ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ផលប្រយោជន៍​ដែល​ទទួល​បាន​
28-05-2009
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កម្មវិធី​ស្ត្រី​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នា​​​ឆ្នាំ​​ ២០០៦​​ ។

១.​ ទស្សនៈ​វិស័យ​​

ឆ្ពោះ​ទៅកាន់​សង្គម​មួយ ​ដែល​អ្នក​ចូលរួម និង​សកម្មជន​ស្រ្តី​នឹង​អាច​មាន​ឱកាស​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ការ​អភិវឌ្ឍន៍​សង្គម​​ តាម​រយៈ​ការ​ទទួល​ និង​ចូល​ទៅ​កាន់​ការ​ប្រើប្រាស់​ព័ត៌មាន មាន​ភាព​ជឿជាក់​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​មាន​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​ និង​​​​ចែក​រំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ទាំង​នេះ​ទៅ​អោយ​ស្រ្តី​ផ្សេង​ទៀត​។​

២​ បេសកកម្ម​

កម្មវិធី​ស្ត្រី​​មាន​បេសកកម្ម​ ផ្ដល់​ជូន​នូវ​​ព័ត៌មាន​ និង​សម្របសម្រួល​ការ​ពិភាក្សា​អំពី​ស្ត្រី អំពី​​ការ​យល់​ដឹង​ពី​​សិទ្ធិ​របស់​ស្ត្រី​ តាម​រយៈ​ការ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ នូវ​បច្ចេកវិទ្យា​ គមនាគមន៍​ ​ព័ត៌មាន​វិទ្យា​។​ កម្មវិធី​នេះ​ក៏​ផ្ដល់​ជូន​ផង​ដែរ ​នូវ​មធ្យោបាយ​នា​នា ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទំនាក់​ទំនង និង​វគ្គ​បណ្ដុះបណ្ដាល​ ដើម្បី​គាំទ្រ​កិច្ច​​ប្រឹង​ប្រែង​របស់​អង្គការ​និង​បណ្ដាញ​​ស្ត្រី​ ​ដើម្បី​អង្គការ​និង​បណ្ដាញ​ស្ត្រី​ទាំង​នោះ​មាន​សមត្ថភាព​ជួយ​ទៅ​កាន់​ស្ត្រី​ឯ​ទៀត​ តាម​​រយៈ​​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​។​

៣​ គោលបំណង​

កម្មវិធី​នេះ​មាន​គោលបំណង​​លើក​កម្ពស់​ការ​ចូលរួម​ដោយសមភាព​រវាង​ស្ត្រី​និង​បុរស​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ ដែល​នៅ​ក្នុង​នោះ​ស្ត្រី​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ ដោយ​មាន​តុល្យភាព និង​អាច​កសាង​ សមត្ថភាព​ដើម្បី​​​​ក្លាយ​ជា​អ្នក​មាន​ភាព​ម្ចាស់ការ និង​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​សកម្មភាព​សង្គម​ សេដ្ឋកិច្ច​​ និង​គោល​នយោបាយ​ តាម​រយៈ​ ៖

  • ការ​ធានា​អោយ​មាន​នូវ​រាល់​ព័ត៌មាន​ចាំបាច់​ជា​ភាសា​ខ្មែរ​ ​សម្របសម្រួល​និង​ជំរុញ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​សកម្មជន​យេនឌ័រ​
  • ការ​​បង្កើត​ការ​យល់​ដឹង​អំពី​របៀប​ប្រើ​ បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​សមភាព​យេនឌ័រ​
  • ការ​ធានា​អោយ​បាន​ថា​ អង្គការ​ស្ត្រី​មាន​សមត្ថភាព​​បង្រៀន​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​ស្ត្រី​ឯ​ទៀត
28-05-2009
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កម្មវិធី​​ស្ត្រី មាន​សកម្មភាព​សំខាន់ៗ​ ចំនួន​បី​​គឺ​៖

