ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អត្ថបទ​ចាស់​ៗ

Date
30-04-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ថ្ងៃ​នេះ ទី​៣០​ មេសា​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ ដែល​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន។ ពិធី​បញ្ចូលជា​សមាជិក ​ជា​ផ្លូវ​ការ​​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ ​៣០​ មេសា​ឆ្នាំ​១៩៩៩។​​ ជា​សមាជិក​សហគមន៍​អន្តរជាតិ កម្ពុជា​ក៏​បាន​ធ្វើ​សមាហរណកម្ម​ក្នុង​សកលភាវូប​នីយកម្ម លើ​គ្រប់​វិស័យ។​​

ថ្ងៃស្អែក​នេះ គឺ​ជា​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​។​ ជា​ធម្មតា ស្ថាប័ន​រដ្ឋ​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​​តែង​មាន​រៀប​ចំ​ពិធី​ទទួល​អបអរ​សាទរ​គាំទ្រ​គោល​គំនិត​នៃ​ទិវា​នេះ​។ គេ​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរជាតិ​ដើម្បី​អបអរ​សាទរ​សមិទ្ធផល​សេដ្ឋកិច្ច សង្គម ដែល​ចលនា​ពលកម្ម​អន្តរជាតិ​ដណ្ដើម​បាន។​​ ​​ទិវា​នេះ​​​រំលឹក​ឡើង​វិញ​នូវ​ការ​តស៊ូ​របស់​​បុគ្គលិក​ កម្មករ​រាប់​លាន​នាក់​នៅ​ទ្វីប​​អឺរ៉ុប​និង​ប្រទេស​ដទៃ​ឯទៀត លើក​លែង​តែ​ប្រទេស​អាមេរិក និង​កាណាដា ទោះ​បី​ជា​ការ​ឈប់​សម្រាក​បាន​ចាប់​ផ្ដើម​នៅ​ប្រទេស​អាមេរិក​ក្នុង​អំឡុង​ទសវត្ស ទី​ ៨០ ក៏​ដោយ ដើម្បី​ទាម​ទារ​បន្ថយ​ម៉ោង​ធ្វើ​ការ​ ​នៅ​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​​​​​​

30-04-2008 កាសែត​កម្ពុជា​ថ្មី

ខេត្ត​ព្រះវិហារ​៖ ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​​៤​នាក់​ចាប់​រំលោភ​បាន​សម្រេច​ទាំង​៤​នាក់​កាល​ពី​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នៅ​ខាង​ត្បូង​ វត្ត​គូលែន។

ហេតុការណ៍​ក្រុម​ស្ទាវ​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​នេះ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្ថិត​នៅ​ខាង​ត្បូង​វត្ត​​ចម្ងាយ​៥០០​ម៉ែត្រ​នៅ​ក្នុង​ភូមិ​បបុស​ ឃុំ​ភ្នំពេញ​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ។

30-04-2008 កាសែត​កម្ពុជា​ថ្មី

អ្នក​ម្ដាយ​ហ្វីលីពីន​បញ្ចុក​អាហារ​ដល់​កូន​ដោយ​ភាព​ខ្សត់ខ្សោយអគ្គលេខាធិការ​​របស់​អង្គការ​សហប្រជាជាតិ​ (UN) លោក​ បាន​ គីមូន​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​បើក​ការ​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​អភិវឌ្ឍន៍​សំខាន់ៗ​អំពី​ថា​ តើ​ត្រូវ​ដោះស្រាយ​វិបត្តិ​ដែល​បណ្ដាល​មក​ពី​ការ​ឡើង​ថ្លៃ​ម្ហូបអាហារ​​ និង​ប្រេង​យ៉ាង​ដូចម្ដេច​នោះ។

លោក​ បាន​ បាន​មានប្រសាសន៍​នៅ​មុន​កិច្ច​ប្រជុំ​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ស្វីស​ថា​ នេះ​គឺ​ជា​ពេលវេលា​ដ៏​រំជួល​ចិត្ត​មួយ​សម្រាប់​អង្គការ​សហប្រជាជាតិ​ ប៉ុន្តែ​នេះ​ក៏​ជា​ពេលវេលា​នៅ​ពេល​ដែល​យើង​កំពុង​តែ​បាន​ប្រឈម​មុខ​ ដើម្បី​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​របស់​យើង​ ដើម្បី​លើក​ឡើង​នូវ​ក្ដី​សង្ឃឹម​ថា​ ពិភពលោក​កំពុង​តែ​សង្ឃឹម​​មក​លើ​យើង។

30-04-2008 កាសែត​រស្មី​កម្ពុជា

លោកស្រី​ ប្រាក់​ ចន្ថា​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ អញ្ជើញ​ជា​អធិបតី​ (រូបថត​ ណូរ៉ា)ភ្នំពេញ​ ៖​ នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​ នេះ​ បាន​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​ ដើម្បី​សុខភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ក្រោម​ប្រធាន​បទ​ «រួម​គ្នា​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ»។

