង។ ដើម្បីសម្រួលមិនឲ្យគិតច្រើន លោកអ្នកគួរតែរកដំណោះស្រាយមួយដ៏ប្រសើរមកអនុវត្ត ព្រោះកាលណាទុកកាន់តែយូរអាចមានបញ្ហាធ្ងន់ធ្ងរបាន។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យាបានចូលខ្លួនមកបកស្រាយនូវរឿងដែលពាក់ព័ន្ធនឹងការគិតច្រើន ជូនលោកអ្នកបានជ្រាបតាមទស្សនាវដ្ដីសុខភាពយើង។

