ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

បុរស​ស្រលាញ់​ស្ត្រី​ចាប់​ពី​១០០%​ធ្លាក់​ទៅ​​០% នៅ​ពេល​ស្ត្រី​ចាប់​ផ្ដើម​ការ​ស្រលាញ់​ពី​០%​ឡើង​ទៅ ១០០%

បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ សុក្រ, 09/11/2009 - 18:12
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

យើង​អាច​សង្កេត​ឃើញ​ថា​បុរស​ចាប់​ផ្ដើម​ការ​ស្រលាញ់​របស់​គាត់​ពី​១០០%​នៅ​ពេល​គាត់​តាម​ស្រលាញ់​ស្ត្រី និង​ការ​ស្រលាញ់​នោះ​នឹង​ធ្លាក់​ចុះ​រហូត​ដល់​០%។ អញ្ចឹង​ហើយ​បាន​ជា​យើង​សង្កេត​ឃើញ​ថា បុរស​នឹង​ចាប់​ផ្ដើម​មាន​នារី​កំណាន់​ចិត្ត ឬ​បែក​ចិត្ត​ទៅ​​ស្រលាញ់​ដៃ​គូ​ថ្មី។ បុរស​មិន​​បាន​គិត​ថា គាត់​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​​ស្នេហា​ដែល​គាត់​បាន​បង្កើត​នោះ​ទេ។ ចំណែក​ស្ត្រី​វិញ​ចាប់​ផ្ដើម​ការ​ស្រលាញ់​ពី​០% និង​ឈាន​ដល់​១០០% ដោយសារ​តែ​ស្ត្រី​ភាគច្រើន​នឹង​ពិចារណា​អំពី​ភាព​ដែល​អាច​ទៅ​រួច​នៃ​សេចក្ដី​ស្នេហា​នេះ និង​​ការ​ទទួល​ខុស​ត្រូវ​​លើ​ស្នេហា​​ដែល​នឹង​កើត​មាន​។

ឧទាហរណ៍ បុរស​ម្នាក់​តាម​ស្រលាញ់​នារី​​ម្នាក់​យ៉ាង​ខ្លាំង (១០០%) តែ​នៅ​ពេល​ស្នេហា​នេះ​កើត​ឡើង និង​នារី​នោះ​​​ក៏​ស្រលាញ់​បុរស​នោះ​ដែរ បុរស​នោះ​បែរ​ជា​ប្រាប់​នារី​ថា ស្នេហា​នេះ​មិន​អាច​បន្ត​ទៀត​ទេ ពីព្រោះ​ថ្ងៃ​ខែ​យើង​មិន​ត្រូវ​គ្នា។​តើ​បុរស​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ស្នេហា និង​ដៃ​គូ​ស្នេហា​នេះ​ដែរ​ឬទេ? ស្នេហា​នេះ​នឹង​បែក​បាក់​នៅ​ពេល​សេចក្ដី​ស្នេហា​របស់​បុរស​ធ្លាក់​ដល់​០%។

សុខាយុ

ក្ដី​ ស្រលាញ់ មិនដូច អ្នកនិយាយ នោះ ទេ

       
បាន​ដាក់​ស្នើ​ដោយ meashsim (មិន​បាន​ផ្ទៀងផ្ទាត់) នៅ Sat, 03/06/2010 - 21:01

សួរស្ដី កញ្ញា យុ។
មែន ស្រ្ដី មានភាពទន់ភ្លន់ ជាអ្នក តំណាង អោយភាពស្ថិថេរ យូរអង្វែង។ ប៉ុនែ្ត អ្នកហាក់បីដូច ប្រៀប​បុរស់ហ្នឹង! ជាមនុស្ស គ្មានបះដូង អញ្ចឹង!
កញ្ញា គួរដឹងថា ការស្រលាញ់គ្មានដែនកំនត់ ទេ រី​ ឯការស្អប់ក៏គ្មាន ែដនកំណត់ដែរ។ ប៉ុន្តែ​ការស្អប់ស្ថិតនៅត្រឹមស្រលាញ់ ហើយ ស្រលាញ់ស្ថិតនៅត្រឹមស្អប់។
ស្រលាញ់ មនុស្សម្នាក់ សូមកុំគិតអាក្រក់ពីគេ។

