ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

តើ​យុវជន​ពិត​ជា​ស្គាល់​ផល​​ប្រយោជន៍​នៃ​ការ​ប្រើប្រាសអ៊ីនធឺណិត​ជាង​យុវនារី​ឬ?

បាន​ដាក់​ស្នើ​ដោយ លីនណា នៅ ច័ន្ទ, 08/04/2008 - 10:10

សួស្តី​មិត្ត​អ្នក​អាន

តាម​ការ​អង្កេត​ដោយ​ផ្ទាល់​របស់​ខ្ញុំ​បាន​មើល​ឃើញ​ថា​ប្រព័ន្ធ​

អ៊ីនធឺណិត​កំពុង​តែ​មាន​ការ​ពេញ​និយម​សំរាប់​យុវវ័យ​នៅ​ទីក្រុង​បាន​មួយ​ភាគធំ។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​នោះ​ថា​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​នូវ​ប្រព័ន្ធ

អ៊ីនធឺណិត​​​ភាគ​ច្រើនគឺ​ខ្ញុំ​ឃើញ​តែ​​យុវជន​​ដែល​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​១០​នាក់គឺ​មាន​តែ២​ទៅ៣​នាក់​ប៉ុណ្ណោះជា​យុវនារី។

តើ​​យុវនារី​មិន​សូវ​ដឹង​ពី​ផល​​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់
អិនធឺណិត​ឬ​បាន​ជា​មិនសូវ​ចូលរួម​ច្រើន
?

សូម​សំណាង​ល្អ​មាន​ដល់​អ្នក!

លីនណា

មកពីយុវនារី​មានការធ្វើជាងយុវជន

       
បាន​ដាក់​ស្នើ​ដោយ ខែមារា នៅ អង្គារ, 08/05/2008 - 01:43

សួស្តី លោក លីនណា 

សូមអរគុណដល់ លោក លីន​ណា ដែលបានលើកមកនៅប្រធានបទដែលគួរឲ្យពិចារណា  មិនមែនយុវនារី​មិន​សូវ​ដឹង
 
​ពី​ផល​​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់អិនធឺណិត​ទេ គឹពួកគាត់គ្មានពេល ដូចលោកដឹងស្រាប់ហើយ ប្អូនលោក ក៏ដូចប្អូនខ្ញុំ
 
ក្នុងមួយថ្ងៃៗ នាងមានការធ្វើមិនចេះចប់ កិច្ចការស្រី្ត ធុរះស្រី្តខ្មែរ មិនសូវមានពេលទំនេរទេ
 
រឿងចង់នោះគ្នាចង់ណាស់ហើយតែគ្ានឱកាស  ។
 
នេះជាការយល់ឃើញរបស់ខ្ញុំបាទ
 
ពីខ្ញុំបាទ ខែមារា 

សូម​អរគុណសំរាប់​គំនិត​នេះ!

       
បាន​ដាក់​ស្នើ​ដោយ លីនណា នៅ អង្គារ, 08/05/2008 - 10:13

សូមអរគុណ​សំរាប់ការ​ផ្តល់ ជាគំនិត​របស់​លោក​ខែមារានេះ​ហើយខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង​សំរាប់បញ្ហនេះ​។

ជាការ​ពិត​ណាស់​ស្ត្រី​ខ្មែរគឹពិតជា​មានការ​ងារ​ជាច្រើន​សំរាប់​ធ្វើ​មែន​ម៉្យាង​កិច្ចការ​ផ្ទះ​ឯ​ម៉្យាង​ទៀតកិច្ច​ការ​ផ្ទាល់​ខ្លួន។​តើពួក​គាត់​មាន​ពេលឯ​ណាទៅឆែក​អ៊ីនធឺ​ណិត​​បានច្រើន​ដូច​ជា​យុវជន។

តែខ្ញុំ​ក៏​ចង់​សួរ​បន្តិច​ថា​តើ​សម័យបច្ចុប្បន្ន​យុវនារីទីក្រុងនៅ​តែមានគោល​គំនិត​យក​កិច្ចការ​ផ្ទះ​ជាធំ​ដូច​សម័យ​មុន​ទេ?

សង្ឃឹម​ថាខ្ញុំនឹង​អាចទទួល​បាន​​ការបក​ស្រាយច្រើន​ពីមិត្ត​អ្នក​អាន​ពិសេស​យុ​វនារី ​ស្ត្រី​ ហើយ​នឹង​លោក​ខែមារា!

