ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងជាមធ្យម៦ភាគរយ ក្នុងអំឡុងពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ វិស័យឧស្សាហកម្មគឺជាក្បាលម៉ាស៊ីនសំខាន់ដែលជំរុញឱ្យមានកំណើននេះ ដោយមានវិស័យកាត់ដេរសំលៀកបំពាក់គ្របដណ្ដប់ចំនួន៨៥ភាគរយ នៃផលិតផលនាំចេញទាំងអស់របស់កម្ពុជា។ វិស័យទេសចរណ៍បានចាប់ផ្ដើមរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ចំណែកឯវិស័យកសិកម្មបានកើនឡើងតែបន្តិចបន្តួចប៉ុណ្ណោះ មិនសមាមាត្រនឹងកំណើនប្រជាជនទេ។ មានការព្រួយបារម្ភពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០០៥ បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងវិស័យកាត់ដេរ និងវាយនភណ្ឌ (MFA) នៅដំណាច់ឆ្នាំ២០០៤មក។
អត្ថបទចាស់ៗ
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន73ដង
យើងឃើញថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីប្រេងសាំងឡើងថ្លៃ តម្លៃទំនិញផ្សេងៗក៏ឡើងតាមនេះដែរ រួមទាំងអគ្គិសនីផង។ ប្រការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលក្នុងនោះ ភាគច្រើនគឺជាស្ត្រី។
តម្លៃប្រេងសាំងឡើងថ្លៃគឺជារឿងរបស់ពិភពលោកទាំងមូលដែលជះឥទ្ធិពលដល់ប្រទេសទាំងអស់ តិចឬច្រើន ទៅតាមការនាំប្រេងចូលនៃប្រទេសនោះ។ តាមទីភ្នាក់ងារ AP(នៅសិង្ហបុរី) កាលពីថ្ងៃអង្គារតម្លៃប្រេងឆៅក្នុងមួយបារែលថ្លៃ ៩១.៦៤ ដុល្លារអាមេរិក ។ ចំពោះប្រទេសដែលអាចផលិតប្រេងនិងថាមពលអគ្គិសនីបានដូចជាប្រទេសវៀតណាម ប្រហែលជាមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសនោះប៉ុន្មានទេ តែចំពោះប្រទេសកម្ពុជាវិញ គឺវាបានធ្វើឲ្យតម្លៃទំនិញទាំងអស់ត្រូវឡើងថ្លៃរួមទាំងតម្លៃអគ្គិសនី។
ការឡើងថ្លៃនេះអាស្រ័យដោយ កម្ពុជាជាប្រទេសនាំចូលប្រេងពីបរទេស ដោយយើងពុំទាន់មានលទ្ធភាពផលិតប្រេងនោះឡើយ។ ប្រជាពលរដ្ឋបានប្រើប្រាស់ប្រេងសាំងឬម៉ាស៊ុតសម្រាប់គ្រប់មធ្យោបាយដឹកជញ្ជូននិងការងារផលិត។ រោងចក្រអគ្គិសនីដំណើរការដោយប្រេងសាំងឬម៉ាស៊ុត ហើយ អគ្គិសនីត្រូវបានប្រើប្រាស់នៅគ្រប់គេហដ្ឋាន គ្រប់ហាងអាជីវកម្មនិងសហគ្រាសតូចធំទាំងឡាយ។ ការសែតកោះសន្តិភាពលេខ៦២៥៨ ចេញផ្សាយថ្ងៃពុធទី៣០មករា បានចុះផ្សាយអំពីតម្លៃទំនិញ ដែលក្នុងនោះតម្លៃអង្កក្នុងមួយគីឡូក្រាមថ្លៃពី២០០០ទៅ ២៥០០ រៀល ប្រេងសាំងក្នុងមួយលីតថ្លៃ ៤៥០០រៀល ខុសពីប៉ុន្មានខែមុនដែលមានតម្លៃ ចន្លោះពី៣៨០០ទៅ ៤០០០រៀល ។ រីឯនៅខេត្តកំពង់ធំវិញចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០០៨តម្លៃភ្លើងអគ្គិសនីនៅខេត្តនឹងឡើងដល់១.៨៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងខណៈពេលដែលតម្លៃសព្វថ្ងៃ១.៦០០រៀល ។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន124ដង
លោកគាត ឈន់ និងលោក Bretton Sciaroni បានដឹកនាំពិភាក្សាលើការអនុវត្តន៍ច្បាប់ចំនួន៥ កាលពីថ្ងៃ២៩ មករា ឆ្នាំ២០០៨ នេះ (រូបថត៖ គន្ធា)ភ្នំពេញ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយឲ្យដឹងថា ក្រុមការងារផ្នែកឯកជន នីតិកម្មពន្ធដារ និងអភិបាលកិច្ច (ក្រុមឃ) របស់រាជរដ្ឋាភិបាល និងផ្នែកឯកជនកាលពីល្ងាចថ្ងៃទី២៩ខែមករា ឆ្នាំ២០០៨នេះ បានជួបប្រជុំគ្នាជាសំខាន់ដើម្បីពិភាក្សាទៅលើការអនុវត្តន៍ច្បាប់ចំនួន៥ ដែលពាក់ព័ន្ធនឹងការរកស៊ី និងការចង់បានរបស់វិនិយោគិនក្នុងគោលដៅសម្រួលដល់បរិយាកាសរកស៊ី និងវិនិយោគនៅកម្ពុជា។
