ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ប្រាសាទ​បុរាណ​ និង​អេកូ​-ទេសចរណ៍​ជា​យុទ្ធសាស្ត្រ​២​របស់​រាជរដ្ឋាភិបាល

រាជធានី​ភ្នំពេញ​៖ បញ្ហា​អាជីវកម្ម​បច្ចុប្បន្ន​ ជា​ព្រឹត្តិបត្រ​ប្រចាំ​ត្រីមាស​មួយ​ស្ដី​អំពី​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែក​ឯកជន។ ផ្នែក​មួយ​ដែល​ត្រូវ​បាន​ពិភាក្សា​ពី​ការងារ​ទេសចរណ៍​ដែល​មន្ត្រី​តំណាង​រដ្ឋាភិបាល​ គឺ​លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ និង​ផ្នែក​​ឯកជន​តំណាង​ដោយ​លោក​ ហូ​ វណ្ណី។ ទាក់ទិន​នឹង​ការងារ​ទេសចរណ៍​ វេទិកា​នេះ​បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ដោយ​រាប់​បញ្ចូល​ទាំង​ច្បាប់​ទេសចរណ៍​ ក្រុមប្រឹក្សាភិបាល​សិក្សា​ទី​ផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ តម្លាភាព​នៃ​គម្រោង​វិនិយោគ​ទេសចរណ៍​នៅ​តំបន់​​ចុង​ឃ្នៀស​ទន្លេសាប​ ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​រង្គសាល​ និង​ខារ៉ាអូខេ​នៅ​ក្នុង​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ស្រុក​ ការ​កសាង​កេរ្តិ៍ឈ្មោះ​ទេសចរណ៍​របស់​កម្ពុជា​ ការ​អនុវត្តន៍​មិន​ល្អ​​នៅ​ចំណុច​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ប៉ោយប៉ែត​ ការ​ធ្វើ​ឯកជន​នីយកម្ម​ឆ្នេរសមុទ្រ​ ថ្លៃ​ចំណាយ​ទឹក​ និង​ភ្លើង​ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ ការ​លើកលែង​ថ្លៃ​ទិដ្ឋាការ​សំរាប់​ទីផ្សារ​ជប៉ុន​ ព្រម​ទាំង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​គឺ​ប្រាសាទ​បុរាណ​ដែល​ពេល​នេះ​កម្ពុជា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​បេតិកភណ្ឌ។ ភាព​ខ្លាំង​លើ​ផ្នែក​សក្ដានុពល​នេះ​ត្រូវ​បាន​កត់​សំគាល់​ថា​ កម្ពុជា​មាន​ភ័ព្វសំណាង​មាន​ប្រាសាទ​បុរាណ​ជាង​៣.០០០។ វិធី​ប្រសើរ​បំផុត​មួយ​ដើម្បី​ធ្វើ​ឲ្យ​ទេសចរណ៍​កម្ពុជា​លេចធ្លោ​ គឺ​ការ​កសាង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ និង​ការ​រក​ទីផ្សារ​នៅ​ក្នុង​បណ្ដាញ​ភ្ញៀវ​ទេសចរ​បេតិកភណ្ឌ។ គេ​គួរ​បង្កើត​ឲ្យ​​មាន​ផលិតផល​ទេសចរណ៍​ជាក់លាក់​ និង​ស្វែងរក​ទី​ផ្សារ​ទេសចរណ៍។ ឧទាហរណ៍​មួយ​គឺ​ការ​បង្កើត​ផតថល​ (Portal) មួយ​ដែល​មាន​លក្ខណៈ​ពិសេស​សំរាប់​ការ​ទស្សនា​ប្រាសាទ (ប្រាសាទ​ដែល​ល្អ​ជាង​គេ​ចំនួន​១០០) និង​ការ​ជំរុញ​ទេសចរណ៍​បេតិកភណ្ឌ​​កម្ពុជា។ គេហទំព័រ​នេះ​អាច​រួម​ចំណែក​ដល់​ការ​បង្កើន​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​ ជា​គោល​ដៅ​ទេសចរណ៍​បេតិកភណ្ឌ​ និង​បង្កើន​ទេសចរណ៍​ក្នុង​ស្រុក​ក៏​ដូចជា​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ។

ផ្នែក​ឯកជន​ស្នើ​សុំ​ឲ្យ​ក្រសួង​ទេសចរណ៍​កសាង​កេរ្តិ៍ឈ្មោះ​ទេសចរណ៍​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​មួយ​ និង​ស្នើ​សុំ​ភ្នាក់ងារ​ផ្ដល់​ជំនួយ​ជួយ​ផ្ដល់​មូលនិធិ​ដើម្បី​បង្កើត​គេហទំព័រ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ប្រាសាទ​​បេតិកភណ្ឌ​សំខាន់ៗ។​ បង្កើត​គោលដៅ​ទេសចរណ៍​ទី​ពីរ​នៅ​កម្ពុជា​ "ទេសចរណ៍​ឆ្នេរ​សមុទ្រ​ និង​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ"។ អ្នក​ធ្វើ​ដំណើរ​មក​កម្ពុជា​ភាគ​ច្រើន​ទស្សនា​ប្រាសាទ​ប៉ុន្តែ​ពួក​​គេ​ចង់​ចំណាយ​ពេល​សំរាក​នៅ​ឆ្នេរ​សមុទ្រ​ផង​ដែរ។ ប្រទេស​កម្ពុជា​កំពុង​បាត់បង់​ភ្ញៀវ​ទេសចរណ៍​ដែល​ទស្សនា​ប្រាសាទ​អង្គរ​ដោយសារ​ពួក​គេ​បែរ​ជា​ទៅ​ទស្សនា​ឆ្នេរ​សមុទ្រ​ដែល​មាន​ការ​រៀបចំ​បាន​ល្អ​ដូចជា​​កោះ​សាមុយ​ ភូកេត​ បាលី​ និង​សូម្បី​តែ​វៀតណាម។ អ្នក​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​ឡើងៗ​ចង់​ធ្វើ​ដំណើរ​ទស្សនា​អ្វី​ដែល​មាន​ផល​ល្អ​ចំពោះ​បរិស្ថាន។ ហេតុ​នេះ​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ក្លាយ​ទៅ​ជា​គោល​គំនិត​រក​ទី​ផ្សារ​ដ៏​ល្អ។ ក្រុម​ការងារ​ស្នើ​សុំ​ឲ្យ​កម្ពុជា​ជំរុញ​ឲ្យ​​ទីផ្សារ​អ្នក​ទេសចរ​ដែល​សំរាក​វិស្សមកាល​មក​ទស្សនា​ឆ្នេរ​សមុទ្រ​ដែល​នេះ​ស្រប​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ទេសចរណ៍​​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។ "រដ្ឋាភិបាល​មាន​គោលដៅ​យុទ្ធសាស្ត្រ​ពីរ​ ប្រាសាទ​បុរាណ​ និង​អេកូ​-ទេសចរណ៍"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 08 Aug 2008