បុរសខ្លះប៉ុណ្ណោះ

       
បាន​ដាក់​ស្នើ​ដោយ ខេមរាវុធ នៅ ពុធ, 10/14/2009 - 05:18

សុខាយុនិយាយដូច្នេះត្រូវខ្លះខុសខ្លះ។ និយាយម៉ៅចំពោះបុរសទាំងអស់ មិនត្រឹមត្រូវទេ ព្រោះមានបុរសភាគច្រើនគាត់ស្រឡាញ់បានយូរអង្វែងដែរ ហើយបុរសខ្លះក៏ត្រូវ ទទួលរងនឹងការក្បត់ចិត្តពីសំណាក់នារីដែរ។ ខ្ញុំយល់ថា រឿងក្បត់មិនក្បត់ ពុំមែនបណ្តាលមកពី ភេទរបស់មនុស្សនោះទេ តែមកពីបុគ្គល។

នារីខ្លះចូលចិត្តមានប្រុសច្រើន តែយើងមិនសូវកត់សម្គាល់ ព្រោះសង្គមបានមើលរំលង ដោយសារតែឋានៈរបស់ពួកនាង ឬវង្សត្រកូលរបស់ពួកនាង។ នារីភាគខ្លះមានអាជីពជាសិល្បករ (មិនមែនទាំងអស់) ពួកនាងមានទំនាក់ទំនងជាមួយបុរសច្រើន ដូច្នេះពួកនាងច្រើនតែមិនសូវ
ស្មោះ។ ខ្ញុំថា នេះជារឿងធម្មតា ព្រោះវាជាជីវិតរបស់ពួកគេ។ មិនមែនជីវិតរបស់ខ្ញុំទេ។

ខេមរាវុធ

What Men and Women need to do before they marry ?

       
បាន​ដាក់​ស្នើ​ដោយ Hash Veasna (មិន​បាន​ផ្ទៀងផ្ទាត់) នៅ ពុធ, 10/07/2009 - 11:16

So in this situation where you have raised the issue about I have the following point for all to discuss as an Open discussion on the topic:

"What Men and Women need to do before they marry with each other and to avoid divorce after married?"

If we can help people to understand about the concept, what need to do, what are the important points need to take into consideration before hey marry. It is believe that we can reduce the percentage of love risis after marry. So If anyone could share any idea about what should en and women do in order to help to improve the way they are thinking and help to build society with good and best family with happiness after they married.

The most prevelant

       
បាន​ដាក់​ស្នើ​ដោយ Tita នៅ ព្រហស្បតិ៍, 09/17/2009 - 15:39

Hello

សេចក្តី​ស្រលាញ់​បាន​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​របស់​ភាគី​ទាំង​សង​ខាង​។ បើ​មើល​ជា​ទូទៅ​បុរស​ហាក់​ដូច​ជា​មាន​ការ​តស៊ូ​ក្នុង​ការ​ស្រលាញ់​ស្រ្តី​ម្នាក់​យ់ាង​ខ្លាំង​ អាច​និង​និយាយ​បាន​ថា​៖​ធ្វើ​អ្វី​ក៏​បាន​ដែរ​អោយ​តែ​បាន​គេ​ស្រលាញ់​ រឺ​ក៏​មាន​ដំ​ណើរ​ជាមួយ​គ្នា ​ទន្ទឹម​និង​ភាគី​ស្រ្តី​មិន​សូវ​ជា​​ចាប់​​អារម្មណ៏​​ អាច​​មក​​ពី​​ការ​​ខ្មាស់​អៀន​និ​ង​ប្រពៃ​ណី​ទំនៀម​ទំលាប់​។ ជាមួយ​គ្នា​នេះ​ដែរ​វដ្ត​នៃ​ការ​ស្រលាញ់​ជា​ទូទៅ​យើង​តែង​តែ​ជួប​ប្រទះ ​៣​ដំណាក់​កាល​ដូច​ខាង​ក្រោម​៖

1-​ ​ដំណាក់​កាល​ដំបូង​សាង​សង់​ (ចាប់​ផ្តើម)

 

