ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សិក្ខាកាម​១៥៣​នាក់​ ទទួល​បាន​វិញ្ញាបនបត្រ​មគ្គុទ្ទេសក៍​ទេសចរណ៍

រាជធានី​ភ្នំពេញ៖ នៅ​សណ្ឋាគារ​ Imperial Garden Villa & Hotel កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ សីហា​ កន្លង​មក​នេះ​មាន​​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចំរុះ​ជំនាន់​ទី​៩​តំបន់​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​ សំ​ ព្រហ្មនា​ រដ្ឋលេខាធិការ​​ក្រសួង​ទេសចរណ៍​ លោក​ ជា​​ សុធន​ អភិបាល​រង​រាជធានី​ភ្នំពេញ​ មន្ត្រី​រាជការ​នៃ​ក្រសួង​ទេសចរណ៍​ និង​សិក្ខាកាម​យ៉ាង​ច្រើន​កុះករ។

តាម​របាយការណ៍​របស់​លោក​ ចិន​ សាម៉ន​ ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​​ឲ្យ​ដឹង​ថា​ មន្ទីរ​បាន​ទទួល​ពាក្យ​សុំ​របស់​បេក្ខជន​កាល​ពី​ថ្ងៃ​ទី​១៦​ មីនា​ ឆ្នាំ​២០០៨​ សរុប​​ចំនួន​២៧៥​នាក់​ ហើយ​បាន​ធ្វើ​ការ​ប្រលង​ជ្រើសរើស​លើ​វិញ្ញាសា​សរសេរ​ និង​វិញ្ញាសា​ផ្ទាល់​មាត់​ជា​លទ្ធផល​យើង​ទទួល​បាន​សិក្ខាកាម​ប្រលង​ជាប់​ចំនួន​១៥៦​នាក់​ ក្នុង​នោះ​ស្រី​២៦​នាក់​ ហើយ​បាន​បោះបង់​ចោល​ការ​សិក្សា​​ចំនួន​៣​នាក់​ ដោយ​មូល​ហេតុ​ជាប់​បំពេញ​​បាន​ឲ្យ​ដឹង​ថា​ មន្ទីរ​បាន​ទទួល​ពាក្យ​សុំ​របស់​បេក្ខជន​កាល​ពី​ថ្ងៃ​ទី​១៦​ មីនា​ ឆ្នាំ​២០០៨​ សរុប​ចំនួន​២៧៥​នាក់​ ហើយ​បាន​ធ្វើ​ការ​ប្រលង​ជ្រើសរើស​លើ​វិញ្ញាសា​សរសេរ​ និង​វិញ្ញាសា​ផ្ទាល់​មាត់​ជា​លទ្ធផល​យើង​​ទទួល​បាន​សិក្ខាកាម​ប្រលង​ជាប់​ចំនួន​១៥៦​នាក់​ក្នុង​នោះ​ស្រី​២៦​នាក់​ ហើយ​បាន​បោះបង់​ចោល​ការ​សិក្សា​ចំនួន​៣​នាក់​ ដោយ​មូល​ហេតុ​ជាប់​បំពេញ​ភារកិច្ច។ ការ​សិក្សា​មាន​រយៈពេល​៦០​ម៉ោង​ ចាប់​ពី​ថ្ងៃ​ទី​៦​ ឧសភា​រហូត​ដល់​ថ្ងៃ​ទី​៣០​ កក្កដា​ ឆ្នាំ​២០០៨​ ដែល​មាន​ភាសា​ជំនាញ​ដូចជា​ ភាសា​អង់គ្លេស​ ចិន​ បារាំង​ វៀតណាម​ រុស្ស៊ី​ អាល្លឺម៉ង់​ ជប៉ុន​ អេស្ប៉ាញ​ កូរ៉េ​ ថៃ​ និង​អ៊ីតាលី។ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ស្វែង​​យល់​ផ្នែក​ទ្រឹស្ដី​លើ​មុខ​ជំនាញ​ជា​ច្រើន​ និង​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដូចជា​​រមណីយដ្ឋាន​សំបូរ​ព្រៃគុហ៍​ ខេត្ត​កំពង់ធំ​ រមណីយដ្ឋាន​ ភ្នំជីសូរ​ ប្រាសាទ​​តាព្រហ្ម​ ប្រាសាទ​នាង​ខ្មៅ​ ខេត្ត​តាកែវ​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះបរមរាជវាំង​ សារមន្ទីរជាតិ​ សារមន្ទីរ​ទួល​ស្លែង​ និង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​សំណេះសំណាល​ដោយ​គូស​បញ្ជាក់​ថា​ នៅ​តំបន់​ភ្នំពេញ​នេះ​ជា​កន្លែង​​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរ​ទី​២​ បន្ទាប់​ពី​ខេត្ត​សៀមរាប​ ហើយ​បាន​វាយ​តម្លៃ​ថា​ សិក្ខាកាម​នៅ​ភ្នំពេញ​មាន​គុណ​ភាព​ល្អ​ជាង​​នៅ​ខេត្ត​សៀមរាប។ លោក​រដ្ឋមន្ត្រី​បាន​ជំរាប​ជូន​ និង​​ផ្ដាំ​ផ្ញើ​ដល់​សិក្ខាកាម​ទាំង​អស់​ថា​ នេះ​គ្រាន់​តែ​ជា​ការ​រៀនសូត្រ​មិនមែន​មាន​ន័យ​ថា​ ចេញ​ពី​សាលា​ទៅ​ប្រកប​អាជីវកម្ម​បាន​ទេ​ ចង់​ក្លាយ​ជា​មគ្គុទ្ទេសក៍​បាន​ ត្រូវ​មាន​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ ទី​១​ត្រូវ​មាន​សញ្ញាបត្រ​បណ្ដុះបណ្ដាល​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ទេសចរណ៍​ ទី​២​មគ្គុទ្ទេសក៍​ត្រូវ​មាន​សញ្ជាតិ​ជា​ខ្មែរ។ ជា​មួយ​គ្នា​នេះ​ដែរ​ ត្រូវ​មាន​វិញ្ញាបនបត្រ​កាយ​សម្បទា​បញ្ជាក់​ពី​​នាយកដ្ឋាន​ពេទ្យ​ការងារ​ ឬ​មន្ត្រី​​សុខាភិបាល​ខេត្ត-ក្រុង​ ត្រូវ​មាន​លិខិត​ថ្កោល​ទោស​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌​ និង​ត្រូវ​មាន​លិខិត​បញ្ជាក់​កិរិយា​មារយាទ​បញ្ជាក់​ដោយ​សាលា​ឃុំ​ដែល​សាមី​ខ្លួន​រស់នៅ​ នេះ​បើ​តាម​សេចក្ដី​ព្រាង​ដែល​ចែង​នៅ​ក្នុង​អនុក្រឹត្យ។

លោក​ ថោង​ ខុន​ បាន​រំលឹក​ថា​ ដើម្បី​លើក​កំពស់​កិត្យានុភាព​​ជាតិ​លើក​កំពស់​នយោបាយ​ទេសចរណ៍​សុំ​ឲ្យ​សិក្ខាកាម​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ក្រម​សីលធម៌​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​ភូត​កុហក​ភ្ញៀវ​ទេ​ដែល​បញ្ហា​នេះ​បាន​កើត​មាន​រួច​ហើយ​នៅ​ខេត្ត​សៀមរាប​ដូច្នេះ​ការ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ជា​ការ​សំខាន់​ណាស់​ ព្រោះ​ដើម្បី​ងាយស្រួល​តាមដាន​របស់​ប៉ូលិស​ទេសចរណ៍៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 29 Aug 2008