១. វិបផតថល​ស្ដី​​អំពី​ស្ត្រី

១.១ កិច្ច​ប្រជុំ​វេទិការ​ស្ត្រី
http://women.open.org.kh/km/womenforum

១.២ កិច្ច​ប្រជុំ​​ក្រុម​ទីប្រឹក្សា​និពន្ធ និង​ខ្លឹមសារ​នៃវិបថតផល​ស្ដី​អំពី​ស្ត្រី
http://women.open.org.kh/km/editorialgroup


២. វគ្គ​បណ្ដុះបណ្ដាល​​ដើម្បី​ជំរុញ​ការ​យល់​ដឹង​ និង​ការ​កសាង​​​​សមត្ថភាព​លើ​ ជំនាញ​ បច្ចេកវិទ្យា​ គមនាគមន៍ និង​ព័ត៌មានវិទ្យា
http://women.open.org.kh/km/ict-training-report

៣. ការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ត្រី ​និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា

ក្រុម​គោល​ដៅ​​គម្រោង

  • ស្រ្តី​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​មន្រ្តី​រាជ​ការ
  • ស្ត្រី​ដែល​មក​ពី​ស្ថាប័ន​​បណ្ដាញ​ និង​អង្គការ​ស្ត្រី
  • តំណាង​ស្ត្រី​ និង​បុរស​ ដែល​មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល
  • គ្រូ​បង្រៀន​ដែល​ជា​ស្ត្រី​
  • យុវជន និង​យុវនារី
28-05-2009
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ស្ថាប័ន​សហការ​​

កម្មវិធី​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ អាស្រ័យ​ដោយ​​​ការ​ចូលរួម​ និង​​កិច្ច​សហការ​ជិត​ស្និទ្ធ​ពី​សំណាក់​ស្ថាប័ន​នានា​​​ ​ ដូចជា​ ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​បណ្ដាញ​​អង្គការ​ស្ត្រី​នានា ​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស និង​​​ស្ថាប័ន​សារព័ត៌មាន​។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​បញ្ជី​ស្ថាប័ន​ផ្ដល់​ព័ត៌មាន សូម​ចុច​ទីនេះ http://women.open.org.kh/km/information_sources ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អង្គ​ការ​វិទ្យាស្ថាន​បើក​ទូ​លាយ​ ​ដើរ​​តួ​ជា​អ្នក​សម្របសម្រួល​ ​ដើម្បី​អោយ​​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​មក​កាន់​ និង​ទទួល​បាន​ព័ត៌មាន​អំពី​ស្ត្រី ការ​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​អំពី​បញ្ហា​របស់​ស្ត្រី​។

ស្ថាប័ន​ឧបត្ថម្ភ​ គាំ​ទ្រ​គម្រោង​​
កម្មវិធី​នេះ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​​​មូលនិធិ​ Open​ Society Institute​ -​ OSI និង​ Spanish​​​ Agency of International Development Cooperation - AECID​ ។

 

 

28-05-2009
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ស្ថាប័ន ​ឬ​អង្គការ​របស់​ លោក​ លោកស្រី​​ ​ត្រូវ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ ក្នុង​ការ​​ចូល​រួម​ជា​មួយ​កម្មវិធី​​ស្ត្រី ​តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ស្ថាប័ន​របស់​លោក​ លោក​ស្រី ព័ត៌មាន​អំពី​បញ្ហា​​ស្ត្រី​ ការ​ចូលរួម​ក្នុង​កិច្ច​​ប្រជុំ​វេទិកា​ស្ត្រី​ ​កិច្ច​ប្រជុំ​​ក្រុម​​ទី​ប្រឹក្សា​និពន្ធ និង​ខ្លឹម​សារ​នៃ​វិបផតថល​ស្ដី​អំពី​ស្ត្រី និង​ចូលរួម​ក្នុង​ការ​​ពិភាក្សា​តាម​លក្ខណៈ​អេឡិចត្រូនិក ដែល​មាន​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី រួមមាន កំណត់ហេតុ​បណ្ដាញ(http://women.open.org.kh/km/blog) វេទិកា​លើ​បណ្ដាញ (http://women.open.org.kh/km/forum) និង​បញ្ជី​សំបុត្រ​រួម (http://women.open.org.kh/km/mailing_list) ។ ការ​ចូល​រួម​ពីសំណាក់​​​ លោក​ លោក​ស្រី​​ និង​នឹង​ការ​ផ្តល់​មតិ​កែ​​លម្អរ​ ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​​អនុវត្ត​ និង​អភិវឌ្ឍន៍​គម្រោង​កម្មវិធី​នេះ​​។