ជា​ដំណាក់​កាល​ដ៏ផ្អែម​ល្ហែម ​ជា​ទូទៅ​ផ្តើម​ចេញ​ពី​ភាគី​បុរស​ដែល​ត្រូវ​បាន​សំដែង​ទៅ​កាន់​ភាគី​ស្រី ​រឹ​ក៏​មាន​ន៏យ​ថា​៖​តាម​ស្រលាញ់​ សុំ​ស្រលាញ់​ភាគី​ស្រី​។ អ្វី​ក៏​ធ្វើ​បាន​ដែរ​អោយ​តែ​គេ​ស្រលាញ់​ខ្លួន​វិញ​ រឺ​ក៏​ព្រម​ទៅ​តាម​ការ​ណាត់​ផ្សេង​ៗ​របស់​ខ្លួន​។ ដំនាក់​កាល​នេះ​ភាគី​ស្រ្តី​មាន​តំលៃ​ណាស់ អាច​និង​គិត​រឺ​ក៏​និយាយ​ថា៖​ខ្លួន​ពិត​ជា​មាន​សំនាង​ណាស់​ដែរ​មាន​បុរស​ម្នាក់​តាម​ស្រលាញ់​និង​ហ៊ាន​លះ​បង់​ពេល​វេលា​និង​ធ្វើ​អ្វី​ៗ​ដែលខ្លួន​ចង់​បាន​សំរាប់​ខ្លួន ​រហូត​ទុក​ចិត្ត​ទុក​ថ្លើម​លះ​បង់​ខ្លួន​ប្រាណ​សំរាប់​ជា​ការ​ឆ្លើយ​តប​និង​តប​ស្នង​ទៅ​ភាគី​បុរស​ព្រោះ​តែ​ទំនុក​ចិត្ត​ថា​គេ​មិន​បោះ​បង់​ចោល​ខ្លួន​ឡើយ​។ ​ពេល​នេះ​ការ​ស្រលាញ់​ពួក​គេ​ពិត​​ជា​គួរ​អោយ​ច្រណែន​ណាស់ ដូច​ជា​ពាក្យ​មួយ​ឃ្លាដែល​មនុស្ស​ចូល​ចិត្ត​លើក​យក​មក​និយាយ​ពី​មា​ត់​មួយ​ទៅ​មាត់​មួយ​៖ គូរ​សង្សារ​ថ្មី​ថ្មោង អង្គុយ​លេង ពេល​នោះ​មេឃ​រក​កល្ប​ចង់​ភ្លៀង ភាគី​ស្រី​ក៏​សួរ​ទៅ​កាន់​ភាគី​បុរស​៖​ បង​ហេតុ​អ្វី​មេឃ​ខ្មៅ​អចឹង ភាគី​បុរស​ក៏​ឆ្លើយ​តប​វិញ ពី​ព្រោះ​មេឃ​ចាញ់​សំរស់​អូន ។ ចំលើយ​នេះ​រឹត​តែ​ធ្វើ​អោយ​ភាគី​ស្រី​មាន​ការ​ស្រលាញ់​កាន់​តែ​ខ្លាំង​ឡើង​ស្នេហា​របស់​នាង​និង​មិន​អាច​សាប​សូន្យ​ឡើយ​។

