អង្គការវិទ្យាស្ថានបើកទូលាយបានកំណត់យកប្រធានបទ «ស្ត្រីនិងភាពម្ចាស់ការ» ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា ឆ្នាំ២០០៨ ។ វិទ្យាស្ថានបើកទូលាយមានគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការយល់ដឹងអំពីសមភាពយេនឌ័រដល់ស្ត្រីខ្មែរ ដើម្បីធ្វើឱ្យស្ថានភាពស្ត្រីកម្ពុជាមានភាពប្រសើរឡើង។
ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិអន្តរជាតិ ៨មិនា យើងខ្ញុំ សូមស្វាគមន៍ ការចូលរួមរបស់លោក លោកស្រី អ្នកនាង កញ្ញា ទៅតាមគ្រប់មធ្យោបាយដែលសមស្របសម្រាប់លោកអ្នក ដោយអញ្ជើញលោកអ្នកចូលទៅកាន់វិបផតថលស្ដីអំពីស្ត្រីដែលមានអាសយដ្ឋាន http://women.open.org.kh/ ដើម្បីចូលរួមការពិភាក្សាក្នុង:
- កំណត់ហេតុបណ្ដាញ (Blog) តាមរយៈ តំបន់បណ្ដាញ
http://women.open.org.kh/node/99
- វេទិកាលើបណ្ដាញ (forum) តាមរយៈ តំបន់បណ្ដាញ
http://women.open.org.kh/km/forum
- និងសារអេឡិចត្រូនិក (បញ្ជីសំបុត្ររួម)




