- ចំនួនម៉ាស៊ីន ATM នៅកម្ពុជាបច្ចុប្បន្នមាន ៣៧១គ្រឿង ឆ្នាំ២០០៨ មាន៣៣៨គ្រឿង
តួលេខថ្មីចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា ម៉ាស៊ីន អេ ធី អឹម (ATM) ដែលបានបំពាក់នៅកម្ពុជានោះមានកំណើន ១០ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។ កំណើននេះហាក់មានសន្ទុះយឺតយ៉ាវ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ ដែលម៉ាស៊ីន ATM មានកំណើនដល់ទៅ៩១ភាគរយឯណោះ។
របាយការណ៍ប្រចាំឆ្នាំរបស់ NBC បានបញ្ជាក់ថា សព្វថ្ងៃកម្ពុជាមាន ATM ចំនួន ៣៧១គ្រឿង ច្រើនជាងឆ្នាំ២០០៨ ដែលមានចំនួនតែ៣៣៨គ្រឿងប៉ុណ្ណោះ។
កំណើន១០ភាគរយកាលពីឆ្នាំមុន ដោយសារធនាគារថ្មីៗមួយចំនួនរាប់បញ្ចូល ទាំងធនាគារ Sacombank របស់វៀតណាម និងធនាគារឥណ្ឌា (State Bank of India) បានបំពាក់ម៉ាស៊ីន ATM ប៉ុន្មានគ្រឿងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កំណើននេះ មានសន្ទុះយឺតយ៉ាវជាង កាលពីឆ្នាំ២០០៨ ដែលម៉ាស៊ីនដកប្រាក់រហ័សនេះ បានកើនឡើងរហូតដល់ទៅ៩១ភាគរយ។
លោក Stephen Higgins ប្រធាននាយកប្រតិបត្តិធនាគារ ANZ Royal បានឲ្យដឹងកាលពីថ្ងៃអង្គារថា ធនាគាររបស់លោក មិនមានបំពាក់ម៉ាស៊ីន នៅកន្លែងថ្មីឡើយ កាលពីឆ្នាំមុន។
លោកបានលើកឡើងថា "រហូតមកដល់សព្វថ្ងៃនេះ យើងមានATM ចំនួន១៣០គ្រឿង។ "យើងគិតថា ចំនួននេះ សមស្របសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះហើយ។ កាលពីឆ្នាំមុន យើងបានយកម៉ាស៊ីនពីកន្លែង ដែលមិនសូវមានអតិថិជនប្រើប្រាស់ ទៅដាក់នៅកន្លែងដែលសម្បូរអតិថិជនវិញ"។
ទោះបីជាយ៉ាងណា ធនាគារមួយចំនួន បានសម្រេចពង្រីកប្រតិបត្តិការរបស់ខ្លួន បានសម្រេចពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស។ លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ធនាគាររបស់លោកបានបំពាក់ ATM ថ្មីចំនួន ២៦ម៉ាស៊ីន កាលពីឆ្នាំមុន។ ដូច្នេះអេស៊ីលីដា កាលពីឆ្នាំមុន។ ដូច្នេះអេស៊ីលីដា មាន ATM សរុបចំនួន ៨៦គ្រឿង។ ក្នុងចំណោមម៉ាស៊ីនថ្មីៗទាំងនោះ ម៉ាស៊ីននីមួយៗត្រូវបំពាក់នៅ ២៣ខេត្ត ក្នុងប្រទេស ហើយបីគ្រឿងទៀតបំពាក់នៅកន្លែងដកប្រាក់ក្នុងរាជធានីភ្នំពេញ។
លោកថា "យើងមានគម្រោងបំពាក់ម៉ាស៊ីននេះ ឲ្យបានដល់១១៩គ្រឿង នៅដំណាច់ឆ្នាំនេះ"។ ថ្វីបើយ៉ាងនេះក្ដី លោកបានពន្យល់ថា ការបំពាក់ម៉ាស៊ីន ATM មួយគ្រឿង ចំណាយអស់៣ម៉ឺនដុល្លារអាមេរិក ហើយនៅតំបន់ជនបទប្រឈមនឹងកង្វះខាតអគ្គិសនី។ ដូច្នេះ វាជាឧបសគ្គដល់ការបំពាក់ម៉ាស៊ីនថ្មីៗ។ ធនាគារពាណិជ្ជថ្មីៗដែលបានបើកសម្ពោធ ក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏មានគម្រោងបំពាក់ម៉ាស៊ីន ATM នៅតំបន់ផ្សេងៗទៀតដែរ។ ធនាគារ Hwang DBS ដែលបានបើកដំណើរការនៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំមុនមានម៉ាស៊ីនATM តែពីរគ្រឿងប៉ុណ្ណោះ សម្រាប់បម្រើសេវាជូនអតិថិជនរបស់ខ្លួនសរុបចំនួន៣០០នាក់ ដែលបានទទួលប្រាក់កម្ចីពីធនាគារ ចំនួន ២,៥លានដុល្លារអាមេរិក និងតម្កល់ប្រាក់នៅទីនេះ ជាច្រើនលានផងដែរ។
លោក Han Pen Kwang នាយកប្រចាំប្រទេសរបស់ធនាគារ ខាងលើបានប្រាប់ថា "នៅឆ្នាំនេះយើងមានគម្រោងបំពាក់ម៉ាស៊ីនATM បន្ថែមទៀតផងដែរ ដោយសារយើងមានគម្រោងបើកសាខាថ្មីពីរ ទៅបីកន្លែងទៀត។ នៅពេលយើងមានម៉ាស៊ីន ATM កាន់តែច្រើន វានឹងបង្កលក្ខណៈងាយស្រួលដល់អតិថិជន"។
មន្ត្រីមកពីធនាគារឥណ្ឌា បានឲ្យដឹងថា ធនាគារនេះមិនមានគម្រោងបំពាក់ម៉ាស៊ីនដកប្រាក់រហ័សនេះឡើយនៅឆ្នាំ២០១០នេះ។ ទោះបីជាយ៉ាងណាធនាគារកំពុងពិចារណាអំពីការបំពាក់ម៉ាស៊ីននេះ នៅថ្ងៃអនាគតផងដែរ។
លោក Ramesh Chandra Baliarsingh នាយកប្រតិបត្តិប្រចាំធនាគារឥណ្ឌា នៅកម្ពុជាបានបញ្ជាក់ថា "នាពេលអនាគារវិស័យនេះមានកំណើននៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា។ ចំនួន ATM នៅតំបន់ទីប្រជុំជននឹងដាក់សម្ពាធដល់ធនធានមានកម្រិតនិងហេដ្ឋារចនាសម្ព័ន្ធ ដែលមានរួចស្រាប់ទៅហើយ៕