2- ដំណាក់​កាល​ព្យុះ​ភ្លៀង

អ្នក​ណា​ទៅ​វាស់​ចិត្ត​មនុស្ស​បាន អ្វី​ដែល​បាន​គិត​ថា​ស្នេហា​ពួក​គេ​មិន​ប្រែ​ប្រួល​ចាប់​ផ្តើម​ផ្តល់​នូវ​ចំនុច​ខ្មៅ​បណ្តើរ​។ ​មេឃ​រក​កល្ប​ចង់​ភ្លៀង ភាគី​ស្រី​ក៏​សួរ​ទៅ​កាន់​ភាគី​បុរស​៖ បង​ហេតុ​អ្វី​មេឃ​ខ្មៅ​អចឹង ភាគី​បុរស​ក៏​ឆ្លើយ​តប​វិញ ( ពី​ព្រោះ​មេឃ​ចាញ់​សំរស់​អូន) បាន​បែរ​ក្លាយ​ជា ​មេឃ​ខ្មៅ​មេឃ​រក​ភ្លៀង​ភ្លើ​មែន ។ ដំណាក់​កាល​នេះ​ត្រូវ​បាន​ប្រឈម​និង​ការ​មិន​ចុះ​សំរុង​និង​គ្នា​អាច​មក​ពី​ការ​ផ្លាស់​ប្តូរ​អារម្មណ៏​រៀង​ៗ​ខ្លួន​។ ​ជា​ទូ​ទៅ ត្រូវ​បាន​ចាប់​ផ្តើម​ចេញ​ពី​ភាគី​បុរស​មុន ស្រប​និង​មូល​ហេតុ​ជា​ច្រើន​ដូច​ជា​៖​ធុញ​ថប់​និង​ភាព​ដដែល​ៗ ​រស​ជាតិ​ដដែល​ៗ មាន​ការ​យល់​ឃើញ​រឺ​ក៏​កំពុង​សំលឹង​ទៅ​អ្នក​ថ្មី​ដេល​ពើប​ប្រទះ ការ​មិន​ស្រប​ខាង​គំនិត គ្រួសារ ស្ថាន​ភាព​ហិរញ្ញវត្ថុ ចំណេះ​វិជ្ជា​ រូប​សម្បត្តិ ប៉ុន្តែ​បុរស​ពិត​ជា​មិន​ហ៊ាន​និយាយ​ថា ពី​ព្រោះ​តែ​ចំនុច​ខាង​លើ​ដើម្បី​ធ្វើ​ការ​បែក​បាក់​នោះ​ទេ។ ដំនាក់​កាល​នេះ​កំរ​ភាគី​បុរស​ដែល​ត្រូវ​ទឹក​ភ្នែក​ណាស់ យើង​ច្រើន​ជួប​លើ​ភាគី​ស្រី​ដែល​ពេល​ខ្លះ​ដល់​ថ្នាក់​សំលាប់​ខ្លួន ទឹក​ភ្នែក​ប៉ុណ្ណា​នោះ​អាស្រ័យ​និង​ការលះបង់​របស់​ភាគី​ស្រី​នោះ។

3- ដំណាក់កាលឆ្លុះបព្ចាំង (អភិវឌ្ឍន៏)

ក្រោយ​ពី​ជួប​ពីដំណាក់​កាលព្យុះភ្លៀង ភាគី​ទាំងសង​ខាង​សំរេចចិត្ត​ធ្វើការ​ចរចារ ។​ក្នុង​ដំណាក់​កាល​នេះ​យើង​តែង​ជូប​ប្រទះ​ចំលើយ​ពីរ៖

ការ​បែក​បាក់ (ភាគី​ណាមួយ​ទ្រាំទ្រ​មិន​បាន) រឺ​ចំលើយ​ដែលធ្វើ​អោយ​ភាគី​មួយ​និយាយ​តបអត់​បាន​គឺ ថ្ងៃ​ខែ​មិន​ចុះ​សំរុងនិង​គ្នាមិន​អាចរស់​នៅ​ជាមួយ​គ្នា​ដល់ចាស់​កោង​ខ្នង​ទេ ចប់​ដូច​លោក​ទេស ចែក​ផ្លូវគ្នា​រៀងៗ​ខ្លួន និង​អហោ​សកម្ម​និង​គ្នា​ត្រឹម​នេះ។

ការរស់​នៅ​ជាមួយគ្នា​បន្តទៀត (បើ​ភាគី​មួយ​ទ្រាំនិង​ទង្វើ​ភាគីម្ខាង​ទៀត​បាន) ចំនុច​នេះ​កំរ​ឃើញ​ជាការ​ទទួល​យកពីភាគី​បុរស​ណាស់ ជា​ទូទៅ​គឺភាគី​ស្រី ដែល​ទទួល​ស្គាល់​ពី​កំសួល​ចិត្ត​បុរស ពីព្រោះ​មិន​ចង់​មាន​ឈ្មោះ​ថា​ស្រី​មាន​ប្តី​2​​រឺ​៣ រឺ​ស្រី​មាន​ប្រុស​ច្រើន​ដែល​សង្គម​ស្ទើរ​តែ​មិន​ទទួល​ស្គាល់​រឺអោយ​តំលៃ​ទាប​។