ការ​ជ្រើសរើស​ប្រធាន​បទ​របស់​ប្រទេស​កម្ពុជា​ស្រប​ទៅ​តាម​ប្រធាន​បទ​ ជា​សកល​សម្រាប់​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ឆ្នាំ​២០០៨​ គឺ​«ជីវិត​របស់​ខ្ញុំ​ ការងារ​របស់​ខ្ញុំ​ ការងារ​ប្រកបដោយ​សុវត្ថិភាព​របស់​ខ្ញុំ​ ការ​គ្រប់គ្រង​ហានិភ័យ​នៅ​ក្នុង​បរិយាកាស​ការងារ»​ ដែល​ប្រធាន​បទ​នេះ​ត្រូវ​បាន​ជ្រើសរើស​ឡើង​ដោយ​អ្នក​រៀបចំ​កម្មវិធី​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)។

30-04-2008 The Mekong Times

សេចក្ដី​ព្រាង​អនុក្រឹត្យ​នៃ​ការ​គ្រប់គ្រង​ការ​រៀប​អាពាហ៍ពិពាហ៍​ស្ត្រី​ខ្មែរ​ជា​មួយ​ជនបរទេស​ចំនួន​ពីរ​នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្វើការ​សម្រេច​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ខ្មែរ​បាន​ផ្អាក​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​រក​ស្វាមី​បរទេស​ឲ្យ​ស្ត្រី​ខ្មែរ​មួយ​រយៈ​រួច​មក។ លោក​ស្រី​ យូ​ អយ​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​មួយ​រវាង​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល​ និង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ជា​ដៃ​គូ​នា​ក្រសួង​កិច្ចការ​នារី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖ "ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​អន្តរជាតិ​ និង​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ​ និង​ជន​បរទេស"។

30-04-2008 កាសែត​កោះ​សន្តិភាព

ស្ត្រី​ដែល​ចូលរួម​លើក​បង្ហាញ​គំនូរ​ពី​ហិង្សា​ (រូបថត​ កែវឆាត)ខេត្ត​កំពត​ ៖​ វេទិកា​សហគមន៍​ការ​បង្ហាញ​លទ្ធផល​នៃ​គម្រោង​សាកល្បង​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​លីកាដូ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ មេសា​ កន្លង​មក​នៅ​សាលា​ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ឆាយ​ សន​ អភិបាល​ស្រុក​ លោក​ វណ្ណ​ សុផាត​ នាយក​ផ្នែក​តស៊ូ​មតិ​លីកាដូ​ កញ្ញា​ អេមី​ លី​ ជា​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​ការងារ​សិទ្ធិ​ស្ត្រី​ និង​លោក​ អ៊ុក​ ប៊ុន​ អធិការ​រង​ស្រុក។

លោក​ វណ្ណ​ សុផាត​ នាយក​ផ្នែក​តស៊ូ​មតិ​មក​ពី​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​ វេទិកា​សហគមន៍​ការ​បង្ហាញ​លទ្ធផល​នៃ​គម្រោង​សាកល្បង​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ចង់​បង្ហាញ​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ភាគច្រើន​បង្ក​ឡើង​ពី​បុរស​ជា​ប្ដី​ ឯ​អ្នក​រងគ្រោះ​គឺ​ប្រពន្ធ។​

30-04-2008 Open Institute

១ សេចក្តី​ផ្តើម

កម្មវិធី​ស្រ្តី (Women Empowerment for Social Change) របស់​អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​នា​ឆ្នាំ​២០០៦​ ។​ បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​សកម្មភាព​ធំៗ​ ចំនួន​បីគឺ​ ៖

  • វិប​ផត​ថលស្តី​​អំ​ពីស្ត្រី http://women.open.org.kh
  • កិច្ច​ប្រជុំ​វេទិកា​ស្ត្រី
  • ​កិច្ចប្រជុំ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​​
  • ការ​កសាង​សមត្ថភាព​ ផ្នែក​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
  • ការ​ស្ទង់​មតិ​អំពី​ យេនឌ័រ​ និង​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
29-04-2008 កាសែត​កោះ​សន្តិភាព


ប្រជាកសិករ​ដឹក​ស្រូវ​ទៅ​លក់​នៅ​ទី​ផ្សារ​ (រូបថត​៖ សហការី)
ទោះ​បី​ជា​មាន​ហាម​នាំ​អង្ករ​ចេញ​កាល​ពី​ខែ​មុន​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យល់​ព្រម​លក់​អង្ករ​​ចំនួន​ ៦០០០​តោន​ ដល់​ប្រទេស​សេនេហ្គាល់។ ផែនការ​លក់​អង្ករ​នេះ​​ ត្រូវ​បាន​​ប្រកាស​ឲ្យ​ដឹង​ ដែល​សម្ដេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ ដោយ​ថ្លែង​បញ្ជាក់​ទៀត​ថា​ "វា​ជា​ករណី​ប្រញាប់ប្រញាល់" សម្ដេច​បាន​អធិប្បាយ​រឿង​នេះ​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែក​​​ឯកជន​លើក​ទី​១៣​ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាល​​ពី​ថ្ងៃ​ទី​២៣​ មេសា​ កន្លង​មក។

