ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៤​នាក់​ចាប់​រំលោភ ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ខេត្ត​ព្រះវិហារ​៖ ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​​៤​នាក់​ចាប់​រំលោភ​បាន​សម្រេច​ទាំង​៤​នាក់​កាល​ពី​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នៅ​ខាង​ត្បូង​ វត្ត​គូលែន។

ហេតុការណ៍​ក្រុម​ស្ទាវ​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​នេះ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្ថិត​នៅ​ខាង​ត្បូង​វត្ត​​ចម្ងាយ​៥០០​ម៉ែត្រ​នៅ​ក្នុង​ភូមិ​បបុស​ ឃុំ​ភ្នំពេញ​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ។

សមត្ថកិច្ច​ស្រុក​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ ទាក់ទិន​ទៅ​និង​​ករណី​រំលោភ​នោះ​មក​ពី​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​មិន​ប្រញាប់​មក​ប្ដឹង​សមត្ថកិច្ច​ស្រុក​ រវល់​តែ​យក​កូន​របស់​គាត់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​​ដោយ​គាត់​មាន​ការ​​ភ័យខ្លាច​កូន​របស់​ខ្លួន​ស្លាប់​ ហើយ​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ទើប​តែ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​គូលែន​លាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០០៨​ ហើយ​លោក​អធិការ​នគរបាល​ស្រុក​ក៏​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់​ ស្នង​ការ​នគរបាល​ខេត្ត​ព្រះវិហារ​ ដើម្បី​ចាត់​ការ​រឿង​នេះ។

តាម​ការ​រៀបរាប់​ពី​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ សាយ​ សួ​ បាន​ឲ្យ​ដឹង​ថា​​ មុន​ដំបូង​​កូន​របស់​គាត់​បាន​ទៅ​ដើរ​ទៅ​នៅ​នឹង​វត្ត​ជាមួយ​គេ​ឯង​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​ជនល្មើស​ចំនួន​៤​នាក់​បាន​មក​​ចាប់​បី​ ខ្ទប់​មាត់​យក​ចូល​ទៅ​ក្នុង​ព្រៃ​ខាង​ត្បូង​វត្ត​ហើយ​​ក៏​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ម្ដង​ម្នាក់ៗ​រហូត​បាន​សម្រេច​ទាំងអស់​គ្នា​ ហើយ​ក្មេង​ស្រី​រងគ្រោះ​សន្លប់​អត់​ដឹង​ខ្លួន​រហូត​ដល់​វេលា​ម៉ោង​១២​យប់​ទើប​ក្មេង​ស្រី​រងគ្រោះ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ក៏​ឃើញ​ជន​ល្មើស​ទាំង​៤​នាក់​នៅ​ដេក​ទី​នោះ​ ហើយ​ក្មេង​រងគ្រោះ​ក៏​រត់​មក​ផ្ទះ​វិញ​ក៏​សន្លប់​ម្ដង​ទៀត​ ហើយ​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ កូន​របស់​គាត់​មាន​ឈ្មោះ​ ដ.អ​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ-​ឃុំ​កើត​ហេតុ​ខាង​លើ។

នៅ​ពេល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​លោក​ខៀវ​លោម​អង់​ ប្រធាន​ព្រហ្មទ័ណ្ឌ​កម្រិត​ធ្ងន់ធ្ងរ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ខេត្ត​ ដើម្បី​សុំ​ដីកា​ពី​តុលាការ​តាម​ស្វែង​ការ​ចាប់​ខ្លួន​ជនល្មើស​ទាំង​៤​នាក់​ខាង​លើ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​ទាល់​តែ​បាន៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ពុធ 30 Apr 2008