ដោយហេតុថា អំពើហិង្សាក្នុងគ្រួសារ ជាពិសេសលើស្ត្រីនៅតែបន្តកើតមាននៅក្នុងព្រះរាជាណាច្រកកម្ពុជា ហើយអំពើហិង្សានេះបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងចំណោម ប្រជាពលរដ្ឋក្រីក្រ ខ្ញុំបានលើកយកប្រធានបទមួយគឺ វិធីដោះស្រាយ ឬវិធានការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារមកពិភាក្សា។
តើមាន វិធីដោះស្រាយ ឬវិធានការទប់ស្កាត់អ្វីខ្លះ សម្រាប់ដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ?
ការចូលរួមពិភាក្សារបស់លោក លោកស្រី និងសមាជិកនៃបញ្ជីសំបុត្ររួម លើប្រធានបទនេះជាចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សា នៅក្នុងសង្គមខ្មែរ។ សូមលោក លោកស្រី និងសមាជិកទាំងអស់ចូលរួមពិភាក្សាឲ្យបានច្រើន។
សូមអរគុណ,
សុខា






សួរស្ដី
សួរស្ដី សុខា
ចំពោះដំណោះស្រាយ រឺវិធានការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារខ្ញុំយល់ថាបើសិនជាភាគីទាំងពីរក៏ដូចជា បុរស រឺ ស្ត្រី អាចកាត់បន្ថយនូវការសោយសុរា រឺការលេងល្បែងស៊ីសងនោះកត្តាដែលបន្ដាលអោយមានអំពើហិង្សាក្នុងគ្រួសារវាពិជាអាចកាត់បន្ថយបានទាំងស្រុង។
សួស្ដីViputh,
សួស្ដីViputh,
ខ្ញុំក៏ឯកភាពថា ការសេពសុរា និងលេងល្បែងស៊ីសងជាកត្តាមួយក្នុងចំណោមកត្តានានា ដែលនាំឲ្យមានអំពើហិង្សានៅក្នុងគ្រួសារ។ ដូច្នេះ ខ្ញុំក៏សូមគាំទ្រទាំងស្រុង ចំពោះដំណោះស្រាយដែលViputh បានផ្ដល់មកនេះ។
ក៏ប៉ុន្តែ ខ្ញុំមិនដឹងថា តើត្រូវធ្វើតាមវិធីណាដើម្បីឲ្យពួកគាត់ឈប់សេពសុរា និងលេងល្បែងស៊ីសង? តើសមាជិកទាំងអស់ មានវិធីអ្វីដើម្បីឲ្យប្ដី ឬប្រពន្ធឈប់ ឬកាត់បន្ថយការសេពសុរា ឬបញ្ឈប់ការលេងល្បែងនោះបានទេ?
សូមអរគុណ,
សុខា
គំនិតខ្លះៗក្នុងការដោះស្រាយអំពើហិង្សា
សួស្ដី សុខា !
ចំពោះខ្ញុំមានគំនិតខ្លះៗក្នុងការចែករំលែកទាក់ទងនឹងអំពើហិង្សា៖
១- បើសិនជាប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ក្នុងនាមជាប្ដី ឬប្រពន្ធ ត្រូវដើរចេញ
២- ត្រូវចេះសម្រួលអារម្មណ៍
ហេតុអ្វីត្រូវដើរចេញ
សួស្តី សុខា និងរស្មី
បន្ទាប់ពីនាងខ្ញុំបានងានហើយក៏មានសំនួរខ្លះចង់បានការបពា្ជាក់បន្ថែម។
១- បើសិនជាប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ក្នុងនាមជាប្ដី ឬប្រពន្ធ ត្រូវដើរចេញ
២- ត្រូវចេះសម្រួលអារម្មណ៍
ហេតុអ្វីបានជាដើរចេញ? ហើយសំរួលអារម្មណ៏របៀបណាដែលអាចទទួលយកបាន? ក្នុងផ្ទះមួយមានមនុស្សចាប់ពី ២នាក់ឡើងជៀសមិនផុតពីការប៉ះសំដីគ្នាទេ។ នាងខ្ញុំនឹងចូលរួមគំនិតខ្លះបន្ទាប់ពីទទួលបានការបកស្រាយ។
អគុណ
ហេតុអ្វីត្រូវដើរចេញ?
សួស្ដីអេឌែន,
ជាបឋមខ្ញុំសូមអរគុណដែលអេឌែនចាប់អារម្មណ៍លើប្រធានបទពិភាក្សានេះ។ ខ្ញុំសូមចូលរួមចំណែកបកស្រាយនឹងសំណួររបស់អេឌែន ដែលសួរថា ហេតុអ្វីត្រូវដើរចេញ?
