វិបផតថលអំពីស្ត្រី បង្កើតឡើងក្នុងគោលបំណង លើកកំពស់ការចូលរួមដោយសមភាព រវាងស្ត្រីនិងបុរស ក្នុងការអភិវឌ្ឍន៍សង្គម តាមរយៈការប្រើប្រាស់វិបផតថលនេះ ជាប្រព័ន្ធព័ត៌មានអេឡិចត្រូនិច និងជាមធ្យោបាយសំរាប់ការប្រាស្រ័យទាក់ទង។
ក្នុងការដកស្ត្រីស្រង់ព័ត៌មាន អង្គការវិទ្យាស្ថានបើកទូលាយ នឹងរក្សាខ្លឹមសារដើម និងមានបញ្ជាក់ប្រភពច្បាស់លាស់។
សូមអាននូវចំនុចខាងក្រោម ដើម្បីស្វែងយល់អំពីល័ក្ខខ័ណ្ឌផ្សេងៗ ក្នុងការប្រើប្រាស់ព័ត៌មានរបស់វិបផតថលនេះ៖
- ព័ត៌មានដែលផ្សព្វផ្សាយនៅលើវិបផតថលស្ត្រី បានមកពីការចូលរួមចែករំលែកព័ត៌មាន ពីប្រភពជាច្រើន (សូមអានផ្នែកស្ថាប័នផ្តល់ពត៌មាន ដើម្បីដឹងអំពីស្ថាប័នដែលផ្តល់ពត៌មានសំរាប់វិបផតថលនេះ)។ ស្ថាប័នទាំងនោះ រក្សាសិទ្ធិក្នុងការប្រើប្រាស់ពត៌មាន តាមរយៈគោលនយោបាយ នៃការរក្សាសិទ្ធិរបស់ស្ថាប័នទាំងនោះ។ ប្រសិនបើលោកអ្នក ចង់ប្រើប្រាស់ព័ត៌មានណាមួយ ពីប្រភពទាំងនោះ សូមសុំការអនុញ្ញាតការប្រើប្រាស់ ដោយផ្ទាល់ពីប្រភពទាំងនោះ។
- ប្រសិនបើលោកអ្នកចង់ដកស្រង់យកព័ត៌មានពីផ្នែកណាមួយ ពីវិបផតថលស្ត្រី ដែលសរសេរនិងនិពន្ធដោយអង្គការវិទ្យាស្ថានបើកទូលាយ នោះសូម លោកអ្នកគោរពនូវល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ត្រូវដាក់ប្រភពដើមនៃព័ត៌មាន
- ត្រូវយោងការដកស្រង់ចេញពីវិបផតថលស្ត្រី
- ពត៌មានអាចនឹងដកស្រង់យកទៅប្រើប្រាស់តែក្នុងករណី ការអប់រំនិងការកសាងសមត្ថភាព ការជំរុញសមភាពយេនឌ័រ យុត្តិធម៌សង្គម និងមិនអនុញ្ញាតអោយប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្មណាមួយឡើយ។
- សូមអានបន្ថែមទៅលើ Creative Commons License តាមរយៈអាស័យដ្ឋានតំបន់បណ្តាញ ដែលផ្តល់អោយ ស្ថិតនៅផ្នែកខាងក្រោមបំផុត របស់វិបផតថលនេះ
- មិនមានព័ត៌មានផ្នែកណាមួយ នៃវិបផតថលនេះ នឹងត្រូវយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងក្នុងន័យមិនស្របច្បាប់ឡើយ។
- ប្រសិនបើមានខ្លឹមសារណាមួយ ដែលមិនពាក់ព័ន្ធ នឹងគោលបំណងរបស់វិបផតថលស្ត្រី និងអាចជះឥទ្ធិពលមិនល្អដល់វិបផតថល ក្រុមការងារយើងខ្ញុំរក្សាសិទ្ធិក្នុងការដកខ្លឹមសារនោះចេញពីវិបផតថលនេះ
ប្រសិនបើលោកអ្នកមានចំងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់វិបផតថលនេះ សូមទំនាក់ទំនងមកយើងខ្ញុំ តាមរយៈសារអឡិចត្រូនិច women[@]open.org.kh ក្រុមការងាររបស់យើងខ្ញុំ រីករាយនិងឆ្លើយតប ទៅនឹងរាល់ចំងល់ផ្សេងៗ របស់លោកអ្នក។

