ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អំពើ ហិង្សា​នូវ​តែ​កើត​មាន​ឡើង​ចំពោះ​ស្ត្រី​ដែល​មាន​ភាព​ទន់​ខ្សោយ!​

បាន​ដាក់​ស្នើ​ដោយ លីនណា នៅ ច័ន្ទ, 08/11/2008 - 10:38


យើង​មើល​ឃើញ​ថា​ទោះ​បី​ជា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ។​ ប៉ុន្តែ​បញ្ហា​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​នូវ​តែ​កើត​មាន​​​​​ ឡើង​ពី​សំណាក់​បុរស​ទៅ​លើ​អ្នក​ដែល​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ហើយ​ជា​ពិសេស​ទៅ​លើ​ស្ត្រី​ ជា​ប្រពន្ធ​តែ​ម្តង។
បញ្ហា​នេះ​ក៏​អាច​ស​បញ្ជាក់​ឃើញ​ថា​ច្បាប់​ទប់​ស្កាត់​ទៅ​នឹង​ការ​ប្រើ​​នូវ ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​គឺ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​អប់រំ​អោយ​មាន​ប្រសិទ្ធភាព​ទាំង​ស្រុង​នៅ​ឡើយ​ ទេ។ដែល​សំខាន់​​ជាង​នេះ​ទៅ​ទៀត​​នោះ​​គឺ​​ថា​​ស្ត្រី​ដែល ​ងាយ​រង​គ្រោះ​​​ដោយ​អំពើ​ហិង្សា​ នៅ​ តាម​ជន​បទ​​​​មួយ​ចំនួន​គឺ​មិន​ទាំង​ដឹង​ថា​តើ​ត្រូវ​យក​ច្បាប់​​ហ្នឹង​ទៅ​ ការពារ​ខ្លួន​របស់​ពួក​គាត់​យ៉ាង​ម៉េច​ផង។​​
តើ​បញ្ហា​នេះ​គឺ​គ្រាន់​តែ​ជា​តួ​នាទី​របស់​រាជ​រដ្ឋភិបាល​កម្ពុជា​ក៏​ ដូច​ជា​ក្រសួង​កិច្ចការ​នារី​ដែល​ ត្រូវ​តែ​ ចំណាយ​ពេល​វេលា​អោយ​បាន​ច្រើន​ដើម្បី​ដោះស្រាយ​ឬ​វា​ក៏​ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា​ ដើម្បី​រួបរួម​គ្នា​ប្រឈម​មុខ​ទប់ទល់​ទៅ​នឹង​បញ្ហា​ទាំង​នេះ?​តើ​បុរស​ត្រូវ​តែ​ចូល​រួម​ ដែរ​ទេ​​បើ​​​ ប្រហែល​ជា​បុរស​ខ្លះ​កំពុង​គិត​ថា​ចូល​រួម​ធ្វើ​អ្វី​បើ​ខ្លួន​កំពុង​តែ​មាន​ប្រៀប​ទៅ​ហើយ?
បើ​គួរ​មិន​គួរ​សូម​មេត្តា​អភ័យ​ទោស
លីនណា

 

បុរសគួតែចូលរួម

       
បាន​ដាក់​ស្នើ​ដោយ ខែមារា នៅ អង្គារ, 08/12/2008 - 02:31

ជំរាបសួរលោក លិនណា តើលោកសុខសប្បាយជាទេ ?

