ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ADB ត្រៀម​ចំណាយ​ ២,៥​លាន​ដុល្លារ​ជួយ​អាស៊ី​ប្រឆាំង​ តម្លៃ​អាហារ

តាម​ប្រភព​អេជេនស៊ី​ បាន​ផ្សាយ​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​សន្យា​ថា​ នឹង​ផ្ដល់​ប្រាក់​កម្ចី​ និង​ប្រាក់​ជួយ​ឧបត្ថម្ភ​មាន​តម្លៃ​​ ២.៥០០​លាន​ដុល្លារ​ ដល់​បណ្ដាល​ប្រទេស​នៅ​អាស៊ី​ដែល​ទទួល​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​​អាហារ​ឡើង​ថ្លៃ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​​បណ្ដាល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​អាស៊ី​ បាន​យល់​​ព្រម​ជំរុញ​ការ​ផលិត​ផ្នែក​កសិកម្ម​បន្ថែម​ក្នុង​នាម​ជា​អ្នក​ដោះស្រាយ​វិបត្តិ​អាហារ​ក្នុង​រយៈពេល​វែង។

ក្រោយ​ពី​ពិភាក្សា​​គ្នា​អស់​រយៈពេល​៤​ថ្ងៃ​ប្រទេស​ផ្សេងៗ​ក្នុង​អាស៊ី​ក៏​នៅ​តែ​មិន​យល់​ស្រប​គ្នា​​ក្នុង​ចំណុច​ដែល​ហាម​ឃាត់​ការ​នាំ​​ចេញ​ និង​ការ​ជ្រៀតជ្រែក​ទីផ្សារ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ មនុស្ស​ក្រីក្រ​នៅ​អាស៊ី​ដែល​មាន​​ប្រហែល​មួយ​ពាន់​លាន​នាក់​ មាន​ចំណូល​ក្នុង​​មួយ​ថ្ងៃ​ ២​ដុល្លារ​ និង​មិន​ត្រឡប់​ទៅ​ប្រឈម​មុខ​ជា​មួយ​ភាព​ស្រេក​ឃ្លាន​ឡើយ។ បណ្ដាល​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បាន​អំពាវ​ឲ្យ​ ADB ​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​នៃ​តម្លៃ​អាហារ​ក្នុង​ភូមិ​ភាគ​នេះ​​ ដែល​កំពុង​កើន​ឡើង។

ទ្វីប​អាស៊ី​មាន​មនុស្ស​ក្រីក្រ​ប្រហែល​ ២​ភាគ​៣​នៅ​លើ​ពិភពលោក​​ ដែល​មាន​ភាព​ប្រថុយប្រថាន​ និង​ការ​កើត​ចលាចល​ព្រោះ​តម្លៃ​ស្រូវ​ និង​អង្ករ​​កើន​ឡើង​២​ដង​ តាំង​ពី​ឆ្នាំ​​មុន​រហូត​មក។ ប្រធាន​ ADB លោក​ ហារុហ៊ីកុ​ ឃូរ៉ូដា​ បាន​ថ្លែង​ថា​ ធនាគារ​នឹង​ដំណើរ​សកម្មភាព​នេះ​យ៉ាង​ពេញ​ទំហឹង​ ហើយ​យើង​​នឹង​អាច​ផ្ដល់​ប្រាក់​ដំបូង​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

លោក​ ឃូរ៉ូដា​ បាន​ថ្លែង​ថា​ ការ​ដោះស្រាយ​នោះ​ គឺ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​បន្ថែម​ដោយ​ ADB និង​ផ្ដល់​ប្រាក់​ដើម្បី​កសិកម្ម​ ទ្រព្យ​សម្បត្តិ​ធម្មជាតិ​ និង​គម្រោង​​បង្កើត​មូលដ្ឋាន​សម្រាប់​កសិកម្ម​កើន​ឡើង​​ដល់​ទៅ​ ២.០០០​លាន​ដុល្លារ​នៅ​​​ឆ្នាំ​២០០៩។ លោក​ ឃូរ៉ូដា​ ថ្លែង​ដូច្នេះ​ថា​ "លក្ខខណ្ឌ​នៃ​ការ​លក់​ និង​ការ​គ្រប់គ្រង​តម្លៃ​មិន​មែន​ជា​ជីវិត​ដោះស្រាយ​វិបត្តិ​អាហារ​ ឬ​តម្លៃ​អាហារ​ដែល​កើន​ឡើង​ទេ​ ព្រោះ​វា​នឹង​ទៅ​បិទបាំង​ទី​ផ្សារ​ និង​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​​ក្នុង​​ទី​ផ្សារ​រុក្ខជាតិ​​រវាង​ប្រទេស​នីមួយៗ​មានការ​ពិបាក​ថែម​ទៀត"។

លោក​ ខេសប៉ា​ វ៉ែលខេម​ ដែល​ជា​ប្រធាន​ការ​ចរចា​របស់​ហុល្លង់​បាន​ថ្លែង​ថា​ "ការ​​គ្រប់គ្រង​​តម្លៃ​និង​ការ​នាំ​ចេញ​នឹង​ធ្វើ​ឲ្យ​​កាត់​បន្ថយ​ការ​ដឹក​នាំ​របស់​កសិករ​ឲ្យ​ផលិត​បន្ថែម។ ការ​"ឧបត្ថម្ភ​តម្លៃ​អាហារ​​អាច​បញ្ជូន​លទ្ធផល​ស្ថិតស្ថេរ​នៃ​ថវិកា​របស់​រដ្ឋាភិបាល"។

ដោយ​ឡែក​ ប្រទេស​អ្នក​ផលិត​ស្រូវ​ដូច​ជា​ឥណ្ឌា​ និង​ចិន​ បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ ADB ដែល​ជា​ប្រទេស​ក្រីក្រ​ផ្សេងៗ​នៅ​ក្នុង​លក្ខខណ្ឌ​ហាមឃាត់​ការ​នាំ​ចេញ​ ព្រោះ​រដ្ឋាភិបាល​ទាំង​នេះ​ជឿ​ថា​ នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នឹង​មាន​អាហារ​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស។ រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជំនួញ​ និង​ការ​វិនិយោគ​របស់​ប្រទេស​ស្រី​លង្កា​លោក ​សារ៉ាត់​ អាមូនូកា​ ថ្លែង​ថា​ "បើ​សិន​ជា​អ្នក​ផលិត​អង្ករ​មិន​យក​អង្ករ​ឲ្យ​ប្រជាជន​បរិភោគ​ ពួក​គេ​នឹង​ត្រូវ​ខឹង​ ពេល​នោះ​កំហឹង​នឹង​ផ្ទុះ​ឡើង​យ៉ាង​ពិតប្រាកដ"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 12 ឧសភា 2008