គួរ​មិន​គួរ​សូមអ​ភ័យទោស​ហើយ​សូមទទួល​ការ​រាប់​អាន​អំ​ពី​ខ្ញុំ។

 

ពី​ខ្ញុំ​បាទ​លីន​ណា​

សូមអរគុណ លោក លីនណា​ នឹង លោក ចាន់ ហាន

       
បាន​ដាក់​ស្នើ​ដោយ ខែមារា នៅ ព្រហស្បតិ៍, 08/07/2008 - 03:44

សួស្តី លោកទាំងពីរព្រមទាំងមិត្តរួមជាតិ !

ជាឋមខ្ញុំសូមថ្លែងអំណរគុណដល់លោកទាំងពីរដែលបានឆ្លាតឱកាសចូលរួមក្នុងប្រធានបទនេះ ខ្ញុំសូមឆ្លើយនៅសំណួររបស់លោក លីន ណា ដែលបានចោទថា" តើ​សម័យបច្ចុប្បន្ន​យុវនារីទីក្រុងនៅ​តែមានគោល​គំនិត​យក​កិច្ចការ​ផ្ទះ​ជាធំ​ដូច​សម័យ​មុន​ទេ?"ដូចលោកបានជ្រាបស្រាប់ហើយ មានតែអ្នកណាដែលគ្នាក្រលំបាកទេ តែយុវនារីមួយចំនួនដែលមានអ្នកបំរើឆ្វេងស្តាំនោះ គ្មានទេ មាន​តែខារាអូកគី(karaoke) រាល់រាត្រី ចូលផ្ទះក៏បានមិនបាច់ចូលក៏បានស្រេចតែក្បាលចិត្ត លោកជ្រាបស្រាប់ហើយមិនបាច់ខ្ញុំបាទនិយាយក៏លោកជ្រាបដែរ​តើលោកថានេះជាកំហុសអ្នកណា កំហុសនាងឫក៏កំហុសមាត្តាបិត្តានាង? តែនេះមិនមែនជារឿងទាក់ទងកំហុសអ្នកណាម្នាក់ទេ គឹជារឿងដែលទាក់ទង តើ​យុវជន​ពិត​ជា​ស្គាល់​ផល​​ប្រយោជន៍​នៃ​ការ​ប្រើប្រាសអ៊ីនធឺណិត​ជាង​យុវនារី​ឬ?​ជួនកាលយុវនារី មិនសូវមានការចាប់អារម្មណ៏ខាងប្រព័ន្ធអ៊ីនធឺ​ណិត​​ នឹងការ​រិកចំរើនខាងវិទ្យាសាស្រ្ត ។ល។ ហើយម្យ៉ាងទៀតនាងមានចិត្តមួយគិតថានោះជាកិច្ចការរបស់យុវជនប្រុសៗ ហើយមានការតូចចិ្តនឹងខ្លួនឯង លោកជ្រាបស្រាប់ហើយ លោកជាប្រុស ខ្ញុំបាទជាប្រុស លោក ចាន់​ ហាន​ជាប្រុស យើងមិនអាចឆ្លើយនៅសំណួរដែលផ្តោតចោទទៅលើស្រី្តបានទេ បើមានស្រី្តចូលរួមនោះការពិភាក្សារបស់យើងរិតតែមានប្រសិទ្ទិភាពថែមទៀតមែនទេ?​ លោក ចាន់ ហាន លោកបានមានប្រសាសន៏ត្រូវណាស់ ចំពោះការចូលរួមរបស់យុវនារី​នៅមហាវិទ្យាល័យ ដែលមិនសូវសំបូរណ៌ តើលោកអាចប្រាប់ខ្ញុំបាទបានទេថាមកពីហេតុអ្វី ?ហើយត្រូវធ្វើដូចម្តេចដើម្បីជំរុញឲ្យមានយុវនារីកាន់តែច្រើនថែមទៀត? តើលោកយល់ថាបើមានស្រី្តគំរូ ជាភស្តតាង តំណាងស្រ្តីខ្មែរ យុវនារី ទាំងនោះនឹងប្រែចិត្ត សាកល្បងចូលរួមក្នុងការប្រើប្រាស់អិនធើនិត​រិតតែច្រើនបានទេ ?

នេះជាការយល់ឃើញរបស់ខ្ញុំបាទជាខ្មែរម្នាក់ ដែលស្រឡាញ់ជនរួមជាតិ ចង់ឃើញប្រទេសជាតិ មាតុភុមិ រីកចំរើន ដំណើរឆ្ពោះទៅអនាគតកាល ​ខ្ញុំបានចូលរួមក៏ព្រោះចង់ឲ្យបងប្អូនយុវនារី ស្រី្តខ្មែរចូលរួមពិភាក្សាដើម្បីជាដំណើរការណ៍ឆ្ពោះទៅភាពឯករាជ្យភាព  សមត្ថភាព នឹងភាពម្ចាស់ការ !