តាម​ការ​សរសេរ​ខាង​លើ ការ​ស្រលាញ់​បុរស​បាន​ចាប់​ផ្តើម​ពី​100%​- 0% ស្រប​ពេល​ដែល​ស្រី​ចាប់​ផ្តើម​ពី​​0%​-​១00%​ដែល​ជា​ការ​សំលឹង​ភាគ​ច្រើន​។ ដំណាក់​កាល​ទាំង​បី​មិន​មែន​ជួប​តែ​លើ​គូរ​សង្សា​នោះ​ទេ គឺ​ត្រូវ​បាន​ជួប​ប្រទះ​ភាព​ជា​ប្តីប្រពន្ធ​ដូច​គ្នា។

Thanks

 

រូបភាព​របស់ លីនណា

មនុស្ស​សុទ្ធ​តែ​មាន​បេះដូង^^

       
បាន​ដាក់​ស្នើ​ដោយ លីនណា នៅ អង្គារ, 09/15/2009 - 16:52

សួស្តី​​ សុខា​យុ​និងមិត្ត​អ្នក​អាន​ទាំង​អស់​៖

ការ​ផ្លាស់​ប្តូរ​អត្តចារិក​នៃ​សេចក្តី​ស្រលាញ់​​គឺ​​មិន​ជា​ខុស​គ្នា​រវាង​ ភេទ​ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ​ហើយ​ក៏​​ប្រ​ហែល​ជា​មិន​អាច​និយាយ​ថា​សេចក្តី​ សេ្នហា​របស់​បុរស​គឺ​ចាប់​ផ្តើម​ពី​កំរិត​ខ្ពស់​បំផុត​​មួយ​រយ​ភាគរយ​មក​ដល់ ចំនុច​​សូន្យ​ភាគ​រយ​នោះ​ដែរ​ ប៉ុន្តែ​កត្តា​នេះ​ក៏​សូម​មិន​បដិសេធ​ឲ្យ​ដាច់​អហង្កា​ថា​វា​មិន​​អាច​​កើត​ ឡើង​នៅ​លើ​វាល​វដ្ដសង្សា​ដ៏​វែង​អន្លាយ​នេះ​នោះ​ទេ។

សេចក្តី​សេ្នហា​​ស្មោះ​ឬ​មិន​ស្មោះ​គឺ​​​​អាស្រ័យ​ទៅ​លើ​ការ​មាន​ សតិសបញ្ញៈ​ ការយល់ចិត្ត ការ​អត់ធ្មត់​ ហើយ​និង​កត្តា​ជា​ច្រើន​ទៀត​ រួម​មាន​ទាំង​​ភាព​ចុះ​សម្រុង​និង​ការ​ផ្តល់​ឱកាស​ទៅវិញ​ទៅមក​។សេច​ក្តី​ ស្នេហា​ដែល​ចាប់​ផ្តើម​ចេញ​ពន្លក​​គឺ​ជា​សេចក្តី​សេ្នហា​ដែល​ភាគី​ទាំង​ សងខាង​មាន​អារម្មណ៏​ហាក់​​ដូច​ជា​ការ​បូជា​នូវ​ភាព​ស្មោះ​របស់​ពួក​គេ​ទៅ​ វិញ​ទៅ​មក​ហើយ​ក្នុង​ដំណាក់​កាល​នេះ​ គឺ​ប្រហែល​ជា​ចំណុច​ដ៏​ពុះ​កញ្ជ្រោល​បំផុត​រវាង​គូ​ស្នេហ៍​ថ្មី​ថ្មោង​។​ ទាំង​នេះ​ចង់​ស​បញ្ជាក់​ថា​កំរិត​នៃ​ក្តី​ស្រលាញ់​អាច​ត្រូវ​បាន​គេ​យល់​ថា​ ឈាន​ដល់​​ចំនុច​កំពូល​ឬ​ក៏​ចំនុច​នៃ​ការ​បូជា​ជីវិត​ឲ្យ​គ្នា​​នៅ​​ក្នុង​ ដំណាក់​កាល​ដំបូងនិង​បន្ត​បន្ទាប់​។​​ ម​នុស្ស​កើត​មក​គឺ​បាន​នាំយក​មក​ជា​ស្រេច​​នូវ​ការ​គិត​ ការ​ពិចារណា​ ការ​វិភាគ​ ហើយ​នឹង​​សេចក្តី​ស្រលាញ់​​ប៉ុន្តែ​គ្រាន់​តែ​កំរិត​នៃ​ការ​ប្រើ​ប្រាស់​នូវ ​អ្វី​ដែល​មាន​គឺ​អាច​នឹង​មិន​ដូចគ្នា​។ពេលខ្លះ​អត្តចារិក​ពី​ធម្មជាតិ​រវាង ​បុរស​និង​ស្ត្រី​ត្រូវ​បាន​កំហិត​ព្រំដែន​នៃ​ការ​បញ្ចេញ​អារម្មណ៍​ដែល​មាន​ ពិត​នៅ​ក្នុង​ខ្ឡួន។​

