វិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនស្វែងរកចំណេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មាន មធ្យោបាយ និងចំណេះដឹង និងជំរុញដល់ការពិភាក្សាក្នុងសង្គម ។ កម្មវិធីសំខាន់ៗរបស់អង្គការរួមមាន ៖ កម្មវិធីស្ត្រី (Women Empowerment for Social Change) គម្រោងផ្ដួចផ្ដើមកម្មវិធីកុំព្យូទ័រភាសាខ្មែរ (KhmerOS) កម្មវិធីសាលារៀនបើកចំហ (Open School Program) ការសិក្សាបើកទូលាយ(E-Learning) ការចងក្រងវចនានុក្រមភាសាខ្មែរ (Lexicography) និងការបោះពុម្ពផ្សាយ (Publications) ។ វិទ្យាស្ថានបើកទូលាយ ត្រូវការជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាអ្នកទទួលភ្ញៀវ។
ការដាក់ពាក្យផុតកំណត់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ វេលាម៉ោង១៦:៥០នាទី ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង ៖ ០២៣ ២២៤ ៨២១
មានតែបេក្ខជន បេក្ខនារីដែលបានជ្រើសប៉ុណ្ណោះដែលត្រូវបានទំនាក់ទំនង ។ បេក្ខនារីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានលើកទឹកចិត្ត អោយដាក់ពាក្យ ។
សម្រាប់ព័ត៌មានផ្សេងៗ សូមចូលចុចទីនេះ ៕