មន្ត្រីបានប្រាប់ថា លោកទេសរដ្ឋមន្ត្រីគាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិបាល
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន69ដង
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកម្មវិធីបញ្ជ្រាបយេនឌ័ររបស់មជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរ នៅស្រុកជីក្រែង ខេត្តសៀមរាប រៀបចំដោយមជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរ ឧបត្ថម្ភដោយមូលនិធិហេនរេជបូល (Henrich Boll Foundation) កាលពីថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៦ នៅបរិវេណវត្តបុព្វទិសារាមក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាបមានប្រារព្ធពិធីបញ្ជ្រាបយេនឌ័របែបសិល្បៈ មានតន្ត្រី សំណួរចម្លើយយករង្វាន់ និងឆាកកំប្លែងសំដែងដោយក្រុមនាយខ្ជឹប នាងគ្រតដែលរៀបចំឡើយដោយមជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរ ឧបត្ថម្ភដោយមូលនិធិហេនរេជបូល ប្រចាំនៅកម្ពុជា។ ក្នុងពិធីដ៏មហោឡារិកនេះ មានការចូលរួមជាគណៈអធិបតីដោយលោកអភិបាលរងស្រុក លោកប៉ោក សេរីរត័្នមុន្នី លោកស្រី គឹមបូរស្មី តំណាងអោយ មូលនិធិហេនរេជបូល ប្រចាំនៅកម្ពុជា និងលោកស្រី យឹម នីម៉ូល្លា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរ។ ក្នុងនោះផងដែរ យើងសង្កេតឃើញមានវត្តមានមន្ត្រីរាជការជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួមយ៉ាងច្រើនកុះករ។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន88ដង
ប៉ូលិសថៃកំពុងតែមើលការតាំងពិព័រណ៍រូបថតស្ដីពីការជួញដូរមនុស្សសន្និសីទអន្តរជាតិលើកដំបូងមួយ ស្ដីពីការរត់ពន្ធមនុស្សនឹងត្រូវធ្វើឡើងក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសនៅខែក្រោយនេះ។
លោក Doris Buddenserg ជាប្រធាន UN GIFT (The United Nation Global Initative to Fight Human Trafficking) បាននិយាយថា ការជួញដូរមនុស្សបានកើតឡើង នៅគ្រប់ទិសទីទូទាំងពិភពលោក និងស្ទើរតែគ្រប់ប្រទេស។ សកម្មភាពជួញដូរមនុស្សគឺជាបទឧក្រិដ្ឋមួយកើតឡើងយ៉ាងរហ័សទូទាំងពិភពលោកលើសពីនេះទៀត ការជួញដូរមនុស្សបានក្លាយជាពាណិជ្ជកម្មដ៏ធំ។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន76ដង
លោកខៀវ កាញារីទ្ធក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៨ ដោយមានការជួយឧបត្ថម្ភពីសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍(ស៊ីប៉ា) សមាគមកម្ពុជាការពារអ្នកកាសែតបានធ្វើការផ្សព្វផ្សាយនូវសេចក្ដីរាយការណ៍មួយស្ដីពីស្ថានភាពរបស់អ្នកកាសែតក្នុងឆ្នាំ២០០៧កន្លងមកនេះ។