ជាធម្មតា នៅក្នុងសង្គមយើងនេះ ប្រសិនបើមានជម្លោះអ្វីមួយដែលកើតរវាងភាគីពីរនាក់ ឬពីរក្រុម ហើយមនុស្សទាំងពីរនាក់ ឬក្រុមនោះសុទ្ធតែខ្លាំងរៀងៗខ្លួន នោះវាបណ្ដាលឲ្យមានការខូចខាតទាំងពីរនាក់ ឬក្រុមតិចឬច្រើនជាមិនខាន។
ដូចគ្នានេះដែរ នៅក្នុងក្រុមគ្រួសារ ប្រសិនបើប្រពន្ធឬប្ដីឈ្លោះប្រកែកគ្នាមិនថា ជាករណីតូចតាច ឬខ្លាំងក្លានោះទេ ហើយភាគីទាំងពីរសុទ្ធតែខ្លាំងរៀងៗខ្លួន ដូច្នេះពិតជាមានហោះចាន ហោះឆ្នាំង វាយតប់គ្នា .... ជាមិនខាន នឹងអាចឈានទៅរកការបែកបាក់គ្នាក៏មាន។
ហេតុដូច្នេះហើយ ភាគីម្ខាងឬភាគីណាមួយត្រូវតែ "ដើរចេញ" ប្រសិនបើគេមិនចង់ឲ្យមានជម្លោះខ្លាំងក្លាកើតឡើងទេ។
នេះជាការរួមចំណែករបស់ខ្ញុំ។ ចំពោះការបកស្រាយយ៉ាងណាទៀតនោះ សូមឲ្យម្ចាស់ដើមជួយបកស្រាយបន្ថែមផងចុះ។
សូមអរគុណ,
សុខា
សូមបើកចំហរបេះដូង
សួស្តីលោកពូសុខា
ការដើរចេញពីគ្នាពីព្រោះតែមិនចង់តបតសំដីរឈក៏ខ្លាចទប់អារម្មណ៏មិនបាននៅពេលដែលមានជំលោះកើតឡើងអាចថាជាការចៀសតែមួយរយះខ្លីតែប៉ុណ្ណោះ។ ជាងនោះទៅទៀតរឹតតែមានគំនុំនៅក្នុងចិត្តតែរៀងៗខ្លួនទៅថ្ងៃមុខដ៏វែងឆ្ងាយ មិននិយាយថ្ងៃនេះ តើជំលោះនឹងបញ្ចប់ថ្ងៃនេះដែររឺទេ? យ៉ាងប្រាកដគឺមិនអាចទេ។ គង់នឹងមានថ្ងៃប៉ះគ្នាជាថ្មី ហេតុអ្វីមិនជជែកគ្នាសាកលមើលសិន។
សំរាប់ខ្ញុំការទប់ស្កាត់អំពើហឹង្សា រឺ វិធីដោះស្រាយជំលោះមានច្រើនយ៉ាងណាស់រាប់តាំងពីការអត់ធ្មត់ខន្តី និងស្វែងរកឱកាសសំរាប់ជជែកគ្នាមុខ និងមុខដើម្បជៀសពី ការពិបាកមើលមុខគ្នាថ្ងៃក្រោយ។ ជំនួបគួរតែមានការបើកចំហរបេះដូងក្នុងការទទួលគំនិតយោបល់ភាគីម្ខាងទៀតនោះរាប់ថាជាការប្រសើរបំផុត។ ការដែរដើរចេញពីគ្នាលទ្ធផលចុងក្រោយ គឺស្អប់គ្នានិងឬស្យាដាក់គ្នាគ្មានថ្ងៃចប់។ ពេលខ្លះអាចជាអនុស្សាវរីយ៏ដល់កូនចៅជំនាន់ក្រោយយ៉ាងអាម៉ាស់មុខ។
នេះជាគំនិតនាងខ្ញុំ មិនដឹងថាម្ចាស់ដើម (រស្មី) មានការយល់ឃើញយ៉ាងណាដែរ?
អគុណ!
ពិភាក្សាជាដំណោះស្រាយដ៏ល្អ
សួស្ដី អ្នកទាំងអស់គ្នា!
