
លោក សេង សក្កដា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលការិនីខ្មែរ៦នាក់ដែលត្រៀមចេញទៅធ្វើការនៅប្រទេសជប៉ុន (រូបថត៖ ណូរ៉ា)
ភ្នំពេញ៖ សិក្ខាកាមឬពលការិនីខ្មែរ៦នាក់ បានត្រៀមលក្ខណៈសម្បត្តិដើម្បីចេញទៅធ្វើការនៅក្រុមហ៊ុនវេចខ្ចប់ចំណីអាហារ និងក្រុមហ៊ុនកាត់ដេរនៅប្រទេសជប៉ុនជាលើកដំបូង ដែលជាប្រទេសជឿនលឿនមួយនៅទ្វីបអាស៊ី។
ក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាម និងគ្រួសារសិក្ខាកាមដែលរៀបចំឡើង ដោយអង្គការNGO ALC COMMUNICATIONS កាលពីព្រឹកថ្ងៃទី២៦មីនា នៅសណ្ឋាគារភ្នំពេញមានការអញ្ជើញចូលរួមជាអធិបតីពី សំណាក់លោក សេង សក្កដា អគ្គនាយកអគ្គនាយកដ្ឋាន នៃក្រសួងការងារ និងមានការចូលរួមពីតំណាងក្រុមហ៊ុន SATO សហជីពមកពីប្រទេសជប៉ុនសិក្ខាកាម៦នាក់ និងក្រុមគ្រួសារសិក្ខាកាមជាច្រើនរូបទៀត។
លោកស្រី OSHI YASUE ប្រធានអង្គការ NGO ALC បានឲ្យដឹងថា លោកស្រីសូមអបអរសាទរសិក្ខាកាម៦នាក់ ដែលបានទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនរយៈពេល៣ឆ្នាំនៅក្នុងក្រុមហ៊ុនជប៉ុនចំនួន២។