តើ​ស្ថាប័ន​របស់ លោក​ លោក​ស្រីទទួល​បាន​ផលប្រយោជន៍​អ្វី​ខ្លះពី​​​​​​កិច្ចសហការ​ជាមួយ​កម្មវិធី​ស្ត្រី?​

ស្ថាប័ន ​ឬ​អង្គការ​របស់​ ​លោក​ លោកស្រី នឹង​ទទួល​បាន​អត្ថប្រយោជន៍​​ជាច្រើន​ដូច​ជា៖​

  • ទទួល​បាន​ទី​កន្លែង​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​​សកម្មភាព​របស់​ស្ថាប័ន​លោក លោកស្រី លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​លោក លោកស្រី​កាន់​​តែ​ត្រូវ​បាន​គេ​ស្គាល់​ថែម​ទៀត និង​ជា​ពិសេស​សម្រាប់​ស្ថាប័ន​ដែល​ពុំ​ទាន់​មាន​គេហទំព័រ​​
  • លោក លោកស្រី​​អាច​​បង្កើត​​កំណត់ហេតុ​បណ្ដាញ​ផ្ទាល់​ខ្លួន​មួយ ​​សម្រាប់​ធ្វើ​ការ​​ផ្សព្វផ្សាយ​បន្ថែម​អំពី​​ព័ត៌មាន​ ឬ​សកម្មភាព​​របស់​ស្ថាប័ន​ ឬ​អង្គការ​លោក លោកស្រី​​លើ​វិបផតថល​​ស្ដី​អំពី​ស្ត្រី​ ។
  • ទទួល​បាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ចែក​រំលែក​ និង​ទទួល​យក​ព័ត៌មាន​ និង​ ចំណេះដឹង​អំពី​ស្រ្តី និង​ការ​អភិវឌ្ឍន៍​អោយ​ កាន់​តែ​ទូលំទូលាយ​ ​ថែម​ទៀត
  • ចូល​រួម​ក្នុង​ការ​ពិភាក្សា​ដោយ​ផ្ទាល់ ​ឬ​តាម​រយៈ​អេឡិចត្រូនិក
  • ទទួល​បាន​នូវ​វគ្គ​​បណ្ដុះបណ្ដាល​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​​ប្រសិទ្ធភាព​​ការងារ​ ដែល​ជា​កិច្ច​សហ​ប្រតិបត្តិការ​ជា​ធ្លុង​មួយ​ ក្នុង​ការ​បញ្ជ្រាប​សមភាព​​យេនឌ័រ​ និង​ការ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។
  • ទទួល​បាន​នូវ​ដំណឹង​ថ្មីៗ ទាក់ទង​នឹង​អាហារូបករណ៍ និង​ការ​​ស្វែង​រក​មូលនិធិ

រាល់​ចំងល់​ និង​ព័ត៌មាន​ផ្សេងៗ​អំពី​កម្មវិធី​ស្រ្តី​ សូម​ទំនាក់​ទំនង​៖
Mara Vidal López
អ្នក​គ្រប់គ្រង​គម្រោង​ស្ត្រី

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
ផ្ទះលេខ​ ១៩ ផ្លូវ​លេខ ​​៣៧៤​ (ទល់​មុខ​សាលា​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១)
សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌចំការមន
ប្រអប់​សំបុត្រ​ ១៥៥២​
ទូរស័ព្ទលេខ៖ ០២៣ ២២៤៨២១
សារ​អេឡិច​ត្រូនិច៖​ women@open.org.kh
តំបន់​បណ្តាញ​របស់​អង្គការ៖​ www.open.org.kh