ដំណាងឲ្យក្រុមការងារស្ត្រី នៃវិបផតថលស្ដីអំពីស្ត្រី សូមថ្លែងអំណរគុណចំពោះការចូលរួមរបស់របស់បងៗ និងប្អូនៗ ដែលជាកោសិកានៃសង្គម ក្នុងការចូលរួមពិភាក្សា ចែករំលែក និងស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាស្ត្រីក្នុងសង្គម។ ខ្ញុំសូមឯកភាពចំពោះ យោបល់របស់បងសុខា និងរស្មី និងសូមកើតសរសើរចំពោះគំនិតដ៏ឆ្លាតវៃ និងពោរពេញទៅដោយសន្តិវិធីរបស់ប្អូនស្រីសំឡាញ់អេឌែន។ ខ្ញុំអាចនិយាយថា អ្វីដែលយើងទាំងអស់គ្នាកំពុងធ្វើលើកំណត់ហេតុបណ្ដាញនេះ គឺជាការពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយមិនប្រើកំហឹងមកដោះស្រាយ ដែលយើងអាចអនុវត្តវិធីបែបនេះជាមួយសមាជិកគ្រួសារ និងអ្នកជាទីស្រលាញ់របស់យើងគ្រប់គ្នា។
ដោយក្ដីសោមនស្ស និងក្ដីសង្ឃឹម
សុខាយុ
សួស្ដីអេ
សួស្ដីអេឌែននិងរស្មី,
បើតាមខ្ញុំស្ដាប់ការបកស្រាយរបស់អេឌែននិងរស្មីគឺនៅពេលដែលកើតមានរឿងបែបនោះ យើងត្រូវរកវិធីនិយាយ ឬជជែកគ្នាដើម្បីដោះស្រាយបញ្ហាឲ្យបានជ្រះស្រឡះ (អេឌែន) ដោយនៅពេលដែលកំពុងកើតមានរឿងនោះ ម្នាក់ត្រូវដើរចេញដើម្បីបន្ធូរសភាពតានតឹង ឬដើម្បីបន្ធូរកំហឹង រួចនឹងនិយាយ ឬជជែកគ្នានៅពេលស្ងប់អារម្មណ៍រៀងៗខ្លួន (រស្មី) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
តាមខ្ញុំ ខ្ញុំគិតថា នេះពិតជាវិធីដោះស្រាយមួយល្អណាស់។ សូមអរគុណ រស្មី និងអេឌែនដែលបានចូលរួមផ្ដល់វិធីដោះស្រាយយ៉ាងល្អនេះ។
ក្រៅពីវិធីនេះ តើមានវិធីដោះស្រាយអ្វីផ្សេងទៀតទេ? ខ្ញុំសង្ឍឹមថា នឹងមានការចូលរួមរកវិធីដោះស្រាយអំពីបញ្ហាអំពើហិង្សាក្នុងគ្រសារ ពីសមាជិកជាច្រើនទៀតជាមិនខាន ដើម្បីឲ្យសង្គមតូចមានភាពសុខដុម ដែលជាចំណែកនៃសង្គមទាំងមូល។
សូមអរគុណ,
សុខា
វិធីទប់ស្កាត់អំពើហិង្សា
ជំរាបសួរ លោកពូសុខា
សួស្ដី អេនឌី
ចំពោះគំនិតរបស់ខ្ញុំមានន័យថា កាលណាមានជម្លោះយើងត្រូវដើរចេញ គឺមិនមែនដើរចេញទាំងទទឹងទទែងនោះទេ យើងត្រូវប្រាប់គាត់ថា កាលណាគាត់ឈប់ខឹង ហើយត្រជាក់ចិត្តសិន ចាំមកជជែកគ្នាម្ដងទៀត ។ ព្រោះយើងមិនអាចជជែកគ្នាទាំងកំពុងមានកំហឹងនោះទេ ។ ពេលយើងដើរចេញយើងអាចទៅធ្វើនេះធ្វើនោះអោយឆ្ងាយពីគាត់ ចៀសវាងគាត់មកតាមរករឿងជាមួយយើងទៀត ។
នេះជាគំនិតដ៏តូចរបស់ខ្ញុំ ប៉ុន្តែបើសិនជាមានអ្វីចង់បន្ថែមសូមជួយចែករំលែកផង !
អរគុណពីរស្មី
ការអព្យាស្រយ
សួស្ដី មិត្តអ្នកអាន
ខ្ញុំបាទ សុភា
សូមចូលរួមពិភាក្សា ទៅលោកពូសុខា
ចំពោះគំនិតរបស់ខ្ញុំមានន័យថា កាលណាមានជម្លោះយើងត្រូវដើរចេញ គឺ មិនមែនដើរចេញទាំងទទឹងទទែងនោះទេ យើងត្រូវ និយាយសុំទោសចាំស្អែកឬបន្តិចទៀតចាំនិយាយ នៅពេលដែលគាត់បាត់ខឹងយើងនិយាយទៅគាត់ទើបគាត់
ព្រមទទួលអ្វីដែលជាកំហុសឬចំណុចដែលគាត់ត្រូវកែប្រែ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ចូលរួមបន្ថែមទៅលើអំពើហិង្សាក្នុងគ្រួសារ
ការយោគយល់អព្យាស្រាយ ការអត់អោនកំហុស ការមិនមើលបំណាំគ្នា ការប្រសប់ការប្រើប្រាស់ពាក្យស្ដី ការចេះជួយគ្នាទៅវិញទៅមក ដូចពាក្យចាស់លោកថា ( ប្ដីខឹង ប្រពន្ធអត់ )។
នេះជាគំនិតរបស់ខ្ញុំក្នុងការកាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ។
បើសិនមានគំនិតដែលល្អសូមបន្ថែម។
អគុណសំរាប់ការចូលរួម !