 ខ្ញុំសង្ឃឹមថានឹងមានបងស្រី ប្អូនស្រី យុវនារី​ចូលរួមចំណែកក្នុងការពិភាក្សាពេលក្រោយៗទៀត​! 

 

គួរពុំគួរសូមលោកទាំងពីរ នឹងមិត្តអ្នកអានអភ័យទោស !

 សូមទទួលការរាប់អានពីខ្ញុំបាទ

 ខែមារា 

ខ្ញុំក៏​សង្ឃឹម​ថា​ការពិភាក្សា​នេះ​និង​អាចទទួល​បាន​ការ​ចូល​រួម​ផ្តល់​យោបល់​ច្រើន​ពីយុវនារី​ស្ត្រី​និង​មិត្ត​អ្នក​អាន​ទាំង​អស់!

       
បាន​ដាក់​ស្នើ​ដោយ លីនណា នៅ ព្រហស្បតិ៍, 08/07/2008 - 10:34

ជា​បឋម​ខ្ញុំ​សូម​អរគុណ​សំ​រាប់​សំណួរ​ដ៏​មាន​ន័យ​របស់​លោក​ខែមារា​ដែល​បាន​ចោទ​សួរ​ទៅ​កាន់​លោក​ចាន់​ហាន់​។​ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា​លោក​ចាន់​ហាន់​មិន​ប្រកាន់​ដែល​ខ្ញុំ​សូម​យកឱ​កាស​នេះ​បញេ្ចញ​នូវ​ទស្សនៈផ្ទាល់ខ្លួនខ្លះទៅលើសំនួរខាងលើ​ជាមុន។​

មុននឹង​មាន​ការ​បក​ស្រាយ​ខ្ញុំ​សូម​បញ្ជាក់ថា​គំនិត​របស់ខ្ញុំ​នឹង​មាន​លក្ខណៈ​ល្អ​សុក្រិតឬ​ច្បាស់​លាស់​ជាងគំនិត​ផ្ទាល់​ដែល​ចេញមក​ពីយុវនារី​ឬ​ស្ត្រី​ដែល​ជាម្ចាស់​សមី​ខ្លួន​នោះ​ទេ។​

ឆ្លើយ​​តប​ទៅ​នឹងសំ​នួរ​របស់​លោក​ខែមារា​ដែល​បាន​ចោទសួរ​ថា​ ចំពោះការចូលរួមរបស់យុវនារី
នៅមហាវិទ្យាល័យ ដែលមិនសូវសំបូរណ៌
តើលោកអាច​ប្រាប់ខ្ញុំបាទបានទេថាមកពីហេតុអ្វី
?​

បើតាម​ការយល់ឃើញរ​បស់ខ្ញុំ​បញ្ហានេះ​គឺប្រហែល​មក​ពីផ្នតត់គំនិត​ចាស់គំរិល​មួយចំនួន​នូវតែ​ដិត​ដាម​ក្នុង​សតិអារម្មណ៏របស់​ស្ត្រី​ខ្មែរ​ដែល​យល់​ឃើញ​ថា​ក្នុង​នាម​ជាស្រី​មិន​គួរហក់លោត​ដូចជាបុរស​ទេ។ដែល​មានទស្សនៈ​នៅក្នុង​ខ្សែភាពចិនមួយ(ខ្ញុំ​មិនចាំចំណងជើង​បាន​លើក​នូវ​ពាក្យ​ឃ្លាថា៖ផ្ទះបាយ​គឺ​ជាវិមានដ៏សុខ​សាន្ត​សំរាប់​ស្ត្រី)​។តើពាក្យនេះ​អាច​ចំនឹង​បរិបទ​ក្នុងសង្គម​ខ្មែរ​យើង​ទេ?​ខ្ញុំគិត​ថាវាអាច​ចំ​មួយ​ផ្នែក​ដែរ។​ជាក់​ស្តែង​យើង​អាច​សំឡឹង​ទៅ​មើល​ឯ​ស្ត្រី​នៅ​តាម​ជន​បទ​តើ​មាន​ប៉ុន្មាន​នាក់​ដែលបាន​ទទួល​ការសិក្សា​ខ្ពស់រហូត​ដល់​មហាវិទ្យាល័យ។​ខ្ញុំ​យល់​ថា​គ្រាន់​តែ​វិទ្យាល័យ​ក៏​ពិបាក​ច្រើន​ដែរ។​​តើ​មិន​មានកត្តា​អ្វី​ផ្សេង​ទេឬ?​ខ្ញុំយល់ថាមិនបាច់និយាយនៅ​ពេល​នេះ​ក៏មិត្ត​អ្នក​អាន​អាចដឹងថាវាពិតជាមានដែរ។