តាម​របាយការណ៍​របស់​ទី​ភ្នាក់ងារ​ចិនស៊ីនហួរ​បាន​​ឲ្យ​ដឹង​ថា​ ទេសរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ចម​ ប្រសិទ្ធិ​ នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​ទី​ក្រុង​ដាកា​ (Dakar) ដោយ​​មាន​ការ​ទំនាក់ទំនង​ពី​មន្ត្រី​លំដាប់​កំពូល​ នៃ​ប្រទេស​សេនេហ្គាល់។ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ "ពួក​គេ​ (សេនេហ្គាល់) យល់​ច្បាស់​ថា​​ យើង​បាន​ហាម​ការ​នាំ​ចេញ​ស្រូវ​តែ​ពួក​គេ​បាន​សុំ​ទិញ​តែ​អង្ករ​បាក់​ប៉ុណ្ណោះ"។

29-04-2008 The Mekong Times

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បើក​ការ​ប្រជុំ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ពី​គោលនយោបាយ​ និង​ផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​ការ​អប់រំ​ កម្រិត​អប់រំ​មូលដ្ឋាន​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១១​ សម្រាប់​កសាង​ផែនការ​អភិវឌ្ឍន៍​សាលា​កុមារ​មេត្រី​របស់​ខេត្ត​ -​ ក្រុង​ទាំង​ ២៤​ ដើម្បី​បង្កើន​គុណភាព​អប់រំ​ទៅ​ដល់​កុមារ​កម្ពុជា។

លោក​ អ៊ឹម​ សិទ្ធី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ផ្សព្វផ្សាយ​នេះ​ថា​ ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ និង​ផែនការ​មេ​សាលា​កុមារ​មេត្រី​នេះ​ គឺ​ដើម្បី​ប្រមែ​ប្រមូល​ក្មេង​នៅ​តាម​មូលដ្ឋាន​ឲ្យ​ចូល​រៀន​ ចាប់​ពី​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​មធ្យម​សិក្សា​ឲ្យ​បាន​ច្រើន​ ឲ្យ​សម​ស្រប​ទៅ​តាម​គោលនយោបាយ​សមធម៌​របស់​រាជរដ្ឋាភិបាល​ផ្នែក​វិស័យ​អប់រំ។​

29-04-2008 កាសែត​កោះ​សន្តិភាព

លោក​ប្រធាន​មន្ទីរ​ឡើង​ថ្លែង​ផ្សព្វផ្សាយ​ពី​បញ្ហា​ដីធ្លី​ និង​អ្នក​ចូល​រួម​ជា​អាជ្ញាធរ​ឃុំ​-​ភូមិ​ និង​ប្រជាពលរដ្ឋ​ (រូបថត​៖ ធឿន)ខេត្ត​ស្វាយរៀង​៖ នៅ​ថ្ងៃ​ទី​២៤​ មេសា​ ឆ្នាំ​២០០៨​​ រយៈពេល​ពេញ​មួយ​ថ្ងៃ​ក្រុម​ការងារ​ដី​ធ្លី​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្ដី​ពី​នីតិវិធី​នៃ​ការ​ចុះ​​បញ្ជី​ដី​ធ្លី​ និង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដល់​​ក្រុមប្រឹក្សា​ឃុំ​ស្វាយជ្រំ​ ដោយ​មាន​ការ​​ចូល​រួម​ពី​មេ​ភូមិ​ ចាស់​ព្រឹទ្ធាចារ្យ​ និង​​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រំ​ចំនួន​១០០​នាក់។

មន្ត្រី​ផ្សព្វផ្សាយ​បាន​និយាយ​ថា​ នេះ​ជា​វគ្គ​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹង​អំពី​នីតិវិធី​ចុះ​បញ្ជី​ និង​ដោះស្រាយ​ទំនាស់​ដី​ធ្លី។ ពិធី​នេះ​ បាន​ធ្វើ​ឡើង​នៅ​វត្ត​ស្វាយ​ជ្រំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ជ្រំ​ក្រោម​អធិបតី​ភាព​លោក​ ប៊ឿយ​ យ៉ា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយា​ដី​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ ទេព​ លី​ អភិបាល​រង​ស្រុក​ស្វាយ​ជ្រំ​ និង​លោក​ វ៉ាន់​ ប៊ុនធឿន​ នាយក​អង្គការ​ SADA និង​​ជា​ប្រធាន​ក្រុម​ការងារ​ដី​ធ្លី​អភិវឌ្ឍន៍​ខេត្ត។