តាម ​តថភាព​ជាក់​ស្តែង​ បុរស​អាច​មាន​ឱ​កាស​បង្ហាញ​នូវ​សេចក្តី​ស្រលាញ់​របស់​ខ្លួន​បាន​ច្រើន​ជាង​ ស្ត្រី​ក្នុង​ខណៈ​ពេល​ដែល​ការ​ឈឺ​ចាប់និង​ការ​សប្បាយ​រីក​រាយ​ក៏អាច​កើត​មាន ​ដំណាល​គ្នា​សម្រាប់​រូប​គេ​ផ្ទាល់​​ដែរ។​ការ​ចាប់​ផ្តើម​នៃ​ពន្លក​ដំបូង​​ គឺ​បុរស​ត្រូវ​ការ​ពេល​វេលា​និង​ឱ​កាស​ជា​ចំបង​សម្រាប់​បង្ហាញ​ថា​តើ​ទំហំ​ នៃ​សេចក្តី​ស្រលាញ់​របស់​ពួក​គេ​គឺ​មាន​កំរិតណា​ប៉ុន្តែ​ពេល​ខ្លះ​សូម្បី​តែ ​​​​ឱកាស​នៃ​ការ​បង្ហាញភាព​ ស្មោះ​ក៏​គ្មាន​ផង។ចំពោះ​ស្ត្រី​គឺ​ប្រហែល​ជា​ពិបាក​បន្តិច​ក្នុង​ការ​ បង្ហាញ​នូវ​ទំហំ​នៃ​សេចក្តី​ស្រលាញ់​របស់​ខ្លួន​ទៅ​កាន់​ភាគី​បុរស​ ដោយ​ម្យ៉ាង​ភាព​អៀន​ប្រៀន​ ម្យ៉ាង​សម្ពាធ​នៃ​ទំនៀម​ទំលាប់​ប្រពៃ​ណី​ហើយ​ម្យ៉ាង​ទៀត​អាច​ថាជា​​ការកំហិត ​ឬ​ទំលាប់ផ្ទាល់​ពី​សង្គម​។​ដោយ​ហេតុនេះ​ទើប​ជា​ទូទៅ​កត្តា​នេះ​​ធ្វើ​ឲ្យ​ ពិបាក​ក្នុងការ​កំណត់​នូវ​ទំហំ(១០០%ឬក៏០%)​​ចំពោះ​​ការ​បូជា​នៃ​សេចក្តី​ ស្រលាញ់​របស់​ពួកគាត់​តាំង​ពីជំហាន​ដំបូង។

ជា​ការ​ពិត​ភេទ​បុរស​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​​ជា​ភេទ​មួយ​ពិត​ជា​មាន​ ការ​ភិត​ក្បត់​(ឬ​គេ​ហៅ​ថា​លួច​រក​ស៊ី​ក្រៅ​)មាន​​​ ចំនួន​ច្រើន​ជាង​ស្ត្រី​​ក៏​ពិត​មែន​​ ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា​បុរស​ទាំង​អស់​សុទ្ធ​តែ​ប្រព្រឹត្ត​ខ្លួន​ របស់​ពួក​គេ​ដូច​គ្នា​នោះ​ដែរ។ដោយ​ពេល​ខ្លះ​​បុរស​មួយ​ចំនួនអាច ​រក្សា​នូវ​ក្តី​ស្រលាញ់​របស់​ពួក​គេ​តាំង​តែ​វិនាទី​ដំបូង​រហូត​ដល់​ អវសាន្ត​នៃ​ពិភព​លោក​ក៏​មាន​។រឿង​រ៉ាវ​ក្នុង​លោក​គឺ​អាច​កើត​មាន​ដោយ​នឹក​ ស្មាន​មិនដល់​។