ឥឡូវ​ខ្ញុំ​សូមបង្វែរ​ទៅរឿង​ICT វិញ​ម្តង​ថា​ហេតុ​អ្វី​បាន​ជាមិន​សូវ​មាន​និស្សិត​ស្រី​សិក្សា​ក្នុង​មហាវិទ្យាល័យ​ព័ត៏មាន​វិទ្យា?​ទីមួយ​កត្តា​គ្រួសារៈ​គ្រួសារ​មួយចំនួន(ទស្សនៈរបស់​ខ្ញុំ​ផ្ទាល់)​មិនមានការលើក​ទឹកចិត្ត​អោយ​កូន​ស្រី​រៀន​បានខ្ពស់​ដូច​កូន​ប្រុស​ទេព្រោះ​ពួក​គាត់​មាន​មូល​ថាកូន​ស្រី​មិន​អាច​ដើ​រឆ្ងាយ​​កូនស្រី​ជាអ្នកមើល​ថែ​ផ្ទះ​សំបែង​ឬ​មិន​មាន​លុយ​គ្រប់​ជា​ដើម។​ហើយ​បើ​ចង់​រៀន​គួរ​តែ​យក​មុខ​វិជ្ជា​ណាដែល​រៀន​ខាង​ផ្នែក​លុយ​វិញ។​

កត្តា​ទី​ពីរៈ​ប្រហែល​ជាកត្តាបុគ្គល​ហើយ​ប្រហែល​ជាគាត់​យល់​ឃើញថា​ITវាមានការទាក់ទងនឹងផ្នែក​អេឡិចត្រូនិច​ឬ​បច្ចេក​វិទ្យាច្រើន​។​ដូចនេះ​វាមិនត្រូវ​និស្ស័យ​របស់​ពួកគាត់​។​

កត្តា​ទីបីៈ កត្តាសង្គម​គឹក្នុងខណៈពេល​ដែល​ICT គឺមិនទាន់​មានភាពរីកចំរើនអោយបានពេញ​ទំហឹងនៅក្នុង​ប្រទេស​ដូចនេះ​និស្សិត​ស្រី​មួយចំនួន​បង្វែរចិត្ត​ទៅរកសិក្សានូវ​មុខ​វិជ្ជាណាដែល​ងាយ​នឹង​រក​ការងារ​ធ្វើ។​

ខ្ញុំ​សង្ឃឹមថា​មិត្តអ្នក​អានផ្សេង​ទៀតនឹង​អាច​ជួយបក​ស្រាយ​និង​ពន្យល់​អោយ​បាន​ក្បោះក្បាយ​ជាង​នេះ​ទៅ​ទៀត​ដែល​ពិសេស​នោះ​គឺ​យុវនារី​និង​ស្ត្រី​តែ​ម្តង។​

សូម​ទទួល​ការ​រាប់អាន​អំ​ពី​ខ្ញុំ​!

លីន​ណា

​ការ​ប្រើ​ប្រាស់​វិស័យ​ ICT នៃ​យុវជន​ និង​ យុវនារី​ខ្មែរ​

       
បាន​ដាក់​ស្នើ​ដោយ ហ៊ី ចាន់ហាន នៅ អង្គារ, 08/05/2008 - 12:12

សួស្តី​ លោក​ ខេមរា​ និង​បង​ លីន​ណា!

ខ្ញុំ​បាទ​ក៏​មាន​ទស្សនៈ​មួយ​ចំនួន​ផង​ដែរ​ទាក់​ទង​និង​ផល​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​នេះ។

អ៊ិន​ធឺណិត​មាន​និយម​ន័​យ​ថា​ ជា​ប្រព័ន្ធ​បណ្តាញ​កុំព្យូទ័រ​ទូទាំង​ពិភពលោក​មួយ​ ត្រូវ​បាន​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​  ដែល​អាច​អោយ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ព័ត៌មាន​ ស្វែង​រក​ព័ត៌​មាន​មាន​ឆាប់​រហ័ស​។ប្រសិន​បើ​កុំព្យូទ័រមួយ​​របស់​លោក​អ្នក​បាន​ភ្ជាប់​អ៊ិន​ធឺណិត វាហាក់​ដូចជា​អ្នក​បានភ្ជាប់​បណ្តាញ​មួយ​ជា​អ្នក​ប្រើ​រាប់​រយ​លាន​នាក់​នៅក្នុង​ពិភពលោក​។

