ករណីដែលកើតឡើងទាំងនោះ អំពើហិង្សាក្នុងគ្រួសារ ហាក់ដូចជាពាក់ព័ន្ធទៅនឹងជីវិតសង្គម និងជីវភាពប្រចាំថ្ងៃនៃប្រជាពលរដ្ឋទូទៅច្រើនជាងគេ ទោះបីជាអំពើហិង្សាទៅលើស្ត្រី ភេទទាំងបីប្រភេទនេះ មានច្បាប់ដាច់ដោយឡែកពីគ្នា ដើម្បីទប់ស្កាត់អ្នកប្រព្រឹត្ត និងមានការផ្តន្ទាទោសចំពោះជនប្រព្រឹត្តកំហុស
ក៏ដោយ ក៏គេឃើញបញ្ហាទាំងនេះនៅតែកើតមានជាប្រចាំផងដែរ។






លើកកំពស់សិទ្ធិស្ត្រី
គឺធ្វើឡើងដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្ត្រី
នៅក្នុងសង្គមនិងទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមការជួញដូរការកេងប្រវ័ញ្ចលើ
កម្លាំងពលកម្ម
ស្ត្រី។ការលើកកម្ពស់សិទ្ធិស្ត្រីគឺអោយតម្លៃចំពោះកិច្ចការងារស្ត្រី
ទោះជាការងារគេហកិច្ចក៏ដោយ
ព្រោះការងារក្នុងផ្ទះក៏ដូចជាការងារក្រៅផ្ទះរបស់បុរសដែរ
ដូច្នេះស្ត្រីមានសិទ្ធិដូចជាបុរសដែរ។ផ្ដល់ឱកាសអោយស្ត្រីចូលរួមការងារនៅក្នុងសង្គមដូចជាបុរស
សូមកុំគិតថាស្ត្រីមិនមានសមត្ថភាពស្មើនឹងបុរស។ការចូលរួមលើកកម្ពស់សិទ្ធិស្ត្រីគឺទាមទារអោយមានការចូលរួមពីបុរស
ទើបអាចធ្វើទៅបាន ។