ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

យុទ្ធនាការ​១៦​ថ្ងៃ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី 2007

24-12-2007 កាសែត​កម្ពុជា​ថ្មី

លោក​ជំទាវ​ប៊ុនរ៉ានីហ៊ុន សែន​​ថ្លែង​ក្នុង​សុន្ទរ​កថា​ក្នុង​ពិធី​បិទ​យុទ្ធនាការ​១៦​ថ្ងៃ​បំពាក់​បូពណ៌ស នៃ​សកម្មភាព​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារភ្នំពេញ ៖ លោក​ជំទាវ​ប៊ុន រ៉ានី​ ហ៊ុន​ សែន ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ព្រះ​ករុណា​​ ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម​​សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​អ្នក​ដឹកនាំ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​ ចំពោះ​ការ​ឆ្លើយ​តប​មេរោគ​អេដស៍ ជំងឺ​អេដស៍​នៅ​កម្ពុជា​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៧ បាន​

11-12-2007 កាសែត​រស្មី​កម្ពុជា

ពិធី​គោរព​ទង់ជាតិ​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ​ស្ដីពី​អំពើ​ហិង្សា​លើ​ស្ត្រីព្រៃឈរ​ -​ កំពង់​ចាម​ ៖​ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ស្ត្រី​បាន​មក​ជួបជុំ​គ្នា​ក្នុង​បរិវេណ​សាលា​បង្រៀន​ភាសា​ចិន​មួយ​នៅ​ស្រុក​ព្រៃឈរ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៩​ ខែ​ធ្នូ​ ដើម្បី​ចូលរួម​យុទ្ធនាការ​១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០០៧​ ។

យុទ្ធនាការ​នេះ​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក​ របស់​ប្រទេស​កម្ពុជា​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​សហគមន៍​អឺរ៉ុប​តាមរយៈ​ជំនួយ​របស់​វិហារ​ដាណឺម៉ាក​ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ដែនដី។

07-12-2007 កាសែត​រស្មី​កម្ពុជា

ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ​មក​ពី​ក្រុមហ៊ុន​ចំនួន​៤ ដែល​បាន​ចូលរួម​ក្នុង​វេទិកា (រូប រចនា)ភ្នំពេញ​៖ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​រយៈពេល​មួយ​ថ្ងៃ​ទី​៥​ ខែ​ធ្នូ កន្លង​មក​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​(CWCC) ដោយ​មាន​កិច្ច​សហការ​ជា​មួយ​នឹង​គណៈកម្មាធិការ CEWDAW អាជ្ញាធរ​ក្រុង​ភ្នំពេញ ដោយ​មាន​ការ​គាំ​ទ្រ​ថវិកា​ពី​ទី​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​សហរដ្ឋអាមេរិក USAID តាម​រយៈ​វិទ្យាស្ថាន​គ្រប់​គ្រង​បូព៌ា​បស្ចិម​បាន​រៀប​ចំ​វេទិកា​សាធារណៈ​ក្រោម​ប្រធាន​បទ​ស្ត្រី​លក់​ស្រា​បៀរ និង​ការ​ការពារ​ផ្នែក​ច្បាប់ ។

04-12-2007 អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា


តើ​យុទ្ធនាការ​បូ​ពណ៌​ស​គឺ​ជា​អ្វី ?

យុទ្ធនាការ​បូ​ពណ៌​ស គឺ​ជា​យុទ្ធនាការ​របស់​សកម្មជន​បុរស​ដែល​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី ។ យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩១ ដោយ​ក្រុម​បុរស​ជន​ជាតិ​កាណាដា​មួយ​ក្រុម ។ ក្រោយ​មក​យុទ្ធនាការ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​នៅ​​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក ។ នៅ​ក្នុង​កំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ បូ​ពណ៌​ស​ត្រូវ​បាន​បំពាក់​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​បុរស​ដែល​ជា​សញ្ញា​នៃ​ការ​សន្យា​របស់​ពួក​គេ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ។

04-12-2007 កាសែត​កម្ពុជា​ថ្មី

អ្នក​ធាក់​ស៊ីក្លូ​ចូលរួម​យុទ្ធនាការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារភ្នំពេញ​៖ មនុស្ស​ជាង​៣០០​នាក់​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០០៧ បាន​ដង្ហែ​ក្បួន​នៅ​តាម​ទី​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ការ​ដង្ហែ​ក្បួន​បាន​ចេញ​ដំណើរ​ពី​ទី​ស្នាក់​ការ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ទៅ​កាន់​មុខ​ព្រះបរមរាជវាំង ។