សូមអរគុណសម្រាប់ការចូលរួមផ្ដល់នូវគំនិតយោបល់ល្អៗនិងការចូលរួមអាននៅក្នុងវេទិកាបណ្ដាញ!
ជាការពិតណាស់ឥឡូវនេះចំនួននៃអ្នកដែលបានចូលរួមនៅក្នុងវេទិកាបណ្ដាញរបស់Women's Web Portalគឺកំពុងតែមានការកើនឡើងក៏ដូចជាមានការចាប់អារម្មណ៍ច្រើនពីសំណាក់មិត្តអ្នកអានទាំងអស់។ហើយខ្ញុំក៏មានភាពសប្បាយជាពុនពេកដែលបានប្រជាជនខ្មែរយើងមានចំណេះដឹងក៏ដូចជាជួយផ្ដល់នូវយោបល់ល្អៗដែលទាក់ទងទៅនឹងបញ្ហារបស់ស្ត្រីនិងICT ក្នុងសង្គមខ្មែរយើង។
ជាចុងក្រោយខ្ញុំក៏នូវតែមានក្ដីសង្ឃឹមដែរថាមិត្តអ្នកអានទាំងអស់កាន់តែចូលរួមពិភាក្សាអោយបានផុសផុលបន្ថែមទៀតហើយជួយជំរុញនិងផ្សព្វផ្សាយនូវWomen's Web Portal នេះអោយមាន់តែមានការចូលរួមច្រើនក៏ដើម្បីមានគំនិតច្រើនដែរ។
គ្មានគំនិតយោបល់ណាមួយដែលអាចត្រឹមត្រូវបានពេញ១០០%ទាំងស្រុងនោះទេ ដូច្នេះសូមកុំក្លាចនឹងផ្តល់យោបល់អោយសោះ!!
ពីខ្ញុំបាទ លីនណា


សូមអរគុណដល់បង លីនណាដែលបានជួយផ្សពផ្សាយ
ជំរាបសួរ បង លីនណា ព្រមទាំងមិត្តអ្នកអានរួមជាតិទាំងអស់ តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ ថ្ងៃនេះ ?
ក្នុងនាមខ្ញុំបាទជាអ្នកអានម្នាក់ សូមថ្លែងអំណរគុណដល់បង លីនណា ដែលបានជួយផ្សពផ្សាយនូវ Women's Web Portal នេះតាមរយះបណ្តាញនានា ដែលខ្ញុំបានជួបប្រទះនូវក្នុងបណ្តាញនានា ដែលខ្ញុំបានចូលទៅលេង បងមានប្រសាសត្រូវណាស់ ក្នុងប៉ុន្មាន សប្តាហ័នេះ Women's Web Portal មានការរីកចំរើនយ៉ាងគួរឲ្យកត់សំគាល់ ដោយមានការចូលរួមពីសម្នាក់មិត្តនាក់អានយ៉ាងកុះករ ។ ថ្វីបើយើងទាំងអស់គ្នា មានការរស់នៅទីកន្លែងផ្សេងៗគ្នា ក៏ដោយ ក៏យើងអាចទាក់ទងគ្នា តាម បណ្តាញ Women's Web Portal នេះ ដើម្បីប្តូរយោបល់ រៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយ ចំពោះការប្រើអំពើ ហិង្សា នឹង សេចក្តីបំពាន ទៅលើសិទ្ធរបស់ស្រី្តខ្មែរ ដែលតែងតែទទួលទោសពិសំណាក់បុរសដែលគ្មានក្តីស្រឡាញ់ គោរព នឹងលើកស្ទួយដល់ស្រី្តខ្មែរ ។
ក្នុងនាមខ្ញុំបាទជាបុរសម្នាក់ សូមអញ្ជើញមិត្តអ្នកអានទាំងអស់ ចូលរួមជាមួយ បង លីនណា លោក ចាន់ ហាន អ្នកនាង សុខា យុ ព្រមទាំងសហការី ការនីទាំងអស់ ដើម្បីពិភាក្សានៅដំណោះស្រាយដែលយើងទាំងអស់គ្នា កំពុងតែប្រឈរមុខជាមួយ ។
គួរពុំគួរសូមអភ័យទោសដល់ខ្ញំបាទ ព្រោះការនិយាយស្តីតែងតែមានខុសធ្គង
សូមទទួលការរាប់អានពីខ្ញុំបាទ
ខែមារា