ខ្្ុំសូមអរគុណដល់លោកដែលបានខ្នះខ្នែង ចោទនៅប្រធានបទមួយថ្មីទៀត ហើយខ្ញុំក៏សូមចូលរួមចំណែកក្នុងអត្ថបទនេះដែរ ដូចលោកបានជ្រាបស្រាប់ហើយប្រទេសយើងមានការរីកចំរើនមែន តែនៅវគ្គខ្លះដែលនៅមានការខ្វះខាតច្រើន  ក្បួនច្បាប់មានចែង តែរឿង អនុវត្ត​បាន ឬ មិនបាន ប្រាស្រ័យលើបុគ្គលម្នាក់​​ៗ ដែលបានយល់ដឹង រៀងៗខ្លួន  វាជាបញ្ហា​យើងទាំងអស់គ្នា មិនចាំបាច់តែកិច្ចការរបស់​រាជ​រដ្ឋភិបាល​កម្ពុជា​ឬ​ក៏ក្រសួង​កិច្ចការ​នារី​ទេ គឹកិច្ចការយើងទាំងអស់គ្នា បើយើងអាចមូលមតិនឹងប្រវាស់ដៃគ្នានោះ កិច្ចការនេះរិតតែប្រសើរថែមទៀត  ត្រង់លោកបានមានប្រសាសថា បុរសគួចូលរួមទេ ? នោះខ្ញុំសូមឆ្លើយដោយខ្លីចុះ ថាត្រូវតែចូលរួម ព្រោះបើគាត់បានយល់ ហើយនឹងដឹងច្បាស់ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ នោះគាត់ប្រហែលជាមានការអត់អោន ហើយនឹងមិនប្រើនៅអំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ទៀតឡើយ !

នេះជាការយល់ឃើញរបស់ខ្ញុំបាទ ទេ ចុះអស់លោកអ្នកអាន មាន​មតិយ៉ាងណាដែរ ? ខ្ញុំសង្ឃឹមថានឹងមាន បង​ៗ ឬ ក៏ ប្អូនស្រី្តខ្មែរចូលរួមពិភាក្សានៅក្នុងអត្ថបទ នេះ ឲ្យបានកុះករ ។

 

គួពុំគួសូមលោកនឹងមិត្តអ្នកអាន​អភ័យទោស

 សូមទទួលការរាប់អានពីខ្ញុំបាទ

 ខែមារា 

ពិត​ជា​ត្រឹម​ត្រូវ

       
បាន​ដាក់​ស្នើ​ដោយ លីនណា នៅ ពុធ, 08/13/2008 - 16:09

អរគុណ​ណាស់​លោក​ខែមារាសំរាប់​ការ​បញ្ជាក់​នូវ​គំនិត​យ៉ាង​ច្បាស់​ចំពោះតួនាទី​បុរស​ក្នុង​ការ​ចូល​រួម​លុប​បំបាត់​នូវអំពើ​ហិង្សា​ក្នុង​គ្រួសារ។

ជាការពិត​គ្រាន់​តែ​យើង​បាន​ឮ​នូវ​ពាក្យ​ថា​អំពើហិង្សា​នោះ​យើង​ស្ទើ​តែ​ទាំង​អស់​គ្នា​ននឹង​គិត​ថា​ជា​ការ​ប្រ​ព្រឹត្ត​អាក្រក់​ពី​សំណាក់​បុរស​ទៅ​លើ​ស្ត្រី​ដែល​ពិសេស​គឺ​ទៅ​លើ​ស្ត្រី​ជា​ភរិយា​តែ​ម្តង។

កត្តានេះ​ក៍​អាច​ស​បញ្ជាក់​អោយ​ឃើញ​ថា​បុរសគ្រប់​រូប​គឺ​ពិត​ជាមានតួនាទីជាចំបង​ផង​ដែរ​សំរាប់​ទប់​ស្កាត់​អំពើហិង្សា។​

ចុះ​តើ​យើង​គួរ​តែធ្វើ​ដូច​ម្តេច​ដើម្បី​បុរស​ទាំង​អស់​អាច​មានគំនិតនិង​ការ​យល់​ដឹងពី​តួនាទី​របស់​ខ្លួន​ដូច​ជា​រូប​លោក​ខែមារាដែរ?

សង្ឃឹមថាបុរស​ទាំង​អស់​អាច​ចូលរួម​ចែក​រំលែក​នូវ​បទ​ពិសោធន៍​របស់​ខ្លួន។ពិសេស​ស្ត្រីក៏​អាច​មាន​គំនិត​ល្អៗ​សំរាប់​បុរស​ដែរ។​

គួរមិន​គួរ​សូម​អភ័យ​ទោស!

 

លីនណា