ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

រៀបការក្លែងក្លាយ

បាន​ដាក់​ស្នើ​ដោយ សៀនស្តារី នៅ ព្រហស្បតិ៍, 06/25/2009 - 11:31
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​


ជា​ធម្មតា​ខ្ញុំ​តែង​ឃើញ​ប្រជាជន​ខ្មែរ​ភាគច្រើន​ចូលចិត្ត​រៀបការ​ក្លែង​ក្លាយ​ដើម្បី​ទៅ​រស់​នៅ​ឯក្រៅ​ប្រទេស​ព្រោះ​ពួកគេ​គិត​ថា​នៅ​ទីនោះ​ងាយ​ស្រួល​ក្នុង​ការ​រក​បា្រក់​ចំណូល​សំរាប់​ផ្គត់ផ្គង់​គ្រួសារ​និង​បង​ប្អូន ប៉ុន្តែ​គេ​មិន​គិត​ថា​ការ​រៀបការ​ក្លែង​ក្លាយ​មាន​ផល់​ប៉ះពាល់​ជាច្រើន​ដូចជា​អ្នកខ្លះ​ចាញ់​បោក​គេ​ហើយ​ទៅ​ដល់​ស្រុក​គេ​គ្មាន​ការងារ​ធ្វើ​និង​មាន​បញ្ហា​ជា​ច្រើន​ទៀត។

អាពាហ៌ពិពាហ៌ក្លែងក្លាយងាយនឹងក្លាយទៅជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស

       
បាន​ដាក់​ស្នើ​ដោយ ម៉ៅ សុនិកែវ នៅ ពុធ, 07/08/2009 - 15:53







ពិតណាស់អាពាហ៌ពិពាហ៌ជាមួយជនបរទេសមួយចំនួនមិនមែនជាអាពាហ៌ពិពាហ៌ដែលរៀបការ​ដើម្បីក្លាយជាប្តីប្រពន្ធមួយពិតប្រាកដនោះទេ។
គឺ​ដោយ​សារ​តែ​ខ្វះ​ការ​ពិចារណា​និង​ដោយ​សារ​តែ​គិត​ថា​ការ​រៀប​អាពាហ៌ពិពាហ៌​ជា​មួយ​ជន​បរទេស​និង​ទៅ​នៅ​បរទេស​អាច​អោយ​ពួក​គាត់​រស់​នៅ​ស្រួល​និង​មាន​លុយ​ច្រើន
តែ​ពួក​គាត់​មិន​បាន​គិត​ពី​ផល​លំ​បាក​ដែល​វា​នឹង​កើត​ឡើង​នោះ​ទេ
ដូច​ជា​ជន​បរទេស​ទាំង​នោះ​រៀប​ការ​ជា​មួយ​យើង​គឺ​ដើម្បី​យក​​ទៅ​លក់​នៅ​ប្រទេស​របស់​គេ។
មាន​ស្រ្តី​ច្រើន​ណាស់​ដែល​ជួប​ប្រទះ​នូវ​បញ្ហា​ទាំង​នេះ
និង​ទ​ទួល​រង​នូវ​អំ​ពើ​ហិង្សា​ពី​សំ​ណាក់​ជន​បរទេស​ទាំង​នោះ​ទៀត​ផង​ពេល​ដែល​ពួក​គាត់​ចង់​ត្រ​ឡប់​មក​វិញ​មិន​ដឹង​ជា​ទៅ​ទំ​នាក់​ទំនង​ជា​មួយ​អ្នក​ណា​ព្រោះ​ខ្លួន​មិន​សូវ​ស្គាល់​ប្រ​ទេស​គេ​ដូច្នេះ​មានតែ​ទ្រាំ​នៅ​ទំ​រាំ​ខ្លួន​អាច​រក​ផ្លូវ​ដើម្បី​ត្រឡប់​មក​ស្រុក​វិញ។​​