ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

សិស្ស​ចូល​រួម​​ពិធី​អបអរសាទរ​ ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​នៅ​ស្រុក​ត្រាំកក់

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ត្រាំកក់-តាកែវ៖ សិស្សានុសិស្ស​ជាង​១០០​នាក់​បាន​មក​ជួបជុំ​គ្នា​នៅ​សាលា​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ធ្នូ​ ឆ្នាំ​២០០៩​ ដើម្បី​ចូល​រួម​​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ។ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​គាំពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ VCAO ឧបត្ថម្ភ​ដោយ​អង្គការ​ដែនដី​មនុស្ស​ TDH-Nether land តាមរយៈ​សម្ព័ន្ធ​អង្គការ​​មិនមែន​​រដ្ឋាភិបាល​ប្រឆាំង​ការ​ជួញដូរ​​កុមារ​នៅ​កម្ពុជា។

លោក​ សុខ​ វិសុទ្ធ​ អ្នក​សម្របសម្រួល​កម្មវិធី​អង្គការ​ VCAO បាន​ឲ្យ​ដឹង​ថា​ អង្គការ​​ការពារ​កុមារ​ដែល​ងាយ​ទទួល​រងគ្រោះ​ហៅ​កាត់​ថា​ VCAO បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៩៤​ ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល។ អង្គការ​នេះ​មាន​ទី​ស្នាក់​ការ​កណ្ដាល​នៅ​ទី​ក្រុង​ភ្នំពេញ។ អង្គការ​ VCAO ដំណើរ​សកម្មភាព​របស់​ខ្លួន​​ដោយ​​មាន​ការ​ជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​សំណាក់​ម្ចាស់​មូលនិធិ​នានា​ តាម​គម្រោង​​កម្មវិធី​នីមួយៗ​ ហើយ​មាន​ទីតាំង​នូវ​​៥​ខេត្ត​ក្រុង​ ដូចជា​ខេត្ត​កំពង់​ឆ្នាំង​ កំពង់ចាម​ សៀមរាប​ តាកែវ​ និង​ទី​ក្រុង​ភ្នំពេញ។ ទិវា​១២​ឆ្នាំ​ត្រូវ​​បាន​ធ្វើ​ឡើង​រាល់​ឆ្នាំ​ដោយ​អង្គការ​សមាជិក​របស់​ Asia ACTs ដែល​មាន​៧​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ។

លោក​គា​ សុភូ​ អភិបាល​ស្រុក​ត្រាំកក់ ​​បាន​មាន​ប្រសាសន៍ ​ដោយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​រាល់​សកម្មភាព​​របស់​អង្គការ​គាំពារ​កុមារ​ដែល​ងាយ​ទទួល​រងគ្រោះ​ VCAO ដែល​ធ្វើ​កន្លង​មក​ក៏​ដូចជា​​ពេល​នេះ​ដែល​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​២០០៩​នេះ​ឡើង៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 15 Dec 2009