តែ​សម្រាប់​ប្រទេស​កម្ពុជាយើង​វិញ​ ការយល់​ដឹង​សារៈប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​នូវមាន​កម្រិត​នៅ​ឡើយ​។​ តាម​ការ​សង្កេត​ និស្សិត​ខ្មែរ​ជា​យុវជន​ប្រហែល​ជា​ ៨០​ ទៅ​ ៩០​ភាគរយ​ហើយ​ដែល​បាន​ចូល​ក្នុង​មហាវិទ្យា​ល័យ​ព័ត៌មាន​វិទ្យា​ តែ​និស្សិត​ខ្មែរ​ជា​យុវនារី​ មាន​ចំនួន​តិច​ណាស់​ដែល​មាន​យល់​ពី​សារៈប្រយោជន៍​នៃ​អ៊ិនធឺណិត។

ដូចសំណួរ​លោក​ លីន​ណា​បាន​ចោទ​សួរ​ថា​ "តើ​យុវជន​ពិត​ជា​យល់​ដឹង​ពី​សារៈប្រយោជន៍​នៃ​ការប្រើប្រាស់​អ៊ិន​ធឺ​ណិត​ជាង​យុវនារី​ឬ?" ខ្ញុំ​បាទ​សូម​ឆ្លើយ​ថា​ យុវជន​ពិត​ជា​មាន​ការស្វែង​យល់ដឹង​ពីវា​ច្រើន​ជា​យុវនារី​មែន​(តាម​ស្ថិតិ​ខាងលើ​)។ មូល​ហេតុ​អ្វីបាន​ជា​ខ្ញុំ​បាទ​ហ៊ាន​អះអាង​ដូច​នេះ? ព្រោះថា​ តាម​ការ​សង្កេត​របស់​ខ្ញុំ​ ក្នុង​មួយ​ឆ្នាំ​ៗ​ និស្សិ​ត​ជា​យុវជន​រាប់​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​មហាវិទ្យា​ល័យ​ព័ត៌​មានវិទ្យាហើយ​ក្នុង​ថ្នាក់​និមួយៗ​យើង​ឃើញ​តែ​និស្សិត​ប្រុស​ទាំងអស់​ (និស្សិត​ជា​យុវនារី​ ជួន​កាល​អាច​មាន​ ១​រឺ​២​នាក់​ក្នុង​មួយ​ថ្នាក់)។

អ្វី​ដែល​ខ្ញុំ​បាទ​លើក​ឡើង​ខាង​លើ​ ខ្ញុំ​មិន​បាន​គិត​ថា​ និស្សិតជា​យុវនារី​នៃ​មហាវិទ្យា​ល័យ​ផ្នែក​ផ្សេងៗ​មិនចេះ​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិត​ទេ​ តែ​ពួក​គាត់​ភាគច្រើនមាន​ចំណេះ​ដឹង​ត្រឹម​តែ​អាច​​ចេះ​ Check Mail រឺ​ក៏​ ផ្ញើរ​ អ៊ីម៉េល​ តែ​ប៉ុណ្ណោះ ចំណែកឯ​​សារៈ​ប្រយោជន៍​ជាច្រើន​ទៀតនៃ​អ៊ិ​ន​ធឺណិត​គាត់​មិន​បាន​ដឹងទេ​ដូច​ជា​ ការបង្កើត​Blog ផ្ទាល់​ខ្លួន​, Forum, Chat , Search Engine...និយាយ​រួម​ពួក​គាត់​មិន​ស្គាល់​ពី​ឧបករណ៍​ណា​ខ្លះ​ដែល​គេប្រើ​សម្រាប់​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​(Online idea exchange tools)។

(កិច្ចការ​ងារ​ផ្ទះ​ជា​បញ្ហា​មួយ​ផ្នែក ចណែក​បញ្ហា​បច្ចេក​វិទ្យា​ជាមួយ​សំខាន់​មួយ​ដែរ​ដែល​និស្សិត​ជាយុវនារី​ត្រូវ​គិត​ពិចារណា)។

សូម​អរគុណ​!

ពីខ្ញុំ​បាទ​ ចាន់ហាន។