ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ខឹង​ប្រពន្ធ​នាំ​កូន​ចូល​ផ្ទះ​សំណាក់​រំលោភ​បាន​សម្រេច

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ព្រះសីហនុ៖​ សមត្ថកិច្ច​ប៉េអឹម​បាន​​ចាប់​ខ្លួន​បុរស​ដែល​មាន​មុខ​របរ​រត់​តាក់​ស៊ី​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ដោយ​ជាប់​សង្ស័យ​ថា​ បាន​រំលោភ​លើ​កូន​ស្រី​បង្កើត​របស់​ខ្លួន​រហូត​បាន​សម្រេច។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ បុរស​អ្នក​រត់​​តាក់ស៊ី​នោះ​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​ក៏​នាំ​យក​កូន​ស្រី​ប្រុស​ចំនួន​​២​នាក់​ ដែល​ជា​កូន​បង្កើត​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ព្រលប់​ថ្ងៃ​ទី​២១​​កុម្ភៈ។ ដំបូង​បុរស​រូប​នោះ​បាន​នាំ​កូន​ទៅ​ហូប​ស៊ុប​នៅ​ហាង​ណាក់ណាក់​បន្ទាប់​មក​រូប​​គេ​​ក៏​នាំ​កូន​ទាំងពីរ​ចូល​ដេក​ផ្ទះ​សំណាក់​១៧១​ ក្នុង​បន្ទប់​នោះ​មាន​គ្រែ​ចំនួន​ពីរ​ កូន​ប្រុស​អាយុ​១០​ឆ្នាំ​ដេក​គ្រែ​មួយ​ម្នាក់​ឯង​ រីឯ​កូន​ស្រី​អាយុ​១៤​ឆ្នាំ​ដេក​គ្រែ​ជាមួយ​ឪពុក។ លុះ​ដល់​រំលង​អធ្រាត្រ​ វេលា​ម៉ោង​ប្រហែល​១​ឆ្លង​ចូល​ថ្ងៃ​ទី​២២​កុម្ភៈ​ ឪពុក​ក៏​បាន​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន​រហូត​បាន​សម្រេច​លុះ​ដល់​ព្រឹក​ឡើង​រូប​គេ​ក៏​ដឹក​កូន​ទាំង​ពីរ​​ទៅ​ផ្ទះ​វិញ​ ហើយ​បើក​ឡាន​គេច​ខ្លួន​ទៅ​ដល់​ទំនប់​រលក​ ស្រាប់​តែ​ប៉េអឹម​ឃាត់​ខ្លួន​បាន​តែ​ម្ដង។

លោក​ ហេង​ ប៊ុនទី​ បញ្ជា​ការ​រង​ប៉េអឹម​​ខេត្ត​ព្រះសីហនុ​ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​បាន​សារភាព​ថា​ រូប​គេ​មាន​ឈ្មោះ​ ឆាយ​ គឹមអូន​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ មាន​ទី​លំនៅ​ម្ដុំ​សាលា​ឆទាន​ ក្នុង​ក្រុម​១៥​ ភូមិ​២​ សង្កាត់​២​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​មុខ​របរ​រត់​តាក់ស៊ី។ ជន​​សង្ស័យ​បាន​សារភាព​បន្ត​ថា​ រូប​គេ​ឈ្លោះ​ប្រកែក​គ្នា​​ជាមួយ​ប្រពន្ធ​ ក៏​នាំ​កូន​ចេញ​ពី​ផ្ទះ​ទៅ​ហូប​ស៊ុប​ ដេក​ផ្ទះ​សំណាក់​ និង​ទិញ​ស្រា​ (ស្បាយ) ចំនួន​៥​ដប​មក​ផឹក​ម្នាក់​ឯង​ស្រវឹង​ ហើយ​បាន​រំលោភ​កូន​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​តែ​ម្ដង។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​ប៉េអឹម​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 25 Feb 2009