ភាព ​ស្រលាញ់​របស់​បុរស​មិន​ចាំបាច់​បង្ហាញ​តែ​ការ​រស់​នៅ​ជួប​ជុំ​ក្នុង​នាម​ជា ​ប្តី​ប្រពន្ធ​នោះ​ទេ​ ពេល​ខ្លះ​គេ​អាច​លះ​បង់​នូវ​បេះដូង​នៃសេចក្តី​​ស្រលាញ់​​របស់​ខ្លួន​ដើម្បី​ បំពេញ​នូវ​ការ​គោរព​ចំពោះ​ការ​សំរេច​ចិត្ត​របស់​ភាគី​នារី​។​​កត្តា​នេះ​​ អាច​នាំ​ឲ្យមាន​ការ​វាយ​តំលៃ​ល្អៀងខ្លះពី​​សំណាក់​បជ្ឈដ្ឋាន​ខាង​ក្រៅ​ចំពោះ ​ទង្វើ​របស់​បុរសដែល​ហេតុ​នាំ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា​សេចក្តីស្នេហ៍​របស់​ គាត់ចាំ​ផ្តើម​ពី​កំរិត​មួយ​រយ​ទៅ​កាន់​កំរិត​សូន្យ។​

ជា​រួម​កំរិត​នៃ​សេចក្តី​ស្រលាញ់​ពិត​ជា​មិន​អាច​វាស់​ស្ទង់​តាម​រយៈភេទ​នោះ ​ទេ ​ ហើយ​ប្រកដ​ណាស់​មនុស្ស​កើត​មក​មាន​នូវ​ការ​គិត​ ​មាន​នូវ​ការ​សំរេច​ចិត្ត​ ដែល​ពិសេស​ទោះ​បី​ជា​ភេទ​ណា​ក៏​អាច​មាន​ទង្វើ​ខុស​និង​ត្រូវ​ដែរ។​បុរស​អាច​ ក្បត់​ស្រ្តី​ប៉ុន្តែ​ក៏​មិន​អាច​និយាយ​ថា​ស្ត្រី​មិន​អាច​ក្បត់​បុរស​នោះ​ ដែរ។​បុរស​អាច​ធ្វើ​ឲ្យ​ស្ត្រី​ខូច​ចិត្ត​ឬ​ពិបាក​ចិត្ត​ប៉ុន្តែ​ស្ត្រី​ក៏​ អាច​ធ្វើ​បាន​ដូច​គ្នា។​មនុស្ស​គ្រប់​រូប​មាន​នូវ​បេះ​ដូង​ មាន​នូង​ផ្នែក​សប្បាយ​និង​ការ​ឈឺ​ចាប់​ ប៉ុន្តែ​គ្រាន់​តែ​ការ​ដោះ​ស្រាយ​និង​ការ​ប្រឈម​ទៅ​នឹង​បញ្ហា​នោះ​អាច​មាន​ លក្ខណៈ​និង​ទំហំ​​ផ្សេង​គ្នា​ប៉ុណ្ណោះ។


មាន​ចំនុច​ណា​លើស​លស់​សូមេត្តា​ អភ័យទោស​

លីនណា

 

ល្អណាស់ លីនណា

       
បាន​ដាក់​ស្នើ​ដោយ សម្បត្តិ នៅ ច័ន្ទ, 01/25/2010 - 11:33

គ្មាន​អ្វីវាស់​ស្ទង់​ទៅ​លើ​ជំរៅ​ចិត្ត​មនុស្ស​បានទេ ។ សេចក្ដីស្នេហា​មិន​ មែន​កើត​ឡើង​តែ​ម្ខាង​បានទេ វា​ទាល់​តែ​ពី​នាក់​ឡើង​ទៅ ហើយ​វា​មិន​សុទ្ធ​តែ​បុរស​ផ្ដើម​មុន​នោះ​ទេ បាន​ន័យ​ថា​ស្នេហា​ខ្លះ​បាន​ក​កើត​ឡើង​ដោយ​នារី​ចាប់​ផ្ដើម​មុន​ដែរ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ទៅ​វិញ​ដែរ ។ បើ​ដាក់​កំ​ហុស​គ្រប់​យ៉ាង​លើ​បុរស់​បែប​នេះ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ ព្រោះ​ថា​ក្នុង​សង្គម​ខ្មែរ​យើង​តែង​តែ​មាន​បុរស់​មាន​ស្រី​ខាង​ក្រៅ ឬ​ប្រពន្ធ​ចុង​​នេះ​ជា​កំ​ហុស​របស់​បុរស តែ​ជា​រឿយ​ៗ​ ក៏​មាន​ប្រព័ន្ធ​ផឹត​ក្បត់​ដែរ ។ បើ​តាម​គំនិត​ខ្ញុំ​គ្មាន​អ្វី​ដែល​អាច​វាស់​ស្ទង់ចិត្ត​មនុស្ស​ និង​សេចក្តី​ស្នេហា​បានទេ ។