ក្នុងពិធីដែលប្រារព្ធធ្វើនៅសណ្ឋាគារភ្នំពេញក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកសំរឹទ្ធ ដួងហាក់អនុប្រធានសមាគមកម្ពុជាការពារអ្នកកាសែតបានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំ២០០៧មាន៥៤ករណីពាក់ព័ន្ធជាមួយអ្នកសារព័ត៌មាន។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន129ដង
កំពងធំ ៖ តម្លៃភ្លើងអគ្គិសនីនៅកំពង់ធំនឹងឡើងដល់១.៨៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងខណៈពេលដែលតម្លៃសព្វថ្ងៃ១.៦០០រៀល នេះបើតាមការប្រកាសឲ្យដឹងពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកំពង់ធំឈ្មោះស៊ុងជីន និងជីលបូអ៊ិនដាស់ស្ទៀល។ ក្រុមហ៊ុនបានប្រកាសថា តម្លៃ១.៨៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងចាប់ឡើងចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០០៨តទៅ។
ភ្នាក់ងារក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងខាងលើបានចែកចាយលិខិតអនុញ្ញាតឲ្យឡើងថ្លៃភ្លើង របស់អាជ្ញាធរអគ្គិសនីកម្ពុជាលេខ០២៧.សណ០៨អអក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន61ដង
ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក គឺកំពុងតែធ្វើការដោយការយកចិត្តទុកដាក់ ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈនៃការរស់នៅ។ វត្តមានរបស់ស្ត្រីនៅក្នុងកិច្ចការសាធារណៈនេះ គឺជាភស្តុតាងតំណាងអោយឆន្ទៈរបស់រាជរដ្ឋាភិបាល និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងការលើកកម្ពស់ស្ត្រីជាធនធានមនុស្សនៅក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងសេវាកម្ម
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន80ដង
មានស្ថាប័នមួយចំនួនតូច៣ប៉ុណ្ណោះនៅកម្ពុជា បានដំណើរការនៅពេលដែលរាជរដ្ឋាភិបាលចាប់ផ្ដើមអាណត្តិទី១ របស់ខ្លួន នៅឆ្នាំ១៩៩៣។ ទោះបីជាការកសាងស្ថាប័នឡើងវិញមានការរីកចម្រើនគួរឱ្យកត់សំគាល់ក៏ដោយ ក៏កម្ពុជាមិនទាន់បានប្រើអស់សក្ដានុពលសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ខ្លួននៅឡើយ ដោយសារអភិបាលកិច្ចនៅទន់ខ្សោយ៤។ បញ្ហាចម្បងៗ ដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់មានដូចជា អំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ។ កំណែទម្រង់ វិមជ្ឈការ និងអភិបាលកិច្ចមូលដ្ឋាន បានចាប់ផ្ដើមដំណើរការទៅមុខយ៉ាងល្អប្រសើរ។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន65ដង
ភ្នំពេញ៖ សហព័ន្ធ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅខូ បានធ្វើការស្ទាបស្ទង់មតិទៅលើកម្មករ១០០នាក់ មកពីរោងចក្រចំនួន៥៣រោងចក្រទាក់ទិននឹងការចំណាយប្រចាំខែរបស់កម្មករម្នាក់ៗ។ យ៉ាងហោចណាស់កម្មករម្នាក់ចំណាយប្រាក់កាសប្រមាណ៩០ដុល្លារឯណោះក្នុងមួយខែ។ ប៉ុន្តែប្រាក់ខែកម្មករទទួលបានត្រឹមតែ៤៥ទៅ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ កម្រិតបៀវត្សស្ដួចស្ដើងនេះ បើធៀបនឹងទំនិញនៅលើទីផ្សារឃើញថា មានតំលៃខុសគ្នាឆ្ងាយណាស់ ហើយមិនអាចញ៉ាំងឲ្យជីវភាពកម្មករ មន្ត្រីរាជការ ប្រជាក្រីក្រផងទាំងឡាយអាចរស់នៅប្រកបដោយជីវភាពធូរធារបានទេ។
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន51ដង