មិន​ប្រាកដ​ថា​ត្រឹមត្រូវ ១០០%​ទេ!

       
បាន​ដាក់​ស្នើ​ដោយ គង់ ងី នៅ ព្រហស្បតិ៍, 09/17/2009 - 17:04

សួស្ដី​អ្នក​ទាំង​អស់​គ្នា!

រឿង​ស្នេហា គឺ​ជា​រឿង​មនុស្ស​ពីរនាក់ ដែល​យល់​ព្រម​ ដាក់​ភាគហ៊ុន​បេះដូង​អោយ​គ្នា​ទៅវិញ​ទៅមក​ ។ មិន​មាន​នរណា​ម្នាក់​ខុស​ រឺត្រូវ​ទេ ហើយ​ក៏​គ្មាន​ភស្ដុតាង​ណា ដែល​បញ្ជាក់​ថា​បុរស ស្រលាញ់ស្ត្រី​ច្រើន​ជាង រឺ​ស្ត្រី​ស្រលាញ់បុរស​​ច្រើន​ជាង​នោះ​ទេ ។

ការ​រស់នៅ​ជា​មួយ​គ្នា នៅ​គ្រា​ដំបូង យើង​មិន​បាន​មើល​ឃើញ​ពី​ចំណុច​ មិន​ល្អ​របស់​ភាគី រឺ​ភាគី​ព្យាយាម​លាក់​ចំណុច​អាក្រក់​របស់​ខ្លួន តែ​កាល​បើ​បាន​រស់​នៅ​ជាមួយ​គ្នា​កាន់​តែ​យូរ គេ​ពិត​ជា​ឃើញ​ចំណុច​មិន​ល្អ ។ ត្រង់​ចំណុច​នេះ​ហើយ ដែល​ទាម​ទារអោយ​ភាគី ជា​ដៃគូ​ទាំង​អស់ ត្រូវ​ទទួលស្គាល់​នូវ​ចំណុច​មិន​ល្អ​របស់ ភាគី តែ​បើ​មិន​ព្រម​មាន​តែ​ការ​បញ្ចប់ រឺមិន​ចុះ​សម្រុង​នឹង​គ្នា ហើយ​ចំណុច​ទាំង​អស់​នេះ វា​ផ្ទុយ​ពីសេចក្ដី​ស្នេហគ្រាដំបូង ។ 

ជួន​ពេលខ្លះ ការ​រស់​នៅ​ជាមួយ​គ្នា​ក្នុង​លក្ខណះ សាមញ្ញ​ត្រូវ​បាន​ភាគីផ្សេង យល់​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍ រឺ​ឈប់​ស្រលាញ់ខ្លួន​ទៀត​ហើយ ។ គេ​មិនបាន​ធ្វើ​អ្វី​មួយ ​ដើម្បី​អោយ​ប្រសើរ​ឡើង​នូវ សេចក្ដី​ស្មេហា​របស់​ពួក​គេ​ទេ (ឧទាហរណ៍៖ មិន​បាន​តែង​ខ្លួន​អោយ​បាន​ស្អាត​បាត ដូច​កាល​នៅ​កម្លោះក្រមុំ មិន​សូវ​បាន​ដើរលេង មិន​បាន​និយាយ​ពាក្យស្និតស្នាល​ដូច​គ្រា​មុន) ។

ជា​ការ​ពិត មាន​មនុស្ស​ខ្លះ ល្អ មនុស្ស​ខ្លះ​មិន​ល្អ តែ​សូម​កុំ​ធ្វើ​ការ​សន្និដ្ឋាន​ទូទៅ!

អរគុណ!